អ្នកវិទ្យាសាស្ត្រស្វីស ផលិតសាំងចាក់យន្តហោះចេញពីការធ្វើប្រតិកម្មរវាងកំដៅព្រះអាទិត្យ និងបរិយាកាស

សមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ ឬហៅកាត់ថា IATA ធ្លាប់បានបង្ហាញរបាយការណ៍កាលពីពេលកន្លងមកហើយថា ការហោះហើរតាមអាកាសនាពេលបច្ចុប្បន្នដោយប្រើប្រាស់ថាមពលឥន្ធនៈបានធ្វើឲ្យកកើតឡើងនូវឧស្ម័នបំពុលបរិយាកាស C02 ដល់ទៅ២ទៅ៣ភាគរយនៃការបំពុលអាកាសសរុបដែលមាននៅលើសកលលោក។

បញ្ហានេះបានក្លាយទៅជាចំណោទសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនក្នុងការនាំគ្នាធ្វើការដោះស្រាយរួមគ្នា ហើយក្នុងនោះជាលទ្ធភាពគួរឲ្យចាប់អារម្មណ៍មួយពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រជនជាតិស្វីសដោយពួកគេអាចធ្វើការកែច្នៃផលិតប្រេងសាំងថ្មីម្យ៉ាងតាមរយៈការធ្វើប្រតិកម្មរវាងគ្នានៃថាមពលព្រះអាទិត្យជាមួយនឹងខ្យល់ដែលស្ថិតនៅក្នុងបរិយាកាស។

ប្រេងសាំងថ្មីនេះអាចប្រើប្រាស់ជាមួយនឹងយន្តហោះបានយ៉ាងមានប្រសិទ្ធភាព ហើយក៏ជាផលិតផលដែលបានមកពីការធ្វើប្រតិកម្មរវាងកំដៅព្រះអាទិត្យជាមួយនឹងខ្យល់បរិយាកាសដែលមានទាំងឧស្ម័នកាបូនិកផង។ ដំណាក់កាលផលិតធ្វើឡើងដំបូងតាមរយៈការចាប់យកឧស្ម័នកាបូនិកព្រមទាំងសារជាតិទឹកដែលមាននៅក្នុងខ្យល់ទៅធ្វើប្រតិកម្មជាមួយនឹងឧបករណ៍មួយទៀតដែលមានជំនាញខាងទាញយកថាមពលព្រះអាទិត្យ។ ប្រតិកម្មរវាងអ៊ីដ្រូសែនជាមួយនឹងកាបូនម៉ូណូអុកស៊ីតអាចបង្កើតបានទៅជាឧស្ម័នម្យ៉ាងហៅថា  syngas ដែលឧស្ម័ននេះបន្ទាប់មកវានឹង ត្រូវបានគេទាញយកចេញបានជាប្រភេទប្រេងកាតដ៏មានថាមពលម្យ៉ាងជាវត្ថុធាតុដើមដ៏ចាំបាច់ក្នុងការយកទៅផលិតបានជាប្រេងសាំងសម្រាប់ចាក់ឲ្យយន្តហោះបាន។

បច្ចេកវិទ្យាដែលត្រូវបានរកឃើញនិងកំពុងអភិវឌ្ឍដោយក្រុមអ្នកវិទ្យាសាស្ត្រនៃទីក្រុង Zurich ដែលមានឈ្មោះថា ETH។កន្លងមកការសាកល្បងបានធ្វើឡើងតាមរយៈការរៀបចំឧបករណ៍ទាញយកថាមពលព្រះអាទិត្យដែលមាននៅតាមទីតាំងដំបូលនៃសកលវិទ្យាល័យមួយចំនួន ហើយពេលនេះបណ្តាក្រុមហ៊ុនស្ថិតនៅក្នុងឧស្សាហកម្មផលិតនិងធ្វើដំណើរដោយយន្តហោះគឺអាចធ្វើការដាក់ពាក្យស្នើសុំក្នុងការទិញយកបច្ចេកវិទ្យានេះបានហើយ។ គេជឿជាក់ថានាពេលខាងមុខទីតាំងតាមវាលខ្សាច់ធំៗនឹងក្លាយទៅជាទីកន្លែងសម្រាប់ផលិតកម្មផលិតប្រេងសាំងសម្រាប់យន្តហោះប្រភេទនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 23/07/2024

មិនធម្មតា ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ - ២០០០០រៀលក្នុងមួយគីឡូក្រាម

យល់ដឹងពីគំនិតអាជីវកម្មមួយចំនួននៅក្រៅប្រទេសដែលមានភាពរឹងម៉ាំទៅនឹងវិបត្តិសេដ្ឋកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/07/2024

នៅក្នុងអំឡុងពេលវិបត្តិសកល មានក្រុមហ៊ុនខ្លះខាតបង់ធ្លាក់ចំណូល និងខ្លះទៀតឈានទៅដល់បិទទ្វារក៏មាន ប៉ុន្តែមានអាជីវកម្មខ្លះនៅតែអាចដំណើរការល្អ និងទាញបានប្រាក់ចំណេញ

វិវាទដីធ្លីជិត ១ម៉ឺន ៤ពាន់ ករណីបានត្រូវដោះស្រាយ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/07/2024

ពីឆ្នាំ២០២៣គិតមកដល់ពេលបច្ចុប្បន្ន ក្រសួងដែនដីបានដោះស្រាយវិវាទដីធ្លីសម្រេចជាង១៣០០០ករណី ស្មើនឹងជិត៩០​ភាគ​រយនៃជម្លោះ

ក្រសួងដែនដី រៀបចំកិច្ច​ប្រជុំជាមួយ​វិស័យ​ឯកជន​ក្នុងវិស័យ​សំណង់ និង​អច​លនទ្រព្យ​ ដើម្បី​រកបញ្ហា​ និ​ងដំណោះស្រាយ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/07/2024

ក្នុងគោលដៅជំរុញការ​អភិវឌ្ឍ​វិស័យ​សំណង់ ​និងអចលនទ្រព្យ ក្នុងប្រទេស​កម្ពុជា​បន្ថែម ក្រសួង​រៀបចំដែន ​និងវិស័យឯកជន ​បានជួ​បពិភាក្សារកដំណោះស្រាយរួមគ្នា

ផលិតផលជលផល កំពុងត្រូវបានយកចិត្តទុកដាក់លើខ្សែច្រវាក់ផលិតកម្មនៃការផលិត និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

គម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផល(CAPFISH-Capture) នៃវិស័យជលផលកំពុងជំរុញខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែទូលាយដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ខណៈឯកអគ្គរដ្ឋទូតចិនថ្មី កោតសរសើរពីរសជាតិស្វាយចន្ទីខ្មែរ

ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ និងរឹងមាំ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/07/2024

ប្រព័ន្ធធនាគារនៅកម្ពុជាបន្តរក្សាបានភាពធន់ និងភាពរឹងមាំ ខណៈសេដ្ឋកិច្ចពិភពលោកនៅមិនទាន់ប្រាកដប្រជា

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិន៤០ក្រុមហ៊ុន មកស្វែងយល់កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិនចំនួន៤០ក្រុមហ៊ុន បានមកស្វែងយល់ពីបរិយាកាស និង កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ឬ Visa

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ដើម្បីទាក់ទាញទេសចរ

ការរៀបចំយន្តការតាមដាន និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ជាដំណាក់កាលសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាល ទី១ គឺជាដំណាក់កាលសំខាន់នៃគោលនយោបាយរាជរដ្ឋាភិបាល