ចំណេះដឹង ៖ បុគ្គលិកដែលមានគុណសម្បត្តិ ពោរពេញដោយសមត្ថភាពខ្ពស់គឺជាកត្តាដ៏សំខាន់មួយក្នុងចំណោមកត្តាផ្សេងទៀតដែលមានប្រសិទ្ធភាពអាចនាំឲ្យអាជីវកម្ម ក៏ដូចជាជំនួញនានាមានប្រតិបត្តិការទៅប្រកបដោយភាពរលូន និងជោគជ័យខ្ពស់។ ហេតុដូចនេះការផ្តល់ការគោរពចំពោះតម្លៃបុគ្គលិកបានក្លាយទៅជារឿងដែលមិនអាចខ្វះបាន ដើម្បីអាចជំរុញឲ្យអាជីវកម្ម ក៏ដូចជាក្រុមហ៊ុនមួយបង្កើតបាននូវវប្បធម៌ការងារមួយដែលទាក់ទាញបំផុតទាំងបុគ្គលិកចាស់ និងថ្មី។

ក្រុមហ៊ុនមួយដែលមានអត្រាផ្លាស់ប្តូរការងាររបស់បុគ្គលិកក្នុងកម្រិតខ្ពស់ ឬអាចហៅថា Turnover Rates ម្ចាស់ក្រុមហ៊ុន ថ្នាក់ដឹកនាំត្រូវតែពិនិត្យមើលឡើងវិញចំពោះទម្រង់នៃវប្បធម៌ការងាររបស់ខ្លួន និងចាំបាច់ត្រូវតែធ្វើការផ្លាស់ប្តូរដាច់ខាត ជាពិសេសនៅក្នុងអំឡុងពេលកូវីដទៅលើរបៀបរបបនៃវប្បធម៌ការងារ ឬ Company Culture ដើម្បីភាពរីកចម្រើនរបស់ក្រុមហ៊ុន ឬស្ថាប័ន។

យោងតាមអ្នកជំនាញជាច្រើន និងការប្រមូលយកទស្សនៈរបស់ពួកគេមកបញ្ចូលគ្នា បានបង្ហាញឲ្យឃើញថា ទម្រង់នៃវប្បធម៌ការងារចំនួន៧ គឺពិតជាមានឥទ្ធិពលវិជ្ជមានដល់ក្រុមហ៊ុន ក៏ដូចជាអាជីវកម្មទូទៅ ដែលអ្នកគ្រប់គ្រង ឬម្ចាស់ក្រុមហ៊ុនត្រូវតែចាប់អារម្មណ៍។ ខាងក្រោមនេះគឺជាកត្តាសំខាន់ៗដែលអាចធ្វើឲ្យបុគ្គលិកដែលមានសមត្ថភាព និងគុណភាពសម្រាប់ក្រុមហ៊ុនបន្តឥរិយាបថស្មោះត្រង់ និងព្យាយាមបំពេញការងារ ផ្តល់ផលប្រយោជន៍ចំពោះក្រុមហ៊ុនដោយពេញចិត្តបំផុត។
១- កន្លែងការងារដែលបុគ្គលិកទទួលបានអារម្មណ៌ថាត្រូវបានគេគោរព
២- កន្លែងការងារដែលមានមេដឹកនាំមានជំនាញខាងជួយគាំទ្រ និងជួយដោះស្រាយបញ្ហា
៣- កន្លែងការងារដែលមានមេដឹកនាំធ្វើការផ្តោតសំខាន់ទៅលើតម្លៃស្នូលរបស់ក្រុមហ៊ុន
៤- កន្លែងការងារដែលគិតគូរពីអត្ថប្រយោជន៍សម្រាប់បុគ្គលិកឆ្នើម
៥- កន្លែងការងារដែលតែងតែផ្តល់ឱកាសរៀនសូត្រ និងការអភិវឌ្ឍខ្លួនដល់បុគ្គលិក
៦- កន្លែងការងារដែលប្រកបដោយស្ថិរភាព និងសុវត្ថិភាពការងារ
៧- កន្លែងការងារដែលអាចផ្តល់នូវការទទួលស្គាល់សមត្ថភាពពេញលេញរបស់បុគ្គលិក នៅពេលដែលកន្លែងការងារដែលមាននូវចំណុចដូចបានរៀបរាប់ខាងលើនេះ គេជឿជាក់យ៉ាងប្រាកដថា បុគ្គលិកមានសមត្ថភាពនឹងមិនចាកចេញពីទ្រនំដែលផ្តល់នូវគុណតម្លៃនោះឡើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content