ការសិក្សាបង្ហាញថា ឆ្នាំ២០២២នេះ ខុនដូជាង ១៣ ០០០យូនីត រំពឹងចូលទីផ្សារកម្ពុជា

ភ្នំពេញ ៖ របាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិប្រចាំកម្ពុជា CBRE Cambodia បានបង្ហាញថា ខុនដូចំនួនជាង ១៣ ០០០យូនីតត្រូវបានរំពឹងថានឹងចូលទីផ្សារក្នុងឆ្នាំ២០២២នេះ ដោយក្រុមហ៊ុនអភិវឌ្ឍន៍ធំៗចំនួន៤នឹងសង់រួចរាល់ក្នុងឆ្នាំ២០២២នេះ។

នៅក្នុងរបាយការណ៍បានបង្ហាញថា ក្នុងចំណោមខុនដូទាំងជាង ១៣ ០០០យូនីតនេះឃើញថា ខុនដូកម្រិតខ្ពស់មានចំនួនតិចតួចត្រឹមតែជាង១០០យូនីតប៉ុណ្ណោះ កម្រិតកណ្ដាលមានជាង ៦ ០០០យូនីត និងកម្រោងមធ្យមមានចំនួនជាង ៧ ០០០យូនីត ។ តាមរយៈតួលេខនេះបានបង្ហាញថាអ្នកអភិវឌ្ឍន៍ខុនដូនៅកម្ពុជាចាប់ផ្ដើមងាកទៅរកការផ្គត់ផ្គង់ខុនដូដែលមានតម្លៃសមរម្យច្រើន ដោយសារនិន្នាការនៃការទិញខុនដូពីប្រជាពលរដ្ឋក្នុងស្រុកចាប់ផ្ដើមឡើងខ្ពស់។

របាយការណ៍បានបង្ហាញទៀតថា ក្នុងឆ្នាំ២០២២នេះនឹងមានខុនដូចំនួន ៤គម្រោងដែលនឹងសាងសង់រួចរួមមាន គម្រោងខុនដូ The Peninsula Private ស្ថិតនៅតំបន់ជ្រោយចង្វា គម្រោងខុនដូ Park Land Condo TK (Phase 1 ) នៅខណ្ឌសែនសុខ គម្រោងខុនដូ Orkide The Royal Condo នៅខណ្ឌសែនសុខ និងគម្រោងខុនដូ Parc 21 Residence នៅតំបន់ចំការមន។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថាក្នុងឆ្នាំ២០២១កន្លងទៅ ទាំងអ្នកអភិវឌ្ឍន៍ខុនដូ និងអ្នកទិញខុនដូភាគច្រើនគឺជាអ្នកក្នុងស្រុក ហើយឆ្នាំ២០២២នេះ អ្នកទិញខុនដូ និងអ្នកអភិវឌ្ឍន៍ខុនដូក៏រំពឹងថាជាអ្នកក្នុងស្រុកដដែល ខណៈជនបរទេសនៅតែជួបបញ្ហាក្នុងការចូលមកកម្ពុជាក្នុងការស្វែងរកការវិនិយោគ។

អ្នកនាងបានបន្តថា ៖

“ជំងឺរាតត្បាតនៃកូវីដ១៩ប្រភេទថ្មីនៅតែជាបញ្ហាសម្រាប់ជនបរទេសក្នុងការចេញពីប្រទេសខ្លួនចូលមកកម្ពុជាក៏ដូចជាទៅប្រទេសដទៃទៀតដើម្បីវិនិយោគ ហើយបើទោះបីជាកម្ពុជាបានបន្ធូរបន្ថយលក្ខខណ្ឌនៃវិធានការចត្តាឡីស័កក្ដី ក៏ប្រទេសមួយចំនួននៅតែរឹតបន្តឹងចំពោះការចេញចូលអ្នកដំណើរក្នុងប្រទេសរបស់គេ”

អ្នកនាងបន្ថែមឲ្យដឹងថា បើសិនជាស្ថានភាពនៃការរីករាលដាលនៃកូវីដ១៩ ប្រភេទថ្មីនៅក្នុងប្រទេសកម្ពុជា និងពិភពលោកបានធូរស្រាល រំពឹងថារំហូរវិនិយោគិនបរទេសចូលមកកម្ពុជាអាចនឹងមានកំណើនឡើងវិញ តែបើសិនជាបន្តរាលដាលវានឹងនៅតែបន្តជាបញ្ហាដដែល។ លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានឱ្យដឹងផងដែរថា ការអភិវឌ្ឍខុនដូក្នុងប្រទេសកម្ពុជាបានចាប់ផ្ដើមដំបូងនៅក្នុងឆ្នាំ២០០៦ ហើយកាលណោះ ទីផ្សារនេះត្រូវពឹងទាំងស្រុងទៅលើជនបរទេស ប៉ុន្តែមកពេលនេះបានសង្កេតឃើញថាទីផ្សារខុនដូចាប់ផ្ដើមមានអ្នកក្នុងស្រុកជាអ្នកអភិវឌ្ឍន៍ និងទិញខុនដូច្រើនទៅវិញ ជាពិសេសនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យបរទេសមិនចូលបាន និងជំនួសដោយអ្នកក្នុងស្រុកវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/10/2026

ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។  ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យុទ្ធសាស្ត្រពង្រីកទីផ្សារថ្មី ៖ កម្ពុជា រុញច្រានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ ៖ បើទោះបីជាចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលថ្មីៗនេះ បានបើកផ្លូវយ៉ាងសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងតំបន់ទាំងពីរ ទាំងចំណងការទូតវិស័យរដ្ឋ និងវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ, សាធារណរដ្ឋកាហ្សាក់ស្ថាន និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ សម្ដេចធិបតី ហ៊ុន

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជាបានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយនឹងបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh