ប្រជាសហគមន៍សំបូរមានជ័យ កំពុងពង្រីកការដាំដុះ និងបង្កើនទិន្នផលស្លឹកគ្រៃសម្រាប់ផ្គត់ផ្គង់ទីផ្សារ

ប្រធានសហគមន៍កសិករសំបូរមានជ័យបានអះអាងថា សម្រាប់ទិន្នផលស្លឹកគ្រៃដែលសហ​គមន៍បានផលិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទទួលបានផលល្អប្រសើរ និងស្របទៅតាមគោលដៅដែលសហគមន៍បានគ្រោងទុក បើទោះបីជាការនាំចេញស្លឹកគ្រៃរបស់សហគមន៍ទៅកាន់ទីផ្សារក្រៅស្រុកនៅមិនទាន់លេចចេញជារូបរាងក៏ដោយ។

លោក អេង ថុង ប្រធានសហគមន៍កសិករសំបូរមានជ័យ បានមានប្រសាសន៍ប្រាប់ AMS តាមរយៈទូរសព្ទថា ៖

“បច្ចុប្បន្ននេះ មិនមែនកសិករមិនចង់បានទីផ្សារនាំចេញកសិផលដែលផលិតបាននៅក្នុងសហគមន៍នោះទេ ប៉ុន្តែខាងក្រុមហ៊ុននាំចេញនៅមិនទាន់មានការឆ្លើយតបច្បាស់លាស់មកសហគមន៍នៅឡើយ ម្យ៉ាងទៀតបើមិនបាននាំចេញ យ៉ាងហោចណាស់ក៏អាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ និងទទួលបានតម្លៃសមរម្យ។”

ប្រធានសហគមន៍រូបនេះបានបញ្ជាក់​ថា ៖

“ទីផ្សារក្រៅប្រទេសដែលបានបញ្ជាទិញស្លឹកគ្រៃ គេចង់បានស្លឹកគ្រៃដែលមានទំហំប៉ុនមេដៃ ប្រវែង២តឹក និងឱ្យតម្លៃ ១ ៥០០រៀល ក្នុង១គីឡូក្រាម​ ។ តម្លៃនេះខ្ពស់ជាងទីផ្សារយើងលក់បោះដុំទាំងស្លឹកទាំងដើម ឬកាត់ស្លឹកចេញមានតម្លៃតែ ១ ០០០ – ១ ២០០រៀលប៉ុណ្ណោះ មានន័យថា យើងត្រូវប្រមូលផលស្លឹកគ្រៃដែលដាំដុះបាន ហើយជ្រើសយកក្នុងគុម្ពនីមួយៗ យកតែទំហំដែលគេត្រូវការរៀប​ចំឱ្យគេ។ ស្លឹកគ្រៃ១គុម្ព មានទំហំមិនប៉ុនគ្នាទាំងអស់ទេ ខ្ញុំសាកយកស្លឹកគ្រៃដែលលក់នៅទីផ្សារក្នុងស្រុក១ថង់ (១០គីឡូ ប្រវែង៤តឹក) មកជ្រើសរៀបចំសម្រាប់ទីផ្សារក្រៅស្រុកបញ្ជាទិញ យើងបង់ខាតអស់ ៤០%”

លោកបានអះអាងថា ៖

“បើគិតតាមហេតុផលសេដ្ឋកិច្ច យើងខាតបង់ដល់ទៅ៤០% ដែលពិបាកនឹងគិតដែរ ដែលយើងត្រូវការសិក្សា និងត្រូវពិភាក្សាជាមួយអ្នកបញ្ជាទិញបន្ថែម ប៉ុន្តែបច្ចុប្បន្នយើងនៅរង់ចាំការឆ្លើយតបពីអ្នកនាំចេញ”

ជាសកម្មភាពនាពេលបច្ចុប្បន្ន ​សហគមន៍បាន​ប្រមូល​ទិញ​ស្លឹកគ្រៃ​ពី​កសិករដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ថៃ ដោយ​សម្រាប់​ស្លឹកគ្រៃ​ស្ងួត មានតម្លៃ១ ៤០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ចំណែកស្លឹកគ្រៃ​សើម មានតម្លៃ ២៥០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ដោយឡែកសម្រាប់ទីផ្សារ​កា​ណា​ដា​វិញ (គល់​ស្លឹកគ្រៃ​ភ្លុក​ដំរី) មាន​តម្លៃ ១ ៩០០​រៀល ក្នុង​គីឡូក្រាម​។

សូមបញ្ជាក់ថា សហគមន៍កសិករសំបូរមានជ័យ ដែលមានគោលដៅយុទ្ធសាស្ត្រដាំស្លឹកគ្រៃរាប់រយហិកតានោះបានចែកចាយកសិផលស្លឹកគ្រៃ ដែលសហគមន៍ប្រមូលបានដាក់ចូល និងផ្គត់ផ្គង់នៅតាមទីផ្សារ​​​​​​លក់រាយនានានៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួននៅទូទាំងប្រទេស។ ជាមួយគ្នានេះ អ្វីដែលជាការគួរឱ្យកត់សម្គាល់នោះ ពេលនេះប្រជាកសិករក្នុងសហគមន៍​បាន​នាំគ្នា​ងាក​មក​ដាំ​ស្លឹកគ្រៃ​កាន់តែច្រើន ខណៈដែលការទទួលបានចំណូលពីការដាំស្លឹកគ្រៃអាចជួយផ្គត់ផ្គង់កម្រិតជីវភាពគ្រួសារបានយ៉ាងប្រសើរ។ បន្ថែមពីនេះ សហគមន៍ក៏បានរៀបចំ​ឱ្យ​ស្រប​ទៅតាម​គម្រោង​ផែនការដោយការពង្រីក​ផ្ទៃដី​ដាំដុះរហូតដល់ទៅ៨០ហិ​កតា​ ដែល​អាច​ទទួលបាន​បរិមាណ​គ្រប់​ចំនួន ២ ៤00តោន ។ ដោយឡែក ចំពោះ​ការផលិត​ស្លឹកគ្រៃ​ សហគមន៍សំបូរមានជ័យមានផែនការផលិត​​ស្លឹកគ្រៃ​ឱ្យ​បាន​ប្រមាណ ២ 000តោន ​ក្នុង​ឆ្នាំ២០២២​ នេះ​ ខណៈដែលផ្ទៃដីទំហំ ១ហិចតា អាចទទួលបានផលពី ២៥ ទៅ៣០តោន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍​សសី ​អាច​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​ជិត​​ ១ តោន​ក្នុង​ ១ ​ថ្ងៃ ​ដល់​ផ្សារ​នៅ​សៀមរាប​ ​ក្រោយ​ដាំដុះ​ក្នុង​ផ្ទះ​សំណាញ់​

បទយកការណ៍, សេដ្ឋកិច្ច

• 22/11/2026

​សហគមន៍​កសិកម្ម​ទំនើបសសី ​ក្នុង​ខេត្ត​សៀមរាប​ ​អាច​ប្រមូល​ផល​ ​និង​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​បាន​ចន្លោះ​ពី​ ​៨០០ ​គីឡូក្រាម​ ​ទៅ​ ១ តោន​ក្នុង​ ១ ​ថ្ងៃ​ ​ទៅកាន់​ផ្សារ​ទំនើប​ ​និង​ទីផ្សារ​បោះ​ដុំ​ក្នុង​ខេត្ត​ ​ក្រោយពី​អនុវត្ត​ការ​ដាំដុះ​តាម​បច្ចេកទេស​ក្នុង​ផ្ទះសំណាញ់​ ​

កសិករ ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន ៨៤  នៅខេត្តចំនួន៤ នឹងទទួលបាន គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម ជាហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម​ មានតម្លៃជាង ២លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

សៀមរាប ៖ ប្រជាកសិករចំនួន ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន៨៤ នៅខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប នឹងទទួលបានការគាំទ្រនូវហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម រួមមាន ផ្ទះសំណាញ់  គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម

វេទិកា​ ​Made ​in ​Cambodia ​បើក​ទំព័រ​ថ្មី​សម្រាប់​ផលិតករ​ខ្មែរ ​​ពង្រឹង​គុណភាព​ ​និង​បង្កើន​ឱកាស​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

​ភា​មុខរបរ ​និង​មីក្រូសហគ្រាស​កម្ពុជា​ ​បាន​បើក​ដំណើរការ​វេទិកា​គាំទ្រ​ផលិតផល​ខ្មែរ​ ​(​Khmer ​Product ​Support ​Forum ​–​ ​Made ​in ​Cambodia​)​ ស៊េរី​ឆ្នាំ​២០២៦​-​២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព​ផលិតករ​ក្នុង​ស្រុក​ ​លើកកម្ពស់​គុណភាព​ផលិតផល​ ​និង​ពង្រីក​ឱកាស​ទីផ្សារ​ទាំង​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ​

សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៦ CAMESCO26 ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/11/2026

ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា រាជធានីភ្នំពេញ ៖ សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៦ (CAMESCO26) បានប្រព្រឹត្តទៅនៅ សណ្ឋាគារ Shangri-La ភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០ នាក់ តំណាងឱ្យស្ថាប័ន និងអង្គការចំនួន ២៤០។ ក្រោមប្រធានបទ៖

ក្រសួងទេសចរណ៍ ជំរុញ និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍ផ្នែកភាសា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/11/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយក្រុមហ៊ុន Edifyworld Co., Ltd នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោល អ្នកវាយតម្លៃបង្គោល អ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍​ ផ្នែកភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច

សាកល្បងជោគជ័យភ្លាម សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ត្រៀមបង្កើនទុនដាំត្រសក់ផ្អែម ២៥ ០០០ដុល្លារ ភ្លែត!

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ព្រៃវែង ៖ សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ខេត្តព្រៃវែង គ្រោងពង្រីកផ្ទៃដីដាំត្រសក់ផ្អែម ២ប្រភេទដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ ទៅដល់ ៤៥ ០០០ម៉ែត្រការ៉េ ឬស្មើនឹង ៥០ ខ្នងផ្ទះសំណាញ់ បន្ទាប់ពីជោគជ័យលើការប្រមូលផលសាកល្បងលើកដំបូងបានជិត ២តោន។ កញ្ញា ហួន ស៊ីអឺ ប្រធានសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច បានប្រាប់បណ្តាញសារព័ត៌មាន

កម្មវិធីថ្មី គាំទ្រដោយសហភាពអឺរ៉ុប កំណត់គោលដៅធ្វើសវនកម្មថាមពលបៃតងចំនួន ២១០ លើក នៅតាមរោងចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងទទួលបានការធ្វើសវនកម្មថាមពលចំនួន ២១០ លើក លើការគាំទ្រផ្នែកថាមពលកកើតឡើងវិញ និងការលើកកម្ពស់សុវត្ថិភាពនៅកន្លែងការងារ ក្រោម «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT)

ទីក្រុងស៊ិនជិន រយៈពេល ៩ ខែ ស្រូបទាញទុនវិនិយោគបរទេសកើនឡើងជាង ៦០ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

បរទេស ៖ ទីក្រុងស៊ិនជិន ឬ Shenzhen ដែលគេស្គាល់ថាជាប៉ូលបច្ចេកវិទ្យាដ៏សំខាន់នៅភាគខាងត្បូងប្រទេសចិន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំនេះ កំពុងក្លាយជាគោលដៅដ៏មានឥទ្ធិពលក្នុងការទាក់ទាញវិនិយោគិនពីបរទេស។ ជាក់ស្តែង ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងទីក្រុងនេះបានហក់ឡើងដល់ ៤៤ ពាន់លានយ័ន ឬប្រមាណ

រាជរដ្ឋាភិបាល ជំរុញឱ្យ​មានការវិនិយោគ​គម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នៅលើកោះក្នុងខេត្ត​ព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

រដ្ឋាភិបាល​បានលើកទឹកចិត្ត​និង​ជំរុញ​ឱ្យមានការ​វិនិយោគតាមបណ្ដាកោះ​នានា​ក្នុងខេត្ត​ព្រះសីហនុ ជាពិសេស​វិស័យទេសចរណ៍

អតិផរណាស្នូលរបស់ជប៉ុនកើនឡើងលើសគោលដៅ ២ % ខណៈអ្នកជំនាញរំពឹងថា អត្រាការប្រាក់អាចនឹងដំឡើងខ្ពស់នៅក្នុងខែធ្នូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

អតិផរណាស្នូលប្រចាំឆ្នាំរបស់ជប៉ុនបន្តកើនឡើងលើសពីគោលដៅ ២ ភាគរយរបស់ធនាគារកណ្តាលពីរខែជាប់ៗគ្នា ដែលជំរុញឱ្យមានការរំពឹងទុកកាន់តែខ្ពស់អំពីការដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗខាងមុខ