ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីន និងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានផងដែរ។ ចំណាត់ថ្នាក់ថ្មីដែលត្រូវបានយកមកចេញផ្សាយដោយ Business Inquirerកាលពីដើមសប្តាហ៍នេះ។

កន្លងមកកាលពីឆ្នាំ ១៩៩២ ប្រទេសម៉ាឡេស៊ីគឺជាប្រទេសដំបូងគេនៅអាស៊ានដែលទទួលបានចំណាត់ថ្នាក់នេះពីធនាគារពិភពលោកកាល និងបន្ទាប់មកគឺប្រទេសថៃកាលពីឆ្នាំ ២០១០ និងទី ៣ ប្រទេសឥណ្ឌូនេស៊ីកាលពីក្នុងឆ្នាំ ២០១៩ ទោះបីជាបានធ្លាក់ទៅចំណាត់ថ្នាក់ក្រោមវិញប៉ុន្មានឆ្នាំដោយសារកូវីដមុនពេលត្រឡប់មកចំណាត់ថ្នាក់ដើមវិញនៅក្នុងឆ្នាំ ២០២២។

ការខិតខំរបស់រដ្ឋាភិបាលហ្វីលីពីនដែលបានចំណាយពេលអស់រយៈពេលដល់ជិត ៤ ទសវត្សក្នុងនាមជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបlower-middle-incomeមុននឹងសម្រេចបានកម្រិតប្រាក់ចំណូលជាតិសរុប GNI ជាលើកដំបូងទៅដល់ ៤៨៥០ ដុល្លារកាលពីឆ្នាំ ២០២៥ នេះ។

ធនាគារពិភពលោកឬ World Bank បានបញ្ជាក់ថាលទ្ធផលដែលហ្វីលីពីនទទួលបានក្នុងឆ្នាំនេះ ដោយសារតែការរីកចម្រើនលើគ្រប់វិស័យឧស្សាហកម្មនិងបន្តបន្ទាប់ជាប់គ្នាអស់រយៈពេល ៥ ឆ្នាំចុងក្រោយដែលជាមធ្យមនៃកំណើនផលិតផលក្នុងស្រុកឬ GDPហ្វីលីពីនទទួលបានក្នុងអំឡុងពេលនេះមានប្រមាណជា ៥,៨ ភាគរយក្នុងមួយឆ្នាំគឺជាកត្តាសំខាន់ក្នុងការវាយតម្លៃថ្មី។

ដោយឡែកនៅវៀតណាមកម្រិតប្រាក់ចំណូលជាតិសរុប GNI បានទទួលកំណើនយ៉ាងច្រើនកាលពីឆ្នាំ២០២៥ប្រមាណជា៤៩៧០ដុល្លារធៀបទៅនឹងទំហំដែលទទួលបានកាលពីឆ្នាំ២០២៤ត្រឹមតែ៤៤៩០ដុល្លារ។

សម្រាប់វៀតណាមវិស័យនាំចេញគឺជាកត្តាជម្រុញដ៏ធំបំផុតដោយប្រទេសអាចសម្រេចបានទៅដល់កំណើនជាង ១៥ ភាគរយក្នុងរយៈពេល ២ ឆ្នាំចុងក្រោយជាប់គ្នាហើយកំណើនផលិតផលក្នុងស្រុកក៏រឹងម៉ាំខ្លាំងដល់ទៅ ៧ ភាគរយនិង ៨ ភាគរយរៀងគ្នាផងដែរក្នុងពេលវេលាដូចគ្នានេះ។

VN Express បានសរសេរថាអត្រា GNI របស់វៀតណាមក្នុងអំឡុងពេលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ទទួលបានកំណើនដល់ទៅ ១០ ភាគរយជាប្រចាំ និងត្រូវបានចាត់ទុកថាជាកំណើនដ៏ខ្ពស់បំផុតជាងបណ្ដាប្រទេសទាំងអស់នៅក្នុងតំបន់។

យ៉ាងណាក្ដីសម្រាប់អ្នកជំនាញសេដ្ឋកិច្ចមួយចំនួននៅហ្វីលីពីនមើលឃើញថា ទោះបីជាចំណាត់ថ្នាក់ថ្មីនេះគឺជាដំណឹងល្អសម្រាប់ប្រទេសក្តីប៉ុន្តែវាមិនបានបញ្ជាក់ថាពលរដ្ឋហ្វីលីពីនទាំងឡាយនឹងមានអារម្មណ៍ថា អាចទទួលបានចំណូលខ្ពស់ជាងមុននោះទេ ពីព្រោះថាចំណាត់ថ្នាក់នេះគឺមិនមែនជាការវាយតម្លៃថា តើពួកគេមានស្ថិរភាពហិរញ្ញវត្ថុដែលល្អប្រសើរជាងមុននោះឡើយ។

ជាក់ស្តែង សាស្ត្រាចារ្យនៃសាកលវិទ្យាល័យហ្វីលីពីន Diliman និងជាអ្នកវិទ្យាសាស្ត្រទិន្នន័យ លោក Rogelio Alicor Panao បាននិយាយថា ចំណាត់ថ្នាក់ប្រាក់ចំណូលរបស់ធនាគារពិភពលោកគ្រាន់តែជាវិធីនៃការបែងចែកសេដ្ឋកិច្ចជាតិតាមចំណូលមធ្យមជាជាងការវាយតម្លៃគុណភាពជីវិតរបស់ប្រជាពលរដ្ឋរបស់ពួកគេ។

លោកបាននិយាយថា ការឡើងចំណាត់ថ្នាក់ចូលទៅក្នុងប្រទេសកម្រិតចំណូលខ្ពស់ជាងមុនមិនមានន័យថាប្រទេសមួយបានក្លាយជាអ្នកមាន នឹងធ្វើឱ្យពលរដ្ឋទូទៅស្រាប់តែមានអារម្មណ៍ថាពួកគេនឹងមានចំណូលឬទ្រព្យសម្បត្តិច្រើនជាងមុននោះដែរ។

គួរឱ្យដឹងដែរថា សម្រាប់ការចាត់ថ្នាក់ក្នុងឆ្នាំនេះ កម្រិតប្រាក់ចំណូលជាតិ GNI ដែលវាស់វែងចំណូលសម្រាប់ពលរដ្ឋម្នាក់ៗសម្រាប់សេដ្ឋកិច្ ចដែលមានចំណូលមធ្យមកម្រិតទាបគឺគិតចាប់ពី ១១៧៦ ដុល្លារដល់ ៤៦៣៥ ដុល្លារអាម៉េរិក ខណៈដែលប្រភេទចំណូលមធ្យមកម្រិតខ្ពស់មានចាប់ពី ៤៦៣៦ ដុល្លារដល់ ១៤៣៧៥ ដុល្លារ។

កម្រិតនេះត្រូវបានដំឡើងបន្តិចប៉ុណ្ណោះធៀបនឹងឆ្នាំមុនដោយសារតែបញ្ហាកំណើននៃអត្រាអតិផរណា។ ចំណាត់ថ្នាក់ទាំងពីរនឹងអាចកំណត់សិទ្ធិរបស់ប្រទេសទាំងឡាយសម្រាប់ទទួលបានហិរញ្ញប្បទានសម្បទាន និងជំនួយអភិវឌ្ឍន៍ក្នុងអត្រាការប្រាក់ទាបឬតាមស្ដង់ដារទីផ្សារ ដែលវាគឺជាគោលសម្រាប់តាមដាននិន្នាការសេដ្ឋកិច្ចសកល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​

អាម៉េរិក ចង់ឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ចាប់ដៃគ្នាបង្កើតកម្លាំងយោធារួមនៅយេមែន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/10/2026

បរទេស ៖ យោងការចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានឲ្យដឹងថា រដ្ឋាភិបាលអាម៉េរិក បានផ្តួចផ្តើមគំនិតស្នើទៅអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (UAE) ឱ្យបោះបង់ចោលនូវគោលជំហផ្ទុយគ្នាទាំងឡាយចោល ហើយចូលរួមសហការគ្នាលើវិស័យយោធាជំនួសវិញ។ គំនិតរបស់ទីក្រុងវ៉ាស៊ិនតោន គឺជាការចូលរួមគ្នារវាង៣ប្រទេស បង្កើតបញ្ជាការដ្ឋានយោធារួមមួយ ដែលអាចបើកប្រតិបត្តិកាទប់ទល់ទៅនឹងកងកម្លាំងប្រដាប់អាវុធនៅប្រទេសយេមែនឲ្យកាន់តែធំទូលាយជាងមុន។ ជាផ្នែកមួយនៃផែនការនេះ ក្នុងជំនួបមួយនៅទីក្រុងអាប៊ូដាប៊ី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin

ទឹកជំនន់​នៅ​បាង​កក​ប៉ះ​ចំណូល​អាជីវកម្ម​ខ្នាត​តូច ​និង​បង្កើន​បន្ទុក​បំណុល​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

គ្រោះ​ទឹកជំនន់​នៅ​ទីក្រុង​បាងកក​កំពុង​បង្ក​សម្ពាធ​កាន់តែ​ខ្លាំង​លើ​សេដ្ឋកិច្ច​ថៃ ​ដោយ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​អាជីវកម្ម​ខ្នាត​តូច ​កម្មករ​ប្រចាំ​ថ្ងៃ ​និង​គ្រួសារ​ដែល​មាន​បំណុល​ ​ហើយ​បង្ខំឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ថវិកា​បន្ទាន់​សម្រាប់​ការ​សង្គ្រោះ​

អតិផរណា​នៅ​បណ្ដា​ប្រទេស​ធំ​ៗ​ក្នុង​តំបន់​អឺរ៉ុប ​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

អត្រា​អតិផរណា​នៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ​បាន​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​ក្នុង​ខែ​កញ្ញា​ ​ដែល​បង្កើន​សម្ពាធ​លើ​ធនាគារ​កណ្តាល​អឺរ៉ុប ​(​ECB​)​ ​ក្នុង​ការ​ពិចារណា​ដំឡើង​អត្រា​ការប្រាក់​បន្ថែម​នៅ​ឆ្នាំ​នេះ​

សម្តេច​ធិបតី​៖ ការបោះពុម្ព​​ក្រដាស​ប្រាក់​ថ្មី​មាន​គោលដៅ​ពង្រឹង​សុវត្ថិភាព​ ​និង​ជំនួស​ក្រដាស​ប្រាក់​ចាស់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/10/2026

​សម្តេចធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ការ​បោះពុម្ព ​និង​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​ថ្មី​ប្រភេទ​ ៥០​,​០០០​រៀល ​និង​ ១០០​,​០០០​រៀល ​មិន​មែន​ដោយសារ​រាជ​រដ្ឋាភិបាល​ខ្វះខាត​ថវិកា​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​រៀបចំឡើង​ដើម្បី​ពង្រឹង​សុវត្ថិភាព​ ​សោភ័ណ​ភាព និង​ជំនួស​ក្រដាស​ប្រាក់​ចាស់​ដែល​មាន​អាយុកាល​យូរ​

រដ្ឋ​ចំណាយ​ ​៦ ​​លាន​ដុល្លារ ​ដំឡើង​អំពូល​សូឡា​ ​១​,​២០០ ​គីឡូម៉ែត្រ​ ​នៅ​ ១៣​ ​រាជធានី​-​ខេត្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៦ លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​ដំឡើង​អំពូល​សូឡា​ប្រភេទ​ L​ED ​បំភ្លឺ​តាម​ដង​ផ្លូវ​សាធារណៈ​ប្រវែង​ ​១​,​២០០ ​គីឡូម៉ែត្រ ​នៅ​រាជធានី​-​ខេត្ត​ចំនួន​ ​១៣

កម្ពុជា​មាន​ផ្ទៃ​​ដី​ដាំដូង​ជាង​ ២ ម៉ឺន​ហិកតា​ ​តែ​ការ​ផ្គត់ផ្គង់​ដូង​ខ្ចី​នៅ​មិន​ទាន់​ឆ្លើយតប​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

កម្ពុជា​មាន​ផ្ទៃដី​ដាំដូង​សរុប​ ២០​,​១៦៩ ហិកតា ​និង​ទទួល​បាន​ទិន្នផល​ប្រចាំ​ឆ្នាំ​ជាង​ ​៣៥០​,​០០០​តោន​ ​ប៉ុន្តែ​ការ​ផ្គត់ផ្គង់​ដូង​ខ្ចី​ទៅកាន់​សិប្បកម្ម​កែច្នៃ​ក្នុង​ស្រុក​នៅ​មិន​ទាន់​គ្រប់គ្រាន់ ​ស្រប​ពេល​តម្រូវការ​ផលិតផល​ដូង​កែច្នៃ​កំពុង​កើនឡើង​

MPT​C និង La ​French​Tech Phnom Penh  ​ពិភាក្សា​អំពី​ FrancoTech ​និង​ ​អនាគត​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​និងន​វានុវត្តន៍​របស់​កម្ពុជា​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 30/09/2026

La French ​Tech Phnom Penh ​បាន​ជួប​ពិភាក្សា​ជាមួយ​ ​ឯកឧត្តម ​បណ្ឌិត​ ​ជា វ៉ាន់​ដេត ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ ​និង​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ ​(​MPT​C​) ​ដើម្បី​ពិភាក្សា​អំពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ ​FrancoTech ​ធ្វើ​បទបង្ហាញ​អំពី​ French ​Tech ​Forum ​Asia Phnom Penh ​និង​ស្វែងរក​គំនិត​ផ្តួចផ្តើម​ដែល​អាច​ធ្វើ​ទៅ​បាន​ ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​របស់​កម្ពុជា​បន្ថែម​ទៀត


Leave a Reply

Your email address will not be published.Required fields are marked *