បញ្ហាកាកសំណល់នៅតែជាបញ្ហាដ៏ស្មុគ្រស្មាញសម្រាប់បណ្តាប្រទេសទាំងឡាយលើសកលលោកដែលវាទាមទារចាំបាច់នូវការចូលរួមពីសំណាក់ដៃគូឯកជន និងពលរដ្ឋផ្ទាល់ផងដែរ។

សម្រាប់ប្រទេសឥណ្ឌូនេស៊ីមកដល់ពេលបច្ចុប្បន្ន គិតត្រឹមតែកាកសំណល់ជាប្លាស្ទិកប៉ុណ្ណោះមានចំនួនរហូតទៅដល់៦លានតោនជារៀងរាល់ឆ្នាំ ដែល១០ភាគរយនៃប្លាស្ទិកដែលត្រូវបានបោះចោលត្រូវបានគេប្រមូលយកមកកែច្នៃឡើងវិញតាមរយៈក្រុមអ្នករើសអេតចាយរាប់ពាន់នាក់ខណៈដែលកាកសំណល់ប្លាស្ទិកប្រហែលជា ៦០០ ០០០តោនទៀតត្រូវបានហូរចូលទៅក្នុងសមុទ្រ។

អាស្រ័យដោយការមើលឃើញពីផលប៉ះពាល់ទាំងនេះ បានក្លាយទៅជាមូលហេតុដ៏សំខាន់បំផុតដែលបានធ្វើឲ្យកម្មវិធីទូរស័ព្ទមួយមានឈ្មោះថា Octopus កកើតឡើងក្នុងគោលបំណងជួយកែប្រែជីវិតក្រុមកម្មករដែលជាអ្នកប្រមូលសំរាម ក៏ដូចជាអ្នករើសអេតចាយឲ្យកាន់តែល្អប្រសើរឡើងទាំងប្រាក់ចំណូល និងសុខភាពរបស់ពួកគេ។
ជាធម្មតាក្រុមអ្នករើសអេតចាយបាននាំគ្នាទៅប្រមូលផ្តុំនៅកន្លែងចាក់សំរាមដើម្បីកាយគាស់យកសំបកប្លាស្ទិក និងយកទៅលក់បន្តឲ្យឈ្មួញ ប៉ុន្តែវិធីនេះមិនត្រឹមតែទទួលបានប្រាក់ចំណូលទាបប៉ុណ្ណោះទេ សូម្បីតែសុខភាពរបស់ពួកគេក៏បានប៉ះពាលយ៉ាងខ្លាំងផងដែរ។ជាមួយគ្នានេះ តាមរយៈកម្មវិធី Octopus អ្នកប្រើប្រាស់ដែលជាម្ចាស់ផ្ទះអាចធ្វើការទាក់ទង ឬខលដោយផ្ទាល់ទៅកាន់ក្រុមអ្នករើសអេតចាយដែលបានចុះឈ្មោះដើម្បីឲ្យពួកគេមកធ្វើការប្រមូលសំរាមជាប្លាស្ទិកដល់មុខផ្ទះតែម្តង។
វិធីសាស្ត្រនេះ ក្រៅតែពីជួយសន្សំសំចៃពេលវេលារបស់ក្រុមអ្នករើសអេតចាយហើយនោះ វាក៏បានធ្វើឲ្យពួកគេមានពេលវេលាខ្លះទៅជួយដល់កិច្ចការងារក្នុងក្រុមគ្រួសារ ឬអាចស្វែងរកការងារធ្វើបន្ថែមផង។ ជាមួយគ្នានេះ គេជឿជាក់ថា តាមរយៈ Octopus ក្រុមអ្នករើសអេតចាយអាចទទួលបានប្រាក់ខែផង និងប្រាក់កម្រៃផង ទទួលបានឯកសណ្ឋានដ៏សមរម្យបូកជាមួយនឹងបណ្ណសុខភាព និងលក្ខខណ្ឌធ្វើការដែលសមស្របខ្លាំងជាងមុន ជាពិសេសអាចជួយឲ្យពួកគេគេចចេញពីសារជាតិពុលដែលមាននៅក្នុងគំនរសំរាម។
គួរបញ្ជាក់ថា បច្ចុប្បន្នក្នុងដំណាក់កាលសាកល្បង Octopus បានចុះឈ្មោះក្រុមអ្នកប្រមូលសំរាមសរុបចំនួន ១ ៦០០នាក់រួចមកហើយ និងកំពុងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់កម្មវិធីនេះផងដែរនោះរហូតទៅដល់ ១៤ ០០០នាក់នៅទូទាំងប្រទេសឥណ្ឌូនេស៊ី៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស៊ុយអែត ចំណាយជិត ៥ពាន់លានដុល្លារ ទិញនាវាចម្បាំងពីបារាំង ៤គ្រឿង ដើម្បីពង្រឹងកម្លាំងជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/09/2026
ប្រទេសស៊ុយអែត បានព្រមព្រៀងទិញនាវាចម្បាំងដ៏ទំនើបចំនួន ៤គ្រឿង ពីក្រុមហ៊ុនផលិតនាវារបស់បារាំង ក្នុងទំហំទឹកប្រាក់ប្រមាណ ៤,៩៩ ពាន់លានដុល្លារអាមេរិក

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 01/09/2026
វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

ប្រទេសអ៊ីស្លង់ សម្រេចធ្វើប្រជាមតិមិនចរចាដើម្បីចូលជាសមាជិកអឺរ៉ុបឡើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
ប្រជាជនអ៊ីស្លង់ បានធ្វើការបោះឆ្នោតបដិសេធទៅនឹងផែនការដ៏សំខាន់មួយរប់សប្រទេសកាលពីពេលថ្មីៗនេះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្តារកិច្ចចរចាឡើងវិញដើម្បីអាចចូលរួមជាសមាជិករបស់សហភាពអឺរ៉ុប

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុបបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អះអាងថា អឺរ៉ុបបានបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ដើម្បីគ្រាន់តែជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋតែប៉ុណ្ណោះ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content