ភ្នំពេញ ៖ កំណើននៃចំនួនប្រជាជនកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីជាង៧លាននាក់ក្រោយសម័យប៉ុលពត រហូតដល់ជិត១៧លាននាក់ក្នុងពេលបច្ចុប្បន្ននេះ។ កំណើនប្រជាពលរដ្ឋជាបន្តបន្ទាប់ទាំងនេះបានធ្វើឱ្យតម្រូវការដីកសិកម្មកើនឡើង ហើយការកើនឡើងនៃតម្រូវការដីកសិកម្មនេះដែរក៏បានធ្វើឱ្យបាត់បង់គម្របដីព្រៃឈើមួយចំនួនផងដែរ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ក្នុងមួយឆ្នាំៗ រាប់ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលបានកាត់ដីគម្របព្រៃឈើចែកជូនពលរដ្ឋមិនតិចទេ។ ក្នុងឆ្នាំ១៩៧៩ ប្រជាពលរដ្ឋកម្ពុជាបង្កបង្កើនផលលើផ្ទៃដីតែ ១,៦លានហិចតា ទៅ ១,៨លានហិចតាតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ទាំងស្រែ និងចំការមានផ្ទៃដីបង្កបង្កើនផលរហូតដល់ជាង៤លានហិចតា។ ដូច្នេះហើយចំណុចនេះគឺជាចំណុចដែលគួរត្រូវយល់ទាក់ទងនឹងបញ្ហាព្រៃឈើ។ ថ្វីត្បិតតែបាត់ព្រៃឈើ តែវាដុះមកវិញនូវភោគផលដំណាំសម្រាប់ប្រជាពលរដ្ឋរបស់យើងដដែល ហើយដីនោះគឺមិនបាត់ទៅណាដែរ ។

សម្ដេចបន្ថែមថា ៖
“យើងមានប្រវត្តិខេត្តមួយដែលមានព្រៃវែង គឺខេត្តព្រៃវែង តែមកដល់ពេលនេះបាត់ព្រៃតែក្លាយជាវាលវែង និងជាដីស្រែសម្រាប់បង្កបង្កើនផល ហើយខេត្តបន្ទាយមានជ័យក៏ដូចគ្នាគឺមានសុទ្ធតែព្រៃ តែដោយសារតែកាប់រុករានរបស់ពលរដ្ឋសម្រាប់យកដីបង្កបង្កើនផល ទើបធ្វើឱ្យបាត់ព្រៃមកក្លាយជាដីកសិកម្មវិញ។ តំបន់ខ្លះជាតំបន់ព្រៃរេចរិល ហើយបានជំនួសមកវិញដោយកៅស៊ូ ស្វាយចន្ទី ចំការស្វាយ”

ទន្ទឹមនឹងកំណើននៃតម្រូវការដីកសិកម្មកើនឡើងផងដែរនោះ ក៏មានអ្នកអភិវឌ្ឍន៍មួយចំនួនបានយកដីកសិកម្មទៅពុះជាដីឡូត៍ និងអភិវឌ្ឍន៍ជាលំនៅឋាន ស្របពេលដែលវិស័យកសិកម្មក៏កំពុងមានសក្ដានុពលក្នុងការវិនិយោគដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។
គួរបញ្ជាក់ផងដែរថា កម្ពុជា គឺជាប្រទេសមួយដែលអាចវិនិយោគលើវិស័យកសិកម្ម ទាំងដំណាំកសិ-ឧស្សាហកម្ម និងដំណំាហូបផ្លែ រួមទាំងបន្លែជាច្រើនជាដើម និងអាចវិនិយោគដំណាំកសិកម្មសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើនផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content