យោងតាមរបាយការណ៍មួយដែលត្រូវបានស្រាវជ្រាវដោយក្រុមហ៊ុនបច្ចេកវិទ្យាសិង្ហបុរី Momentum Works បានរកឃើញថា ទំហំនៃទីផ្សារដឹកជញ្ជូនម្ហូបអាហារដោយការកម្ម៉ង់តាមអនឡាញក្នុងតំបន់អាស៊ីអាគ្នេយ៍នៅតែមានការកើនឡើងខ្លាំងសម្រាប់ឆ្នាំ២០២១កន្លងទៅ។
របាយការណ៍ដដែលបានបង្ហាញថា ចំនួនសរុបនៃការបញ្ជាទិញអាហារតាមអនឡាញមានទំហំរហូតទៅដល់ ១៥,៥ពាន់លានដុល្លារកាលពីឆ្នាំកន្លងទៅស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណ ៣០ភាគរយធៀបទៅនឹងទំហំដែលអាស៊ីអាគ្នេយ៍ធ្វើបានប្រមានជា ១១,៩ពាន់លានដុល្លារ។

នៅក្នុងរបាយការណ៍ដែលមានឈ្មោះថា Food Delivery Platform in Southeast Asia បានបង្ហាញថា អត្រាកំណើននៅក្នុងឆ្នាំ២០២១មានភាពយឺតយ៉ាវជាងឆ្នាំ២០២០ ដោយសារតែឆ្នាំ២០២០ ជាឆ្នាំដែលកូវីដកំពុងវាយប្រហារខ្លាំងមកលើសកលលោក ហើយទាមទារដាច់ខាតមនុស្សត្រូវរស់នៅ និងធ្វើការងារពីចំងាយស្ទើរតែគ្រប់គ្នា ហើយគ្រានោះគេមើលឃើញថា អត្រាកំណើននៃការបញ្ជាទិញអាហារ និងដឹកជញ្ជូនមានកំណើនរហូតទៅដល់ 183 ភាគរយធៀបទៅនឹងឆ្នាំ២០១៩។

ក្នុងពេលដែលប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ និងប្រទសសិង្ហបុរី ត្រូវបានគេទទួលស្គាល់ថា ជាទីផ្សារលក់អាហារអនឡាញធំជាងគេបំផុតនៅក្នុងតំបន់នោះ សម្រាប់តែប្រទេសថៃ និងប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានអត្រាកំណើនកើនឡើងខ្ពស់ជាងគេដែលវាបានឆ្លុះបញ្ចាំងឲ្យអ្នកជំនាញមើលឃើញថាកម្លាំងនៃការប្រើប្រាស់នៅក្នុងប្រទេសទាំងពីរគឺមានភាពខ្លាំងក្លាធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ជាពិសេសក្នុងអំឡុងពេលដែលវិបត្តិកូវីដបន្តមានវត្តមាននៅឡើយ។
សម្រាប់អាជីវកម្មថ្មីៗនៅក្នុងវិស័យដឹកជញ្ជូនអាហារមានការផ្ទុះយ៉ាងខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ប៉ុន្តែនៅក្នុងរបាយការណ៍បានអះអាងថា Grab, Foodpanda និង Gojek នៅតែមានឈ្មោះជាក្រុមហ៊ុនមានទីផ្សាររឹងម៉ាំ និងច្រើនជាងគេសម្រាប់ឆ្នាំ២០២១ដោយក្នុងនោះ Grab អាចចាប់យកបានទីផ្សារដល់ទៅ៤៩ភាគរយជាមួយនឹងប្រាក់ចំណូលសរុបចុងឆ្នាំប្រមាណជា ៧,៦ពាន់លានដុល្លារ ខណៈដែល Foodpanda ឈរនៅលំដាប់ទី២ ចាប់បានចំណែកទីផ្សារ ២២ភាគរយជាមួយនឹងទំហំនៃការលក់សរុបពេញមួយឆ្នាំ២០២១មានប្រមាណជា ៣,៤ពាន់លានដុល្លារ ហើយ Gojek ធ្វើបាន១៤ភាគរយនៃទីផ្សារស្មើនឹង២ពាន់លានដុល្លារ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content