ឆ្លៀតពេលទំនេរពីកិច្ចការងារផ្ទះ ស្ត្រីម្នាក់បានងាកមកធ្វើនំប៉ាវតាមជំនាញរបស់ខ្លួនលក់ដើម្បីបង្កើនប្រាក់ចំណូល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ដោយមានជំនាញក្នុងការធ្វើនំប៉ាវ រួមជាមួយការចងចាំនូវរូបមន្តក្នុងការផ្សំគ្រឿងបង្កើនរសជាតិបន្តតាំងពីជំនាន់ជីដូនជីតារបស់ខ្លួន ស្ត្រីមេផ្ទះម្នាក់ បានឆ្លៀតយកពេលទំនេរពីរបស់ខ្លួនមកផលិត និងចម្អិននំបា់វដាក់លក់នៅនឹងលំនៅដ្ឋានរបស់ខ្លួនដើម្បីអាចទទួលបានចំណូលបន្ថែមក្នុងគ្រួសារដោយទទួលបានការគាំទ្រពីបណ្តាញាតិមិត្ត ក៏ដូចជាអតិថិជនទូទៅយ៉ាងច្រើនគួរឱ្យកត់សម្គាល់។

អ្នកស្រី រឿន ចន្ទ័ប៊ុណ្ណារ៉ាវត្តី មានទីលំនៅម្ដុំបឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលជាអ្នកលក់នំប៉ាវ មានយីហោ «ប្រិមប្រិយ» បានប្រាប់ AMS ឱ្យដឹងថា ៖ ឆ្លៀតពេលទំនេរពីកិច្ចការងារផ្ទះជាប្រចាំ អ្នកស្រី តែងរៀបចំចម្អិននំប៉ាវសម្រាប់ដាក់លក់ ដើម្បីអាចទទួលបានចំណូលបន្ថែម ដែលជាទូទៅ ១ ឬ ២​ សប្ដាហ៍ ទើបអ្នកស្រីធ្វើម្ដង។

អ្នកស្រីបានបន្តថា ៖

«ជាទូទៅ ខ្ញុំធ្វើតែនៅពេលដែលខ្ញុំទំនេរពីការងារផ្ទះតែប៉ុណ្ណោះ ដោយការធ្វើនេះគឺមាន ២ រសជាតិ គឺរសជាតិផ្អែម ស្នូលពងមាន់ និងរសជាតិប្រៃ មានស្នូលសាច់ជ្រូកចិញ្ច្រាំលាយជាមួយពងទា។ ដោយឡែក ចំពោះការលក់វិញ គឺមានការកម្ម៉ង់ខ្លះតាមរយៈអ្នកស្គាល់គ្នា និងផុសលក់ក្នុងផេកខ្លះ ហើយធ្វើម្ដងៗមិនមានចំនួនដូចគ្នានោះទេ ភាគច្រើនធ្វើឡើងតាមការកុម្ម៉ង ប៉ុន្តែមានពេលខ្លះអាចឡើងដល់ ៣០០នំក៏មានដែរ»។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធទៅនឹងតម្លៃនៃការលក់វិញ អ្នកស្រីបញ្ជាក់ថា អាចថ្លៃជាងនំប៉ាវដែលគេដាក់លក់ទូទៅបន្តិច ពោលគឺនំប៉ាវស្នូលផ្អែម មួយតម្លៃ ៤០០០រៀល ចំណែកនំប៉ាវស្នូលប្រៃវិញ មួយតម្លៃ ៥០០០រៀល ប៉ុន្តែចំពោះអ្នកដែលធ្លាប់ទិញយកទៅទទួលទានម្ដងហើយ ភាគច្រើននឹងមកកុម្ម៉ងទិញទៀត ត្បិតរសជាតិនំប៉ាវរបស់អ្នកស្រីឆ្ងាញ់ និងមានភាពទាក់ទាញខុសពីនំប៉ាវដទៃទៀត។

អ្នកស្រីបានរៀបរាប់ទៀតថា មុខរបរនេះ អ្នកស្រីចាប់ផ្តើមលក់នៅឆ្នាំ២០២០ ដោយសារតែអ្នកស្រីចូលចិត្ត និងស្រឡាញ់មុខជំនាញមួយនេះ។ ពោល គឺតាំងពីជំនាន់ជីដូន ជីតា របស់អ្នកស្រី គឺជាអ្នកជំនាញធ្វើនំប៉ាវលក។

ចំពោះវត្ថុធាតុដើមក្នុងការរៀបចំផលិត និងចម្អិន គឺមិនខុសពីនំប៉ាវដទៃទៀតនោះទេ ដែលមានដូចជា ម្សៅមី មេនំ ពងទា ពងមាន់ ខ្លាញ់ជ្រូក មើមត្រាវ ស្លឹកខ្ទឹម ខ្ទឹមក្រហម ផ្សិតក្រៀម និងគ្រឿងទេសផ្សំរសជាតិ ប៉ុន្តែអ្វីដែលជាចំណុចពិសេសដែលធ្វើឱ្យអតិថិជនតែងតែនិយមគាំទ្រនំប៉ាវប្រិមប្រិយ គឺផ្នែកសំបកនំមានសភាពទន់ ល្មួត មិនមានធុំក្លិនឈួល ហើយទាំងសំបក និងស្នូលគឺមានរសជាតិឈ្ងុយឆ្ងាញ់រមួតចូលជាតិគ្នា មិនទ្រលាន់ ដោយសារតែវត្ថុធាតុដើមត្រូវបានធ្វើឡើងប្រកបដោយអនាម័យ ផ្សំគ្រឿងតាមរូបមន្តដែលចេះបន្តពីគ្រួសាររាប់សិបឆ្នាំមកហើយ។

ក្រៅពីនំប៉ាវ អ្នកស្រី ចន្ទ័ ប៊ុណ្ណារ៉ាវត្តី ក៏មានលក់ជាប្រភេទអាហារសម្រន់ផ្សេងទៀតនៅមុខផ្ទះផងដែរ ដូចជា ការ៉េមចេក ផាសិន ចេកឆាប ដំឡូងឆាប ។ យ៉ាងណាមិញ សម្រាប់ថ្ងៃអនាគត ប្រសិនជាអាចមានលទ្ធភាព និងឱកាសល្អ អ្នកស្រីក៏ចង់ពង្រីកការផលិត និងបោះលក់ទៅបណ្តាតាមហាងផ្សេងៗ ក៏ដូចជានៅតាមកម្មវិធីនានាផងដែរ ដើម្បីឱ្យគេបានស្គាល់ពីរសជាតិនំប៉ាវប្រិមប្រិយបន្តរូបមន្តដូនតានេះ ជាពិសេស អាចឆ្លៀតពេលរកចំណូលបន្ថែមសម្រាប់ក្រុមគ្រួសារផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​