ស្ពាន​ឆ្លង​ទន្លេ​ទាំង ​៧ ក្នុងរាជធានីភ្នំពេញ បាន​និងកំពុង​ចូលរួម​ចំណែក​ជំរុញ​ចរន្តសេដ្ឋកិច្ច​កម្ពុជាយ៉ាង​សំខាន់​

ភ្នំពេញ៖ ស្ពាន​ឆ្លង​ទន្លេ​ទាំង ​៧ នៅក្នុងរាជធានីភ្នំពេញ បាននិងកំពុង​ចូលរួម​ចំណែក​ជំរុញចរន្ត​សេដ្ឋកិច្ច​យ៉ាង​សំខាន់ ដោយបានសម្រួលដល់ការធ្វើ​ដំណើរផង សម្រួលដល់​ការ​ដឹកជញ្ជូនទំនិញរបស់ពលរដ្ឋឆ្លង​កាត់ផង និង​បន្ថយការ​កកស្ទះក្នុងរាជធានីភ្នំពេញ ក៏ដូចជា​ជំរុញចរន្ត​សេដ្ឋកិច្ច​ទូទាំងប្រទេសផងដែរ។​

ស្ពាន​សំខាន់ៗទាំងនេះ ត្រូវ​សាងសង់​ឡើងជា​បន្ត​បន្ទាប់គ្នា​ស្របទៅតាមកំណើនប្រជាពលរដ្ឋ​ និងកំណើន​សេដ្ឋកិច្ច​កម្ពុជាដែល​បាន​កើនឡើង​ជា​បន្ត​បន្ទាប់។ ថ្ងៃនេះ បណ្ដាញព័ត៌មាន​ AMS នឹងរៀបរាប់ពីស្ពាន​សំខាន់ទាំង​ ៧ មកចែកជូន​ប្រិយ​មិត្តអ្នក​អាន និងអ្នកស្ដាប់ឱ្យបានជ្រាប។

១. ស្ពាន​មិត្តភាពកម្ពុជា-ជប៉ុន ឬហៅថាស្ពានជ្រោយចង្វារទី ១។ ស្ពាន​នេះ ត្រូវបានកសាងឡើងនៅឆ្នាំ ១៩៦៣​ ក្នុងសម័យសង្គមរាស្ត្រនិយម។ វាជាស្ពាន​ឆ្លងទន្លេ​សាប​ដំបូងគេ​ក្នុង​រាជធានីភ្នំពេញ ក៏ដូជជា​ប្រទេស​កម្ពុជា ដែល​​តភ្ជាប់​រាជធានីភ្នំពេញ​ទៅកាន់បណ្ដាខេត្ត​នានា​នៅប៉ែកខាង​និង​ខាង​ជើង។

២. ស្ពានមិត្តភាពកម្ពុជា-ចិន ឬហៅថា​ ស្ពានជ្រោយចង្វារទី ២។ ស្ពាន​នេះ ត្រូ​វបានសាងសង់ឡើង​នៅអំឡុងឆ្នាំ ២០១១ និងបាន​ដាក់ឱ្យប្រើប្រាស់នៅឆ្នា២០១៥។ ក្រោយពេលស្ពានជ្រោយចង្វារទាំងពីរ​បានសាងសង់​និងដាក់ឱ្យប្រើប្រាស់ អាជ្ញាធរ​ក៏បានកំណត់ឱ្យ​ធ្វើ​ចរាចរណ៍លើ​ស្ពានទាំង​នេះជាឯកទិស ដោយស្ពានជ្រោយចង្វារទី ១ ប្រើសម្រាប់​ទិសដៅចេញពីរាជធានី និង​ស្ពានជ្រោយចង្វា​រទី ២ ប្រើ​សម្រាប់ទិសដៅចូលរាជធានី ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និង​ការកកស្ទះ។

៣. ស្ពានព្រះមុនីវង្ស​ចាស់ឬស្ពានច្បារអំពៅចាស់​៖ ត្រូវ​បានសាងសង់ឡើងតាំងពីឆ្នាំ១៩២៨ ក្នុ​ងរជ្ជកាល​ព្រះបាទស៊ីសុវត្ថិមុនីវង្ស​ ដែលអាចចាត់ទុកថាជា ស្ពានដំបូង​គេឆ្លងកាត់ទន្លេ​ក្នុងរាជធានីភ្នំពេញ។ ស្ពាននេះ ក៏បានជួស​ជុល​ជាច្រើនដងមកហើយ ដើម្បីអាច​ទ្រទម្ងន់​និងប្រើប្រាស់បានយូរ​អង្វែង។ វានត្រូវ​បានសាងសង់ឡើង​តភ្ជាប់រាជធានីភ្នំពេញ​ទៅ​តំបន់ច្បារអំពៅ និងបន្ត​ទៅកាន់តំបន់ផ្សេងៗទៀត។​

៤. ស្ពានព្រះមុនីវង្សថ្មី ឬស្ពានច្បារអំពៅ​ថ្មី៖ ស្ពាននេះដែរ ត្រូវ​បានសាងសង់​ឡើង​ក្នុងពេលដែលស្ពានព្រះមុនីវង្ស​ចាស់ មានការ​កកស្ទះខ្លាំង ដោយសារតែពលរដ្ឋ​កាន់តែច្រើន​បានចូលមករស់នៅក្នុងតំបន់ច្បារអំពៅនិងត្រូវ​ការ​ឆ្លងកាត់ទៅមក​រាជធានីភ្នំពេញ។ ស្ពាននេះ សាងសង់ឡើង​នៅចុង​ឆ្នាំ ២០០៦ និង​បានដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ២០០៩​ ដើម្បីរំដោះចរាចរណ៍​ដែលមានការ​កកស្ទះខ្លាំង​នៅ​លើស្ពាន​ព្រះមុនីវង្ស​ចាស់។

៥. ស្ពាន​ ព្រែកព្នៅ ឬពលរដ្ឋមួយចំនួនហៅថា​ ស្ពានលីយ៉ុង​ផាត់​ ៖ ស្ពាន​នេះ ត្រូវបានសាងសង់ឡើង​ដើម្បីរំដោះ ចរាចរណ៍ដែលកកស្ទះ​នៅភ្នំពេញ ជាពិសេសរថយន្ត​ធំៗ​ ដោយមិន​ចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ។ ស្ពាន​កសាងឡើងនៅឆ្នាំ ២០០៨ និង​បានដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ២០១០។ ក្រោយពេលស្ពាន​នេះ សាងសង់​និងដាក់ឱ្យប្រើប្រាស់ ការ​ដឹកជញ្ជូន​ទំនិញ ការធ្វើដំណើរ​​មានភាពងាយស្រួលជា​ងមុន ដោយពលរដ្ឋ​មិនចាំបាច់ចូល​កាន់​ក្នុងក្រុងភ្នំពេញ ដែល​ធ្វើ​ការ​កកស្ទះកាន់តែខ្លាំង ដូច្នេះ ការ​ដឹកជញ្ជូន​និងការធ្វើដំណើរ​ត្រូវបានកាត់​បន្ថយពេល​វេលា​ជាងមុន។ បច្ចុប្បន្ន​ តាមរយៈស្ពាន​ព្រែកព្នៅ បានធ្វើឱ្យ​តំបន់​ក្បែរនោះមានការ​អភិវឌ្ឍ​យ៉ាង​រីក​ចម្រើន​ មានសំណង់ធំៗ​និងប្រវត្តិសាស្ត្រ​ជាច្រើននៅតំបន់ជុំវិញ​នោះ។​

៦. ស្ពានឆ្លង​ទន្លេ​សាប​ឬស្សីកែវ ​​៖ ស្ពាន​នេះ​សាងសង់ឡើងដើម្បីតភ្ជាប់តំបន់ឬស្សីកែវ ត្រើយខាង​លិចទៅកាន់តំបន់អភិវឌ្ឍន៍​អូស៊ីអាយស៊ី ជ្រោយចង្វារ។ ស្ពានឬស្សីកែវ ជ្រោយចង្វារ បានចាប់ផ្ដើមសាងសង់​ឡើងនៅឆ្នាំ ២០១៧ និង​បានដាក់​ឱ្យប្រើប្រាស់​នៅឆ្នាំ ២០២៣។​ ពេលដែលស្ពាន​នេះ​សាងសង់​រួច ពលរដ្ឋរស់នៅតំបន់ឬស្សីកែវ លែងធ្វើដំណើរ​វាងទៅឆ្លងនៅស្ពានជ្រោយចង្វារទៀតហើយ។​ ការធ្វើ​ចរាចរណ៍​រវាង​ពលរដ្ឋ​នៅត្រើយខាង​ទន្លេ និង​ត្រើយខាង​លិច​ក៏កាន់តែមានភាពងាយស្រួលជាមុន​។​

៧ ស្ពាន​ឆ្លងទន្លេ​បាសាក់​កោះពេជ្រ កោះនរា៖ ស្ពាន​នេះ​សាងសង់​ឡើង​ ដើម្បីតភ្ជាប់តំបន់អភិវឌ្ឍន៍​កោះពេជ្រ និង​កោះនរា ហើយក៏បានរួមចំណែក​ក្នុងការ​កាត់បន្ថយ​ការកកស្ទះ​នៅស្ពានព្រះមុនីវង្ស​ទាំង​ពីរ​ផងដែរ។ ស្ពានកោះពេជ្រ កោះនរា ត្រូវបានសាងសង់ឡើងនៅឆ្នាំ​អំឡុងចុងឆ្នាំ ២០២០ និង​បាន​សាងសង់រួចរាល់​ដាក់ឱ្យប្រើ​នៅឆ្នាំចុងឆ្នាំ ២០២៣​។

ក្រៅពី​ស្ពានទាំង ​៧ នេះ ដែលបានសាងសង់​និង​កំពុង​ប្រើប្រាស់ រាជរដ្ឋាភិបាលក៏បាននិងកំពុងសាងសង់​ស្ពានឆ្លងទន្លេ​​ចំនួនពីរ​ទៀត​នៅរាជធានីភ្នំពេញ រួមមានស្ពាន​ឆ្លង​ទន្លេ​បាសាក់​ចាក់​អង្រែក្រោម​-ច្បារអំពៅ និងស្ពាន​ឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគ​រ​ ដោយរំពឹង​ថា ​ក្រោយពេលស្ពានទាំងពីរនេះ សាងសង់រួចរាល់ជាស្ថាពរ នឹង​កាត់បន្ថយការ​កកស្ទះ ក៏ដូចជា​សម្រួល​ដល់ការ​ធ្វើដំណើ​ររបស់ពលរដ្ឋ​កាន់តែងាយស្រួលជាមុន​បន្ថែមទៀ។

បើតាមអ្នកជំនាញនៃវិស័យ​អចលនទ្រព្យ​ជាច្រើន​​ដែលអ្នកសារព័ត៌មាន​AMS ធ្លាប់​បានសម្ភាសន៍​បានលើកឡើងថា ការសាងសង់ស្ពាន​ឆ្លងកាត់ទន្លេ នៅក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញ មិនត្រឹមតែបានជួយសម្រួលដល់ការ​ធ្វើដំណើរ​លឿនរហ័ស និងកាត់បន្ថយការ​កកស្ទះចរាចរណ៍ទេ តែថែមទាំងបានជំរុញសក្ដានុពល​ដីធ្លី និងការអភិវឌ្ឍនៅតំបន់បានមួយកម្រិតទៀ​តផងដែរ​ ជាក់ស្ដែង​គម្រោង​ស្ពានដែល​បានសាងសង់​និង​បានដាក់ឱ្យប្រើ​ទាំងអស់ បានទាក់ទាញការ​អភិវឌ្ឍ​កាន់តែ​ខ្លាំង ធ្វើឱ្យតំបន់នោះ​កាន់តែ​រីកចម្រើន​មនុស្ស​រស់នៅកាន់តែច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​អ្នក​ជំនាញ​សុខភាព​ ​និង​អប់រំ​ជំរុញឱ្យ​ក្រុមហ៊ុន​ផលិតផល​ងាក​មក​ផ្តោត​លើ​គុណភាព​ ​ស្តង់ដារ ​និង​អាហារូបត្ថម្ភ​ត្រឹមត្រូវ ​ជា​ជាង​ប្រើ​ការ​ផ្តល់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន

Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

​ក្រុមហ៊ុន​ Samsung ​Electro​-​Mechanics ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Samsung ​Group ​គ្រោង​វិនិយោគ​បន្ថែម​ចំនួន​ ១​,​៨៥​ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ Thai Nguyen ​ប្រទេស​វៀតណាម ​ដើម្បី​ពង្រីក​ការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​នៃ​ទីផ្សារ​ឈីប​ A​I ​និង​ប្រព័ន្ធ​គណនា​កម្រិត​ខ្ពស់​

រដ្ឋាភិបាល​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ ទប់​ថ្លៃ​ប្រេង​និង​អគ្គិសនី ​គោល​បំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជិត ​៥០០​លាន​ដុល្លារ ​ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេង ​និង​អគ្គិសនី ​ក្នុង​គោលបំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​ ​ចំពេល​ប្រទេស​ប្រឈម​នឹង​បញ្ហា​ដែល​មិន​បាន​ព្យាករ​ទុក​ជា​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៥ ​រហូតដល់​ឆ្នាំ​២០២៦​

រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ត្រៀម​ជួប​គ្នា​នៅ​ហ្វីលីពីន​ ដោះស្រាយ​ហានិភ័យ​នាំចូល​ប្រេង​ពី​មជ្ឈិម​បូព៌ា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋមន្ត្រី​ថាមពល​នៃ​បណ្តា​ប្រទេស​អាស៊ាន​នឹង​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​នៅ​ថ្ងៃ​ទី​៧​-​៨​ ​ខែ​តុលា ​ដើម្បី​ពិភាក្សា​អំពី​ភាព​ងាយរងគ្រោះ​របស់​តំបន់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ថាមពល ​និង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា

អ្នកជំនាញសេដ្ឋកិច្ចអំពាវនាវឱ្យ​កម្មករ និងនិយោជកពួត​ដៃគ្នារក្សាសុខដុម​នីយកម្មក្នុង​រោងចក្រ ដើម្បី​រក្សាការងារ និងទាក់​ទាញវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

(ភ្នំពេញ)៖ អ្នកជំនា​ញផ្នែកសេដ្ឋកិ​ច្ច​កម្ពុជា បានអំពាវនាវដល់​កម្មករនិយោជិត និយោ​ជក សហជីព និងភាគីពាក់ព័ន្ធ បន្តពួតដៃ​គ្នា​ពង្រឹង​សាម​គ្គី​ភាព សហការគ្នា និងដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី និងស្របតាមច្បាប់ ដើម្បីរក្សាសុខ​ដុមនីយកម្មនៅកន្លែងការងារ ការ​ពារ​ការងារ និងចូលរួមបង្កើនភាពទាក់​ទាញរបស់​កម្ពុជា​សម្រាប់​ការវិនិយោគ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជ​បណ្ឌិត្យសភា​កម្ពុជា បាន​លើក​ឡើងថា សុខដុម​នីយក​ម្មរវាង​កម្មករ​និយោជិត


Leave a Reply

Your email address will not be published.Required fields are marked *