សៀមរាប ៖ ដើមឫស្សី ជាដំណាំមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើនមុខមិនថាដើមស្រស់ ឬក្រៀមនោះទេ គេអាចយកទៅធ្វើជាគ្រឿងសំណង់ ច្នៃជាគ្រឿងសង្ហារឹម និងរបស់ប្រើប្រាស់ផ្សេងៗទៀតដែលអាចប្រើប្រាស់បាននៅក្នុងការរស់នៅប្រចាំថ្ងៃ។ ក្នុងនោះ មានសហគមន៍មួយនៅខេត្តសៀមរាបបានច្នៃដើមឫស្សីធ្វើជាសម្ភារប្រើប្រាស់ក៏ដូចជាវត្ថុអនុស្សាវរីយ៍ដាក់លក់នៅលើទីផ្សារដែលអាចផ្តល់ចំណូលដល់សហគមន៍តាមរយៈការបម្រើការងារនៅក្នុងសិប្បកម្មសរុបប្រមាណ ១៥០គ្រួសារ។

អ្នកស្រី ហូរ ស្រីលក្ខ័ ជាអ្នកតំណាងឱ្យក្រុមអ្នកផលិតផលសម្ភារៈតាំងលម្អ និងប្រើប្រាស់ច្នៃចេញពីឬស្សី ស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាបបានមានប្រសាសន៍ឱ្យដឹងថា ផលិតផលច្នៃពីដើមឫស្សីបច្ចុប្បន្ននេះត្រូវការទីផ្សារបន្ថែម ដោយសារតែរដូវភ្លៀងនេះការលក់កំពុងធ្លាក់ចុះ ខុសប្លែកកាលពីប៉ុន្មានឆ្នាំមុន។
អ្នកស្រីបញ្ជាក់ថា ៖
“ការលក់របស់យើងគឺអត់ទៀងទេ អាស្រ័យលើការកម្ម៉ង់ ដែលជាធម្មតាអាចលក់បានចន្លោះពី ២០០-៣០០អង្រុត ឬក៏ឈ្នាងក្នុងមួយសប្ដាហ៍ ប៉ុន្តែមួយរយៈនេះមិនសូវមានការកម្ម៉ង់ទេដោយសារខែភ្លៀង ហើយផលិតផលដែលបងប្អូនសិប្បករផលិតហើយ ក៏លក់ចេញបានតិច ធ្វើឱ្យអ្នកភូមិយើងប្រមាណ១៥០គ្រួសារបាត់បង់ចំណូលក្នុងគ្រួសារ”

អ្នកស្រីបន្ថែមថា ៖
“ផលិតផលរបស់សិប្បកម្មយើងមានចំនួន ៥មុខ តែមានច្រើនខ្នាត ដូចជា ខ្នាតធំសម្រាប់ប្រើ និងខ្នាតតូចសម្រាប់ទុកជាវត្ថុអនុស្សាវរីយ៍ ដែលមានតម្លៃចន្លោះ ១ ០០០ – ២៥ ០០០ រៀល ហើយផលិតផលដែលពេញនិយមជាងគេគឺ អង្រុត ឈ្នាង ត្រក ដែលអតិថិជនតែងតែកម្ម៉ង់ជាបន្តបន្ទាប់ទាំងផលិតផលដាច់ដោយឡែក ទាំងផលិតផលជាឈុត ហើយអតិថិជនភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ចាម ប៉ោយប៉ែត បន្ទាយមានជយ័ កំពង់ឆ្នាំង ក្រចេះ និងកន្លែងលក់វត្ថុអនុស្សាវរីយ៍ ក៏ដូចជារមណីយដ្ឋានក្នុងខេត្តសៀមរាបផ្ទាល់តែម្ដង”

ជាមួយនឹងការបង្ហើបប្រាប់ពីទីផ្សារផលិតផលដែលច្នៃពីដើមឫស្សី ផលិតឡើងដោយដៃ ត្រូវបានអ្នកស្រីបញ្ជាក់ផងដែរថា សម្រាប់វត្ថុធាតុដើម គឺត្រូវការដើមឫស្សីដែលទិញពីបងប្អូននៅក្នុង និងក្រៅតំបន់ ហើយក្រៅពីនេះក៏មានវល្លិ៍ដែលត្រូវទៅរកតាមព្រៃផងដែរ។ ដោយឡែក ការផលិត ដើម្បីសម្រេចបាននូវផលិតផលនីមួយៗ គឺត្រូវការចំណាយពេលយូរ និងច្រើនដំណាក់កាលតាំងពីការពុះច្រៀកឫស្សី ការបិតសម្អាតឱ្យស្អាត រួចក្រងដំឡើងជារូបរាង។ បន្ថែមពីនេះ ត្រូវការវល្លិ៍ផ្សេងៗទៀតដើម្បីផលិតឱ្យបានជាផលិតផលមួយសម្រេច។ នេះជាអ្វីដែលអ្នកស្រីបានលើកឡើង។
ចំពោះផលលំបាកក្នុងដំណើរការផលិតត្រូវបានអ្នកស្រីលើកឡើងថា ៖
“សម្រាប់ការផលិតយើងមានផលលំបាកក្នុងការរកវត្ថុធាតុដើម ដូចជា វល្លិ៍ ដែលត្រូវចូលព្រៃជ្រៅៗទើបមាន ចំណែកបញ្ហាទីផ្សាររបស់យើងក៏មិនទាន់ទូលំទូលាយនៅឡើយ ដែលធ្វើឱ្យសិប្បករនៅខ្វះខាតចំណូលប្រចាំថ្ងៃ ជាពិសេសនៅក្នុងរដូវភ្លៀងធ្លាក់តែម្ដង”

គួរបញ្ជាក់ដែរថា សម្រាប់ជំនាញក្នុងការផលិតនេះអ្នកស្រីបានចេះតាំងពីក្មេងមកម្ល៉េះ ដោយសារម្តាយ និងបងប្អូនក្នុងភូមិជាសិប្បករស្រាប់ ហើយក៏រៀនចេះ និងបន្តផលិតជារឿយៗមកដល់សព្វថ្ងៃនេះ។ សម្រាប់ដើមទុនដំបូង អ្នកស្រីបានចំណាយប្រមាណ ១០-២០ ម៉ឺនរៀលតែប៉ុណ្ណោះសម្រាប់ទិញវត្ថុធាតុដើម ដោយសារតែអ្នកស្រីមានជំនាញស្រាប់ ហើយក៏បន្តពង្រីកអាជីវកម្មជាបន្តបន្ទាប់រហូតក្លាយជាសិប្បកម្មដូចពេលបច្ចុប្បន្ន។ យ៉ាងណាក៏ដោយ បើទោះបីជាជួបការលំបាកយ៉ាងណា អ្នកស្រី ហូរ ស្រីល័ក្ខ នៅតែបន្តផលិតជាបន្តបន្ទាប់ ហើយក៏មានគម្រោងពង្រីកសិប្បកម្មនេះឱ្យបានកាន់តែប្រសើរដើម្បីអាចថែរក្សាការផលិតសម្ភារៈច្នៃពីដើមឫស្សី និងធ្វើឡើងដោយដៃនេះ ក៏ដូចជាអាចជួយផ្តល់នូវចំណូលដល់ប្រជាក្នុងសហគមន៍ដែលជាសិប្បករ ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់ផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/10/2026
ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

អាម៉េរិកស្នើប្រគល់ទ្រព្យបង្កកទាំងអស់ឱ្យរុស្ស៊ីវិញ ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
សហរដ្ឋអាម៉េរិកបានស្នើឱ្យមានការដោះបម្រាមបង្កកលើទ្រព្យសម្បត្តិរុស្ស៊ីតម្លៃរាប់ពាន់លានអឺរ៉ូ ដែលកំពុងរក្សាទុកក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន

លោក Trump ទំនងពិចារណាបណ្ដេញរដ្ឋមន្ត្រីសង្គ្រាម ដើម្បីគេចពីការទទួលខុសត្រូវលើសង្គ្រាមអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump ទំនងជាកំពុងពិចារណាលើលទ្ធភាពបណ្តេញរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ចេញពីតំណែង បន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិខាងមុខនេះ ដើម្បីជួយដកខ្លួនចេញពីការទទួលខុសត្រូវចំពោះសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content