ភ្នំពេញ ៖ ក្រុមអ្នកសេដ្ឋកិច្ចបានអះអាងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ RCEP (Regional Comprehensive Economic Partnership) នឹងជួយសម្រួលដល់វិស័យពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត និងជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពហុភាគី។

កិច្ចព្រមព្រៀង RCEP ពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោកនឹងចូលជាធរមាននៅក្នុងខែមករាឆ្នាំក្រោយនេះ ដែលនឹងគ្របដណ្តប់ទីផ្សារមានប្រជាជន ២,២ពាន់លាននាក់ មានតម្លៃជាង ២៥ ទ្រីលានដុល្លារអាមេរិកនៃទិន្នផលសកលលោក និងបានបង្កើតក្រុមពាណិជ្ជកម្មគ្របដណ្តប់ប្រហែល ៣០ភាគរយនៃចំនួនប្រជាជនសរុបពិភពលោក។

លោក Song Qingrun សាស្ត្រាចារ្យនៅសាលាសិក្សាអាស៊ីនៃសាកលវិទ្យាល័យ Beijing Foreign Studies University បានមានប្រសាសន៍ឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលនឹងត្រូវរៀបចំឡើងដើម្បីដកពន្ធទៅលើទំនិញប្រហែល ៩០ភាគរយនេះនឹងជួយសម្រួលដល់វិស័យពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់ ហើយបណ្តាប្រទេសនៃកិច្ចព្រមព្រៀង RCEP នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកតិកាសញ្ញាពាណិជ្ជកម្មមួយនេះ និងអាចធ្វើពិពិធកម្មផលិតកម្ម និងទីផ្សារ ដែលវានឹងក្លាយជាកម្លាំងជំរុញនៃការវិនិយោគផ្ទាល់ពីបរទេសទៅកាន់បណ្តាប្រទេសទាំងអស់ដែលជាសមាជិកនៃកិច្ចព្រមព្រៀង RCEP ។
លោកបានបន្តថា ៖
«កិច្ចព្រមព្រៀង RCEP នឹងជួយដល់បណ្តាប្រទេសនៅក្នុងតំបន់ឱ្យមានការរួបរួមគ្នា និងទប់ទល់នឹងផលប៉ះពាល់អវិជ្ជមានដែលនាំមកដោយជំងឺរាតត្បាត កូវីដ-១៩ ដែលនៅតែលងបន្លាចពិភពលោក»
ការសិក្សារបស់ធនាគារអភិវឌ្ឍអាស៊ីកាលពីពេលថ្មីៗនេះបានព្យាករណ៍ថា កិច្ចព្រមព្រៀង RCEP នឹងរួមចំណែកយ៉ាងសំខាន់ដល់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងនៅទូទាំងពិភពលោក។
ការសិក្សានេះបានបង្ហាញថា នៅត្រឹមឆ្នាំ២០៣០ ប្រសិនបើការអនុវត្តរបស់វាដំណើរការរលូន យើងប៉ាន់ស្មានថាវានឹងបង្កើនប្រាក់ចំណូលដល់ប្រទេសជាសមាជិកចំនួន ០,៦ភាគរយ ដោយបន្ថែមនូវទឹកប្រាក់ ២៤៥ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំដល់ប្រាក់ចំណូលនៅក្នុងតំបន់ និង ២,៨លានការងារដល់វិស័យការងារក្នុងតំបន់។
លោក Jia Duqiang អ្នកស្រាវជ្រាវរងនៅវិទ្យាស្ថានជាតិយុទ្ធសាស្ត្រអន្តរជាតិនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនបាននិយាយថា RCEP នឹងលើកកម្ពស់យ៉ាងខ្លាំងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងជំរុញការផ្លាស់ប្តូរសង្គម និងវប្បធម៌ក្នុងចំណោមប្រទេស។
សូមបញ្ជាក់ថាRCEP ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុនដោយប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ សមាជិកទាំង ១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងដៃគូពាណិជ្ជកម្មធំបំផុតចំនួន ៥ របស់ពួកគេគឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/09/2026
មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្ត្រីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដើម្បីជំរុញផ្តល់លទ្ធភាពឱ្យស្រ្តីអាច ចាប់ផ្តើមរក្សាលំនឹង ការពង្រីក និងការដឹកនាំអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពធន់ និងចីរភាព។ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាគណៈកម្មការវាយតម្លៃ និងផ្តល់ពិន្ទុ លើកឡើងនៅក្នុងការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធាន

ត្រឹមមួយសប្តាហ៍បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីកម្ពុជាទស្សនកិច្ចនៅ Shenzhen, BYD Sealion 6 EV FLASH Charge Edition តម្លៃ 32,800 ដុល្លារ ប្រកាសដាក់លក់ជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/09/2026
ភ្នំពេញ ៖ នៅថ្ងៃទី 20 ខែកញ្ញា BYD បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ Sealion 6 EV FLASH Charge Edition នៅ BYD & Denza Flagship Showroom ក្នុងរាជធានីភ្នំពេញ។





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content