គុយបា ទទួលបានជំនួយអង្ករ ១៥ ០០០ តោនជាលើកដំបូងពីចិន ក្រោយរងសម្ពាធសេដ្ឋកិច្ច​ពីអាម៉េរិក

បរទេស ៖ គុយបា ទើបតែទទួលបានជំនួយអង្ករ ១៥ ០០០ តោនពីប្រទេសចិនជាលើកដំបូងចាប់តាំងពីមានសម្ពាធសេដ្ឋកិច្ចពីអាម៉េរិក នេះបើយោងតាមសេចក្ដីរាយការណ៍ពី DW ។

ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានបង្ហោះសារមួយនៅលើបណ្តាញទំនាក់ទំនងសង្គមថា ៖ «កាយវិការសាមគ្គីភាពដ៏ថ្លៃថ្នូរនេះនឹងទៅដល់អ្នកប្រើប្រាស់រាប់លាននាក់គ្រប់ខេត្តទាំងអស់ រួមជាមួយនឹងស្ថាប័នសុខាភិបាល និងការអប់រំរបស់យើងផងដែរ។ ទំនាក់ទំនងមិត្តភាពដ៏ស្មោះស្ម័គ្រ និងកិច្ចសហប្រតិបត្តិការរវាងគុយបា និងចិន គឺកាន់តែជិតស្និទ្ធក្នុងគ្រាដ៏សំខាន់នេះ»។

ឯកអគ្គរដ្ឋទូតចិន លោក Hua Xin បាននិយាយនៅលើកញ្ចក់ទូរទស្សន៍គុយបាថា នេះគឺជាជំនួយស្បៀងអាហារដ៏ធំបំផុតពីប្រទេសចិនទៅកាន់គុយបាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គួរបញ្ជាក់ដែរថា នេះគឺជាការដឹកជញ្ជូនស្បៀងលើកទី១ ជាមួយចំនួនអង្ករ ៦០ ០០០ តោន តបតាមការសន្យារបស់ទីក្រុងប៉េកាំងថានឹងជួយសម្រួលស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់នៅក្នុងគុយបា ចាប់តាំងពីអាម៉េរិកចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងបញ្ឈប់ការនាំចេញប្រេងពីវេណេហ្ស៊ុយអេឡាទៅកាន់គុយបា។

ចាប់តាំងពីខែមករា រហូតមកដល់ពេលនេះ ស្ថានភាពកង្វះខាតថាមពលនៅក្នុងប្រទេសគុយបាកាន់តែធ្ងន់ធ្ងរខ្លាំងទៅ ដោយជួបប្រទះនឹងការដាច់ចរន្តអគ្គិសនីដល់ទៅ ៧០ ភាគរយនៃទឹកដីទាំងមូល ខណៈដែលកន្លែងមួយចំនួននៅក្នុងរដ្ឋធានីហាវ៉ាណាបានដាច់ភ្លើងយ៉ាងហោចណាស់ ២២ ម៉ោង ឬ​ យូរជាងនេះ។ រដ្ឋាភិបាលទីក្រុងហាវ៉ាណាបានចាត់ទុកថា ការកាត់ផ្តាច់ប្រេងរបស់អាម៉េរិកនាពេលបច្ចុប្បន្នគឺជាអំពើប្រល័យពូជសាសន៍ ហើយទីក្រុងវ៉ាស៊ីនតោនកំពុងផ្តាច់ដង្ហើមគុយបា។ គុយបា ត្រូវការប្រេងប្រហែល ១ សែនបារ៉ែលក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការថាមពលជាប្រចាំ ប៉ុន្តែការផ្គត់ផ្គង់ដោយផលិតកម្មក្នុងស្រុកអាចផ្តល់បានត្រឹមតែប្រមាណ ៤ ម៉ឹនបារ៉ែលប៉ុណ្ណោះ។ ។

ទោះជាយ៉ាងណាក្តី រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក Donald Trump នៅតែបន្តបង្កើនសម្ពាធនយោបាយលើគុយបា ខណៈដែលជនជាតិអាម៉េរិកមានដើមកំណើតនៅគុយបាជាច្រើនបានអំពាវនាវឱ្យមានការផ្លាស់ប្តូររបបដឹកនាំនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ យ៉ាងណាមិញ ​ការ​បណ្តេញ​លោក Diaz-Canel ចេញ ​ទំនងមិនងាយស្រួលដូច​ប្រតិបត្តិការចាប់ខ្លួនលោក Maduro នោះទេក្រោមមូលហេតុធំៗចំនួន២ ដូចជា៖ គុយបាមិនទាន់រកឃើញអ្នកជំនួសច្បាស់លាស់នោះទេ និង ប្រព័ន្ធសន្តិសុខរបស់គុយបារឹងមាំ ដែលអាចកម្ទេចរាល់អំណាចប្រឆាំងណាមួយដែលចង់ផ្តួលរលំរដ្ឋាភិបាល។ លើសពីនេះ កម្លាំងយោធាគុយបាមានសាមគ្គីភាព និងមានមនោគមវិជ្ជាជ្រួតជ្រាបខ្លាំងជាងយោធាវេណេស៊ុយអេឡា ដែលធ្វើឱ្យពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស។ មិនត្រឹមតែប៉ុណ្ណោះ គុយបាមានភាពជឿនលឿនខ្លាំងខាងផ្នែកចារកម្ម និងការស៊ើបការណ៍សម្ងាត់ បន្ទាប់ពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំជាមួយសហភាពសូវៀតក្នុងអំឡុងសង្គ្រាមត្រជាក់ និងថ្មីៗនេះជាមួយប្រទេសចិន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *