ផលិតកម្មដំណាំក្នុងផ្ទះសំណាញ់ មាននិរន្តរភាព និងលើកកម្ពស់ជីវភាពកសិករ

បាត់ដំបង ៖ ដំណាំក្នុងផ្ទះសំណាញ់ ជាបច្ចេកទេសកសិកម្មមួយក្នុងការដាំដុះ ដែលកំពុងជួយជំរុញផលិតកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានទិន្នផលកសិកម្មកាន់តែខ្ពស់។ តួយ៉ាង សមាគមមួយបានកំពុងអនុវត្ត និងទទទួលបានផលវិជ្ជមានពីការប្រើប្រាស់បច្ចេកទេសដាំដុះក្នុងផ្ទះសំណាញ់នេះផ្ទាល់។

លោក ណុប​ នុន ជាប្រធានសមាគមកសិកម្មតាសីសាមគ្គីប្រចាំខេត្តបាត់ដំបងបានមានប្រសាសន៍ឱ្យដឹងថា សមាគមមួយនេះ ត្រូវបានបង្កើតឡើងដោយសារតែចង់រួបរួមកម្លាំងគ្នាបង្កើនផលិតភាពបង្កើនទិន្នផលឱ្យបានកាន់តែច្រើន ពោលគឺធំជាងលក្ខណៈគ្រួសារ និងធ្វើយ៉ាងណាឱ្យមានការផ្គត់ផ្គង់បន្លែដែលមាស្តង់ដារសុវត្ថិភាពចូលទីផ្សារក្នុងស្រុក ហើយចំណូលពីការលក់បន្លែក្នុងផ្ទះសំណាញ់ជាមធ្យមក្នុងចន្លោះពី ៥០០០-៧០០០ដុល្លារក្នុងមួយខែ។

លោកបន្ថែមថា ៖

“សម្រាប់ផ្នែកបន្លែផ្ទះសំណាញ់យើងមានតម្រូវការខ្ពស់ តែការផលិតយើងក៏នៅខ្វះខាតច្រើន ដែលតម្រូវការទីផ្សារ ២តោនយើងអាចផលិតឱ្យបានត្រឹម ៣០០-៥០០គីឡូក្រាមប៉ុណ្ណោះ តែយើងក៏សង្ឃឹមថា វានឹងកើនឡើងតាមរដូវកាលវិញ ដោយសារឆ្នាំនេះយើងទទួលរងនូវឥទ្ធិពលកម្ដៅខ្ពស់ធ្វើឱ្យទិន្នផលធ្លាក់ចុះ។ ចំពោះប្រភេទដំណាំ យើងមានពពួកស្ពៃចម្រុះ និងពពួកជីដែលជាបន្លែបន្ទាប់បន្សំតែអាចលក់បានច្រើនរហូតដល់ ២-៣តោនក៏អាចលក់បានដែរ ដែលការផ្គត់ផ្គង់យើងមានដៃគូនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តធំៗដូចជាបាត់ដំបង បន្ទាយមានជ័យ សៀមរាបជាដើម។”

បច្ចុប្បន្ននេះ សម្រាប់សមាជិករបស់សមាគមតាសីសាមគ្គីមានបែងចែកជាក្រុមផ្សេងៗគ្នារួមមានក្រុមសន្សំប្រាក់ អ្នកប្រមូលផលបន្លែ អ្នកដាំលក្ខណៈគ្រួសារ ហើយក៏មានជាផ្នែកមួយក្នុងការជួយសម្របសម្រួល ដឹកនាំ និងបង្ហាញផលិតផលដល់ទីផ្សារថែមទៀតផង។

ប្រធានសមាគមរូបនេះបន្តទៀតថា ក្រៅពីការដាំដុះបន្លែ បច្ចុប្បន្នសមាគមនេះមានមុខរបរសំខាន់ៗជារួមដូចជា សាងសង់ផ្ទះសំណាញ់ ដឹកជញ្ជូនបន្លែសុវត្ថិភាព និងមានក្រុមបច្ចេកទេសបង្រៀនការដាំដុះតាមកសិដ្ឋានផងដែរ។ ទន្ទឹមគ្នានេះដែរ ក្នុងដំណើរការនេះ លោកក៏បានប្រាប់ពីផលលំបាក គឺភាគច្រើនទាក់ទងនឹងការបណ្ដុះបណ្ដាលបច្ចេកទេសដល់កសិករខ្លះថ្មីៗ ឯខ្លះទៀតគាត់ទម្លាប់ប្រើថ្នាំគីមីពីមុនមក គឺយើងពុំអាចកែទម្លាប់ការបាញ់ថ្នាំដាក់ជីរបស់ពួកគាត់បានភ្លាមៗនោះទេ ពោលគឺត្រូវពន្យល់ណែនាំឱ្យគាត់យល់។ 

គួរបញ្ជាក់ដែរថា សមាគមនេះ ត្រូវបានបង្កើត និងចុះបញ្ជីនៅខែកញ្ញា ឆ្នាំ២០១៧ ហើយបច្ចុប្បន្នមានសមាជិក ១៧២គ្រួសារ ដែលក្នុងនោះមានស្រី៨៩នាក់។ ក្នុងការចាប់ផ្ដើម លោក ណុប នុនរៀបរាប់ថា យើងប្រើដើមទុនប្រមាណ ៨លានរៀល ហើយបច្ចុប្បន្នយើងមានប្រមាណ ៣០០លានរៀល។

ពាក់ព័ន្ធនឹងផែនការនាពេលអនាគត លោក ណុប នុន និងសមាគមក៏ចង់ពង្រីកផលិតកម្មឱ្យកាន់តែធំ ពិសេសតាមបណ្ដាខេត្តផ្សេងទៀត ពោលគឺដាំឱ្យត្រូវតាមសណ្ឋានដីតាមតំបន់នីមួយៗ។ ថែមលើនេះ លោកក៏មានគម្រោងផលិតជីកំប៉ុស្តិ៍ទឹកខ្មេះធ្យូងអង្កាម សម្រាប់ប្រើប្រាស់លើការដាំដុះបន្លែ និងបន្តការជំរុញឱ្យមានស្តង់ដារសុវត្ថិភាពមួយដែលបងប្អូនយើងទទួលស្គាល់ជាទូទៅ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មិនធ្លាប់មានទេ ! រដ្ឋាភិបាលចិន នឹងអនុវត្តពន្ធសូន្យលើការនាំចូលពីទ្វីបអាហ្វ្រិកចំនួន ៥៣ ប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅនេះ ចិនបានប្រកាសថា ខ្លួននឹងអនុវត្តទាំងស្រុងនូវពន្ធ ០% សម្រាប់ការនាំចូលពីប្រទេសចំនួន ៥៣ នៅទ្វីបអាហ្វ្រិកចូលជាធរមានចាប់ពីថ្ងៃទី ១ ខែឧសភា

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជានិង IBC នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជាអាស៊ាន ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ខេត្តកំពត​ ទទួលបាន​ការ​វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស​ចំនួន​ ២ បន្ថែមទៀត​ ជាមួយទុនជិត ២០០លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

ដើមឆ្នាំ ២០២៦នេះតំបន់​សេដ្ឋកិច្ចពិសេសចំនួន​២ នៅខេត្ត​កំពត​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគ អនុម័ត​ជាផ្លូវការ​ការ​ដែលមានទុនជិត​២០០លានដុល្លារ..

ជប៉ុនបន្តផ្តល់កញ្ចប់ថវិកាក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំ និងវះកាត់ នៅតាមសហគមន៍ក្នុងខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ថវិកាសរុបចំនួន ៣១៦ ៤៨៤ ដុល្លារអាម៉េរិក ដល់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) នៅកម្ពុជា

ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/02/2026

ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក

ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/02/2026

បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់

វៀតណាម ស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ក្រសួងសំណង់វៀតណាម បានស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់កម្ពុជា ទៅកាន់រដ្ឋាភិបាល ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងព្រំដែន និងជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាមឱ្យកាន់តែសកម្ម

រុក្ខវិថីព្រះសីហនុ ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នុងនាមជាទីក្រុងទំនើប ស្រស់ស្អាត និងជាប៉ូលសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

រុក្ខវិថីព្រះសីហនុ ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នងនាមជាទីក្រុងទំនើប ស្រស់ស្អាត និងជាប៉ូលសេដ្ឋកិច្ចជាតិ

ជនជាតិកាណាដា និងអង់គ្លេស អាចទៅប្រទេសចិនដោយគ្មានទិដ្ឋាការ ចាប់ពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ជនជាតិកាណាដា និងអង់គ្លេស អាចទៅធ្វើដំណើរទៅកាន់ប្រទេសចិនដោយគ្មានទិដ្ឋាការ (visa-free) ជាផ្លូវការចាប់ពីថ្ងៃអង្គារ៍ ទី១៧ កុម្ភៈ ដែលកើតឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីខែមករា

រថយន្ត Ford ប្រមាណ ១៦ ០០០ គ្រឿង ត្រូវបានផលិតនៅកម្ពុជាចាប់តាំងពីឆ្នាំ២០២២

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ចាប់តាំងពីឆ្នាំ២០២២ ក្រុមហ៊ុន RMA បានផលិតរថយន្ត Ford នៅកម្ពុជាប្រមាណ ១៦ ០០០ គ្រឿង ហើយបច្ចុប្បន្នកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីផ្ទៃដី៥ហិកតា ទៅ១២ហិកតា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី