ប៊ុលហ្គារី​ ស្នើ​ហាម​ឃាត់​ទាំងស្រុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ល្បែង​ស៊ី​សង ​និង​ដំឡើង​ពន្ធ​

​បរទេស​៖ ​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ប៊ុលហ្គារី​បាន​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តីពី​ល្បែង​ស៊ី​សង ​ដោយ​ស្នើ​ហាមឃាត់​ទាំងស្រុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ល្បែង​ស៊ី​សង ​ព្រមទាំង​ដំឡើង​ពន្ធ ​និង​កម្រៃ​អាជ្ញាប័ណ្ណ​ឱ្យ​ខ្ពស់​ជាង​មុន​។ ​សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​មាន​វិធានការ​រឹតបន្តឹង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​ល្បែង​ស៊ី​សង ​និង​វិស័យ​សំណង់​ផងដែរ​។

យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​ ​Novinata វិធានការ​ថ្មី​នេះ​មាន​គោលបំណង​ទប់ស្កាត់​ការ​លេង​ល្បែង​ស៊ីសង​ក្នុង​ចំណោម​ក្រុម​ពលរដ្ឋ​ងាយ​រងគ្រោះ ​និង​សិស្សានុសិស្ស​។ ​សេចក្តី​ព្រាង​ច្បាប់​បាន​ស្នើ​ហាមឃាត់​រាល់​ទម្រង់​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ល្បែង​ស៊ី​សង ​និង​បញ្ឈប់​សកម្មភាព​របស់​ភ្នាក់ងារ​ផ្សព្វផ្សាយ​បន្ត ​(​Affiliate ​Operators​)​ ​ទាំងអស់​។​

​ទោះជា​យ៉ាងណា​ ​ប្រតិបត្តិករ​ល្បែង​ស៊ី​សង​នៅតែ​អាច​បង្ហាញ​ស្លាកសញ្ញា​របស់​ខ្លួន​ក្នុង​កម្រិត​កំណត់ ក្នុង​ករណី​ឧបត្ថម្ភ​ដល់​ក្លឹប​កីឡា​ ​ឬ​គាំទ្រ​វិស័យ​វប្បធម៌ ​សុខាភិបាល​ ​និង​អប់រំ​។

​ទន្ទឹម​នឹង​ការ​រឹតបន្តឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម ​រដ្ឋាភិបាល​ក៏​គ្រោង​ដំឡើង​កម្រៃ​អាជ្ញាប័ណ្ណ​ ​និង​ពន្ធ​លើ​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ផងដែរ​។ ​ក្រុមហ៊ុន​ផ្គត់ផ្គង់ ​និង​ថែទាំ​ឧបករណ៍​ល្បែង​នឹង​ត្រូវ​បង់​កម្រៃ​អាជ្ញាប័ណ្ណ​រដ្ឋ​ចំនួន​ ៥០​.​០០០​ អឺរ៉ូ ​សម្រាប់​រយៈពេល​ ៥ ​ឆ្នាំ​ ​និង​ ១០០​.​០០០ ​អឺរ៉ូ ​សម្រាប់​រយៈពេល​ ១០ ​ឆ្នាំ​។

​ចំណែក​ប្រតិបត្តិករ​ភ្នាល់​តាម​អនឡាញ​ ​នឹង​ត្រូវ​បង់​កម្រៃ​អាជ្ញាប័ណ្ណ​ក្នុង​កម្រិត​យ៉ាងតិច​ ​១០០​.​០០០ អឺរ៉ូ​ក្នុង​មួយ​ខែ​។ ​ជាមួយគ្នា​នេះ​ ​រដ្ឋាភិបាល​ក៏​មាន​ផែនការ​ដំឡើង​ប្រាក់​ពិន័យ​ ​និង​បង្កើន​វិភាគ​ទាន​សង្គម​លើ​ប្រតិបត្តិករ​ក្នុង​វិស័យ​នេះ​ផងដែរ​។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា​ ​សម្រាប់​កាស៊ីណូ ​និង​កន្លែង​លេង​ល្បែង​ដោយ​ផ្ទាល់ ​ពន្ធ​ជំនួស​នឹង​ត្រូវ​ដំឡើង​នៅ​ឆ្នាំ​ ​២០២៧ ​មុនពេល​ផ្លាស់ប្តូរ​ទៅ​ជា​ប្រព័ន្ធ​ពន្ធ​រដ្ឋ​ពីរ​ផ្នែក​នៅ​ឆ្នាំ​ ​២០២៨​។

​លើស​ពី​នេះ ​ដើម្បី​ពង្រឹង​ការ​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​ ​ក្រុមហ៊ុន​បរទេស​ដែល​ផ្តល់​សេវា​ភ្នាល់​តាម​អនឡាញ​នឹង​ត្រូវ​មាន​ទីតាំង​អាជីវកម្ម​នៅក្នុង​ប្រទេស​ប៊ុលហ្គារី​។​ ​ធនាគារ​ ​និង​គ្រឹះ​ស្ថានទូទាត់​ប្រាក់​ដែល​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ល្បែង​ស៊ីសង​ក៏​នឹង​ត្រូវ​បង់វិភាគ​ទាន​ជា​កាតព្វកិច្ច​ផងដែរ​។

​ជាមួយគ្នា​នេះ​ ប្រព័ន្ធ​អប់រំ​នឹង​ពង្រីក​យុទ្ធនាការ​ផ្សព្វផ្សាយ ​និង​អប់រំ​សិស្សា​នុសិស្ស​អំពី​ហានិភ័យ​នៃ​ការ​លេង​ល្បែង​ស៊ី​សង ​ដើម្បី​បង្កើន​ការ​យល់ដឹង​ ​និង​ទប់ស្កាត់​ផលប៉ះពាល់​ពី​សកម្មភាព​នេះ​។

​ក្រៅ​ពី​វិស័យ​ល្បែងស៊ី​សង​ ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​នេះ​ក៏​ស្នើ​ហាមឃាត់​ការ​ទូទាត់​ជា​សាច់ប្រាក់​ទាំងស្រុង​ក្នុង​វិស័យ​សំណង់​ផងដែរ​។ រាល់​ការ​ទូទាត់​ប្រាក់​រវាង​ក្រុមហ៊ុន​សំណង់ ​និង​អ្នក​ម៉ៅការ​ត្រូវ​ធ្វើឡើង​តាមរយៈ​ធនាគារ​ ​ឬ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក​ ​ដោយ​មាន​គោលបំណង​ទប់ស្កាត់​សកម្មភាព​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។

​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​សភា​ដើម្បី​ពិនិត្យ​ ​និង​អនុម័ត​ ​មុនពេល​អាច​ចូល​ជា​ធរមាន​នា​ពេល​ខាង​មុខ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុលហ្គារី​ ស្នើ​ហាម​ឃាត់​ទាំងស្រុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ល្បែង​ស៊ី​សង ​និង​ដំឡើង​ពន្ធ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/11/2026

​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ប៊ុលហ្គារី​បាន​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តីពី​ល្បែង​ស៊ី​សង ​ដោយ​ស្នើ​ហាមឃាត់​ទាំងស្រុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ល្បែង​ស៊ី​សង ​ព្រមទាំង​ដំឡើង​ពន្ធ ​និង​កម្រៃ​អាជ្ញាប័ណ្ណ​ឱ្យ​ខ្ពស់​ជាង​មុន​

តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​ ក្រោយ​មាន​សញ្ញា​វិជ្ជមាន​ពី​កិច្ច​ចរចា​សន្តិភាព​នៅ​មជ្ឈិមបូព៌ា ​និង​អ៊ុយក្រែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ដោយសារ​ក្តី​រំពឹង​កាន់តែ​ខ្ពស់​លើ​កិច្ច​ចរចា​សន្តិភាព ​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន

កម្ពុជា កំពុងក្លាយជាស្ពានតភ្ជាប់ក្រុមប្រទេស OIF បង្កើនសេដ្ឋកិច្ច និងពង្រីកទីផ្សារពាណិជ្ជកម្មដែលមានទំហំរហូតដល់ប្រមាណ ៩.៣ ទ្រីលានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

បរទេស ៖ ស្របពេលដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦​ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះត្រូវបានគេដឹងថា ប្រជាជននៃក្រុមប្រទេស/ រដ្ឋ ជាសមាជិក OIF ទាំង៩០ ស្មើនឹងប្រមាណ ១.៤ពាន់លាននាក់ ឬប្រមាណ ១៦ភាគរយនៃចំនួនប្រជាជនសកល ដែលជាចំនួនដ៏ច្រើនយ៉ាងសន្ធឹកសន្ធាប់គឺជាកម្លាំងចលករក្នុងការជំរុញចរន្តសេដ្ឋកិច្ចតាមរយៈការប្រើប្រាស់រាល់ផលិតផល និងចំណីអាហារជាប្រចាំថ្ងៃ

រុស្ស៊ី​វិនិយោគ​ ៨ ​ពាន់​លាន​ដុល្លារ​ សង់​មជ្ឈមណ្ឌល​ផលិត​រ៉ែ ​និង​ដែក​ថែបផ្គត់ផ្គង់​ទីផ្សារ​អាស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/11/2026

​រុស្ស៊ី​បាន​ប្រកាស​ផែនការ​វិនិយោគ​ទឹក​ប្រាក់​ជាង​ ៨ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ឧស្សាហកម្ម​រ៉ែ ​និង​លោហធាតុ​ដ៏​ធំ​មួយ​នៅ​តំបន់​ចុង​បូព៌ា​របស់​ខ្លួន​ ​ក្នុង​គោលបំណង​ពង្រឹង​ការ​ផលិត​ដែក​ថែប​ក្នុង​ស្រុក​ ​និង​ពង្រីក​ការ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ​ជាពិសេស​នៅ​តំបន់​អាស៊ី

ទោះ​ពាណិជ្ជកម្ម​នៅ​តូច ​កម្ពុជា​-​ប៉ូឡូញ​មើល​ឃើញ​សក្ដានុពល​ពង្រីក​វិនិយោគ ​និង​ទេសចរណ៍​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

ទោះ​បី​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ប៉ូឡូញ​នៅ​មាន​កម្រិត​តូច ​និង​មិន​ទាន់​មាន​គម្រោង​រៀបចំ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដាច់ដោយឡែក​ក៏​ដោយ​ ​ក៏​ប្រទេស​ទាំង​ពីរ​នៅតែ​មើល​ឃើញ​សក្ដានុពល​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​ជាពិសេស​លើ​វិស័យ​វិនិយោគ ​និង​ទេសចរណ៍​ ​តាមរយៈ​ការ​ជំរុញ​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​មកកាន់​ខេត្ត​ព្រះសីហនុ

រដ្ឋមន្ត្រីកសិកម្ម ៖ គុណភាពកសិផលខ្មែរ កំពុង​សាង​ទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគអន្តរជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

ភ្នំពេញ ៖ ការដែលអាចនាំចេញកសិផលកម្ពុជា ទៅឈរ​ជើងលើទីផ្សារសហភាពអឺរ៉ុប ដែលល្បីល្បាញខាងទាម​ទារស្តង់ដារគុណភាព និង​សុវត្ថិភាពខ្ពស់បំផុតនោះ គឺជា​សក្ខីភាពរស់បញ្ជាក់យ៉ាងច្បាស់ពីភាពធន់ និង​សមត្ថភាព​ពិតប្រាកដរបស់កសិករ អ្នកកែច្នៃ និងអ្នកនាំចេញ​កម្ពុជា។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ មានប្រសាសន៍នៅក្នុងវេទិកាពាណិជ្ជកម្មគ្រាប់​ស្វាយចន្ទី និងម្រេចឆ្នាំ២០២៦ ក្រោមមូលបទ

កម្ពុជា ជំរុញធុរកិច្ចឆ្ពោះទៅទីផ្សារអឺរ៉ុប ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

ភ្នំពេញ ៖ កម្ពុជាបានបើក និងពង្រីកការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប សម្រាប់កសិផលដែលមានសក្តានុពលដូចជា គ្រាប់ស្វាយចន្ទី និងម្រេច ស្របពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ចុងសប្ដាហ៍នេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១០ ខែវិច្ឆិកា

ធនាគារ ​៧ ​សហការ​ផ្តល់​ឥណទាន​ ​១៨២ ​លាន​ដុល្លារ ​ដល់​គម្រោង​ស្តុក​ថាមពល​ដំបូង​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/11/2026

គ្រឹះស្ថាន​ធនាគារ​ចំនួន​៧ បាន​រួមគ្នា​ផ្តល់​ឥណទាន​ស៊ីនឌី​ខេត​មាន​កាល​កំណត់ ​(​Syndicated Term ​Loan Facility​)​ ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ ​១៨២​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​គម្រោង​សាងសង់​ប្រព័ន្ធ​ស្តុក​ថាមពល​អគ្គិសនី ​(​Battery ​Energy Storage System​)​ ​ដែល​ជា​គម្រោង​ដំបូង​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា

ក្រសួង​ពាណិជ្ជកម្ម​​ កំពុងសហការជាមួយស្ថាប័នដៃគូជាតិ-អន្តរជាតិ ដើម្បីពង្រីកទីផ្សារ​ផលិតផល​ស្វាយចន្ទី និងម្រេច​ទៅក្រៅប្រទេសឱ្យកាន់តែទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/11/2026

ភ្នំពេញ ៖ ក្រសួង​ពាណិជ្ជកម្ម​បានបង្ហាញពីកិច្ចខិតខំ និងតាំងចិត្តប្ដេជ្ញា​ក្នុងកិច្ច​សហការ​ជាមួយ​ក្រសួង ស្ថាប័ន ក៏ដូចជាដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បី​សម្រួលពាណិជ្ជកម្ម​ ពង្រីក​ទីផ្សារ​សម្រាប់ការនាំចេញផលិតផល​ខ្មែរ​ឱ្យកាន់តែទូលាយនៅលើឆាកអន្តរជាតិ។ ការ​បញ្ជាក់បែបនេះ​នៅក្នុងឱកាស​ចូលរួមជាអធិបតីនៃពិធីប្រកាសបើកវេទិកា​ពាណិជ្ជកម្ម​ស្វាយ​ចន្ទី និង​​ម្រេច​កម្ពុជា ឆ្នាំ២០២៦ ដែលធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ​ថ្ងៃទី​១០ និង​ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ​លោកជំទាវ

អតិរេកពាណិជ្ជកម្មរបស់ចិនបានបន្តកើនឡើងដល់ជាង ១ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/11/2026

ទិន្នន័យពីគយចិនបង្ហាញថា ក្នុងរយៈពេល ១០ ខែគិតត្រឹមខែតុលា អតិរេកពាណិជ្ជកម្មចិនកើនដល់ ១,០៤ ទ្រីលានដុល្លារ ប្រៀបធៀបទៅនឹងកំណត់ត្រា ១,២ ទ្រីលានដុល្លារពេញមួយឆ្នាំ ២០២៥។ នេះបញ្ជាក់ថា អតិរេកពាណិជ្ជកម្មរបស់ចិនកើនឡើងលើស ១ ទ្រីលានដុល្លារពីរឆ្នាំជាប់ៗគ្នា។