វេងស្រេងកំពុងក្លាយជាតំបន់ពាណិជ្ជកម្មដ៏ទាក់ទាញ

ភ្នំពេញ ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់នៅតាមបណ្ដោយផ្លូវមហាវិថីចោមចៅ ឬហៅថាផ្លូវវេងស្រេង បាននិងកំពុងកែប្រែមុខមាត់បន្តិចម្ដងៗ ពីតំបន់ឧស្សហកម្មទៅជាតំបន់ពាណិជ្ជកម្មដ៏ទាក់ទាញ និងមានការអភិវឌ្ឍជាផ្សារទំនើបៗ រួមទាំងអគារការិយាល័យ ជាពិសេសផ្ទះអាជីវកម្មជាច្រើនបានលេចរូបរាងជាបន្តបន្ទាប់នៅតាមបណ្ដោយផ្លូវដ៏សំខាន់នេះផងដែរ។

បើតាមអ្នកជំនាញអចលនទ្រព្យជាច្រើនបានលើកឡើងថា ការរីកចម្រើននៃទីក្រុង បានធ្វើឱ្យអតីតតំបន់ជាយក្រុងក្លាយជា តំបន់អភិវឌ្ឍន៍ហើយវាកាន់តែសាយទៅកាន់តំបន់ជាយក្រុងឆ្ងាយៗបន្តបន្ទាប់ ហើយអាជីវកម្មនៅកណ្ដាលក្រុងក៏បានរាលដាលទៅកាន់តំបន់ជាយក្រុងដើម្បីបំពេញតម្រូវការរបស់ប្រជាជន ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance Real Estate បានមានប្រសាសន៍ថា តំបន់ផ្លូវវេងស្រេងត្រូវបានគេដឹងថា ជាតំបន់ឧស្សាហកម្ម និងមានបណ្ដុំរោងចក្រច្រើន ដូច្នេះហើយទើបតំបន់នេះ សំបូរទៅដោយកម្មករ កម្មការិនីរស់នៅ។ ប៉ុន្តែមកដល់ពេលនេះ វេងស្រេងបានផ្លាស់ប្តូរបន្តិចម្ដងៗ ដោយមានផ្សារទំនើប មានអគារការិយាល័យ និងអាចក្លាយជាតំបន់ពាណិជ្ជកម្មដ៏ទាក់ទាញមួយនៅពេលអនាគតខាងមុខនេះ។

លោកបន្តថា ទោះជាយ៉ាងនេះក្តី ការផ្លាស់ប្តូរសក្ដានុពលតំបន់មួយត្រូវការពេលវេលាបន្តិច ហើយបើទោះបីជាវេងស្រេងពេលនេះមានសកម្មភាពពាណិជ្ជកម្មក្ដីក៏មិនអាចបំបាត់ចោលនូវសកម្មភាពក្នុងវិស័យឧស្សាហកម្មបានលឿនដែរ។ លោកបន្ថែមថា កត្តាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយផ្លូវវេងស្រេង និងតំបន់ជុំវិញនោះ បានធ្វើឱ្យតំបន់នេះ មានការប្រែប្រួលបន្តិចម្ដងៗ ហើយអ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើនក៏បានទៅកាន់តំបន់នោះដើម្បីផ្គត់ផ្គង់លំនៅឋានសម្រាប់ផ្គត់ផ្គង់ទៅតាមតម្រូវការដែរ។

បើតាមផែនការរបស់រដ្ឋបាលធានីភ្នំពេញ តំបន់នេះនឹងគ្រោងប្រែក្លាយពីតំបន់ឧស្សាហកម្មទៅជាតំបន់ពាណិជ្ជកម្ម ដោយបង្វែររោងចក្រនៅតំបន់នេះទៅតំបន់ជាយក្រុង។ ចំពោះទីតាំងថ្មីដែលគេមើលឃើញថាអាចទាក់ទាញរោងចក្រចេញពីភ្នំពេញនិងទាក់ទាញរោងចក្រថ្មីៗនោះ គឺតំបន់តាមផ្លូវ៥១នៃខេត្តកំពង់ស្ពឺ ដោយមានការរៀបចំបណ្ដើរៗហើយ ។

លោកអ៊ឹង ប៊ុនហួត ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនអចលនទ្រព្យ PIXIU Property បានឱ្យដឹងថា សកម្មភាពនៃការអភិវឌ្ឍរោងចក្រឧស្សាហកម្មនៅតាមបណ្ដោយផ្លូវ៥១ឃើញថាមានភាពមមាញឹកកាន់តែខ្លាំង ជាពិសេសនៅក្រោយពេលរដ្ឋាភិបាលបានបើកប្រទេសជំរុញសកម្មភាពសេដ្ឋកិច្ចឡើងវិញកាលពីចុងឆ្នាំ២០២១។ រដ្ឋាភិបាលបានត្រៀមរៀបចំទីតាំងនៅតំបន់ផ្លូវ ៥១ ទុកសម្រាប់ទទួលរោងចក្រដែលនឹងរើចេញពីភ្នំពេញ និងសម្រាប់បង្កើតរោងចក្រថ្មីៗផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ ក្រោយយល់ដឹងពីអត្ថប្រយោជន៍ដែលទទួលបានពីធនធានធម្មជាតិសហគមន៍

មាសបន្តឡើងថ្លៃ ប៉ុន្តែតម្លៃប្រេងឆៅធ្លាក់ចុះខ្លាំង ក្រោយលោក ដូណាល់ ត្រាំ រង់ចាំមើលកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

តម្លៃមាសបានបន្តឡើងថ្លៃបន្តិច ខណៈដែលតម្លៃប្រេងធ្លាក់ចុះរហូតដល់ប្រមាណ ៥% ក្រោយពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ជាបណ្តោះអាសន្ន

បញ្ហាប្រឈមធំៗចំនួន ៥ ដែលវិស័យ MSMEs កំពុងជួបប្រទះ ខណៈរដ្ឋាភិបាលកំពុងប្រឹងប្រែងជួយដោះស្រាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

រាជរដ្ឋាភិបាលបានបង្កើតយន្តការគាំទ្រហិរញ្ញប្បទានបែបសមាហរណកម្ម ដែលរួមបញ្ចូលទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដើម្បីជួយជំរុញសហគ្រិនភាព និងការអភិវឌ្ឍអាជីវកម្ម។

វៀតណាម កំពុងជួបឱនភាពពាណិជ្ជកម្មលើការនាំចូលធំជាងការនាំចេញ ដោយសារតម្លៃប្រេងឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

នៅក្នុងខែកក្កដា ការនាំចេញទំនិញកើនឡើង ២៥ ភាគរយរហូតដល់ ៥៣ ពាន់លានដុល្លារ ប៉ុន្តែការនាំចូលស្ទុះឡើងដល់ ៤១ ភាគរយដល់ ៥៦.៦៧ ពាន់លានដុល្លារ។ នេះមានន័យថា ការនាំចូលលើសការនាំចេញប្រមាណ ៣.៥៨ ពាន់លានដុល្លារ។

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ប្រេងឆៅឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល