កោះកុង ៖ តាសក់ ជាប្រភេទដំណាំវល្លិមួយប្រភេទដែលបងប្អូនប្រជាជនខ្មែរចូលចិត្ត និងនិយមទទួលទាន មិនថាយកចម្អិនទៅធ្វើម្ហូប ធ្វើអន្លក់ស្រស់ ឬក៏កែច្នៃធ្វើជាអាហារក្រៀមទុកហូបបានយូរនោះទេ ហើយក៏ជាដំណាំមួយប្រភេទដែលងាយស្រួលដាំ ឆាប់បានផល និងអាចទទួលបានផលច្រើនដង ថែមទៀតផង។
ការដាំតាសក់ ត្រូវបានគេធ្វើឡើងច្រើនរបៀបផ្សេងៗពីគ្នាអាសករ័យទៅតាមលក្ខខណ្ឌដី អាកាសធាតុ ក៏ដូចជាបច្ចេកទេស ដូចជាការដាំឱ្យតាសក់វារលើដីផ្ទាល់ ដាំដោយប្រើផើង ដាំលើទឹក ពិសេសគឺដាំឱ្យវារលើទ្រើង ឬហៅថា តាសក់ទ្រើង ដែលជាបច្ចេកទេសថ្មី ងាយស្រួលដាំ និងទទួលបានផលល្អជាងមុន។
លោក នី ប៊ុនថា មានទីលំនៅស្រុកស្រែអំបិល ខេត្តកោះកុង និងជាស្ថាបនិក «រៀនដាំ» ដែលជាអ្នកកសិកម្ម និងអ្នកចូលចិត្តធ្វើវីដេអូផ្តល់ចំណេះដឹងកសិកម្មផងដែរនោះ បានមានប្រសាសន៍ថា ៖
“ការដាំតាសក់ទ្រើង គឺងាយស្រួលដាំ ងាយថែទាំ និងទទួលបានផលច្រើនដែលយើងអាចប្រមូលផលបានស្ទើររាល់ថ្ងៃនៅពេលតាសក់គ្រប់អាយុចេញផ្លែ”
លោកបន្តថា ការដាំតាសក់ទ្រើង គឺល្អជាងការដាំឱ្យវារលើដី ដោយសារគេអាចទទួលបានផលច្រើនជាង ហើយតាសក់មិនងាយឆ្លងជំងឺ ចំណែកឯផ្លែមានរាងស្អាត ស្រលូនល្អជាងការដាំវារនៅលើដី ហើយដើមតាសក់ក៏អាចមានផ្លែបានច្រើន តាំងពីជើងក្រោមរហូតដល់លើ ដែលមានច្រើនខ្នែង និងអាចប្រមូលផលបានច្រើនដង។
សម្រាប់រយៈពេលដាំ តាសក់ទ្រើងមិនចំណាយពេលយូរក្នុងការដាំនោះទេ ដែលគេត្រូវការពេលប្រមាណ ២១-៣០ថ្ងៃ គឺអាចប្រមូលផលបានចំណែកឯការប្រមូលនេះទៀតសោត គេអាចប្រមូលផលជាបន្តបន្ទាប់បានរហូតដល់ ២០-៣០ថ្ងៃ ឬក៏ប្រមូលបាន ១០-១៥ ដងនៃវដ្តជីវិតរបស់តាសក់ទ្រើង ឬអាចខុសគ្នាបន្តិចបន្តួចអាស្រ័យទៅតាមពូជតាសក់ និងការថែទាំ ក៏ដូចជាបច្ចេកទេសដាំផងដែរ។ នេះជាអ្វីដែលអ្នកចែករំលែកចំណេះដឹងកសិកម្មខាងលើបានលើកឡើង។
លោកបន្តថា ៖
“ទាក់ទងទៅនឹងការដាំ យើងត្រូវការពូជតាសក់ដែលអាចជាពូជក្នុងស្រុកក៏បាន ហើយប្រើដីកំប៉ុស ស្បៃសម្រាប់រៀបចំធ្វើជាទ្រើងដែលយើងអាចរកទិញបាននៅតាមផ្សារ ហើយក្នុងនោះ យើងអាចដាំបានច្រើនបែបដូចជាដាំក្នុងផើង ឬក្នុងធុងជ័រ អាស្រ័យទៅតាមការកែច្នៃរបស់យើងក្នុងទំហំតូច ជាលក្ខណៈគ្រួសារ ឬក៏អាចដាំលើដីផ្ទាល់ជាលក្ខណៈទ្រង់ទ្រាយធំ ជាចំការ យើងអាចធ្វើជាថ្នាលគ្របកៅស៊ូ រៀបចំប្រព័ន្ធដំណក់ទឹក និងការរៀបចំដីឱ្យបានសមស្របក្នុងការដាំដុះផងដែរ។ ចំណែកការថែទាំ យើងត្រូវការប្រើជីកំប៉ុសដើម្បីបំប៉នដើម បំប៉នស្លឹក និងប្រើជីផ្សេងៗទៀតនៅពេលតាសក់ចាប់ផ្តើមចេញផ្កា និងផ្លែ”

លោកបន្ថែមថា ៖
“ការដាំតាសក់ទ្រើង គឺមានភាពល្អប្រសើរចំពោះបងប្អូនដែលមានដីតិចតួច ឬដីជុំវិញផ្ទះ ដែលអាចច្នៃដាំដោយប្រើផើងនៅក្នុងបរិវេណជុំវិញផ្ទះ ងាយស្រួលក្នុងការគ្រប់គ្រងដី ងាយថែទាំ ដែលអាចឆ្លៀតពេលទំនេរពីការងារ និងអាចទទួលបានបន្លែធម្មជាតិសម្រាប់បរិភោគក្នុងគ្រួសារ”
ជាមួយគ្នានេះ លោកក៏បានបន្តឱ្យដឹងថែមទៀតថា ការដាំតាសក់ គឺគេនិយមដាំនៅរដូវរំហើយចន្លោះពីខែធ្នូ ដល់ខែមេសា ដោយហេតុថា បើដាំនៅរដូវភ្លៀងធ្លាក់អាចនឹងជាំទឹកងាយរលួយដើម ហើយក្នុងរដូវក្ដៅអាចនឹងខ្វះទឹកសម្រាប់ស្រោច ឬអាចមានសត្វល្អិតចង្រៃច្រើនផងដែរ។ ចុងក្រោយ លោក នី ប៊ុនថា លើកទឹកចិត្តឱ្យបងប្អូនកសិករ ក៏ដូចជាពលរដ្ឋទូទៅអាចសាកល្បងដាំតាសក់ទ្រើង ទាំងប្រភេទចម្ការ ក៏ដូចជានៅជុំវិញផ្ទះ ព្រោះដំណាំប្រភេទនេះងាយស្រួលដាំ ងាយថែទាំ និងអាចទទួលបានផលច្រើន៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content