អ្នកជំនាញទេសចរណ៍ ៖ ទោះបីកម្ពុជាមិនយកប្រាក់ពីប្រតិភូកីឡាស៊ីហ្គេម តែកម្ពុជាអាចចំណេញនៅពេលភ្ញៀវដើរកម្សាន្ដក្រោយការប្រកួត

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៥​ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃបើកមហាព្រឹត្តិការណ៍ស៊ីហ្គេមជាផ្លូវការ និងជាប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោយការរង់ចាំអស់រយៈពេល៦៤ឆ្នាំ ។ នៅក្នុងឱកាសធ្វើជាម្ចាស់ផ្ទះជាលើកទី១នេះ កម្ពុជាបានត្រៀមលក្ខណៈយ៉ាងពេញទី ជាពិសេសគឺបានផ្ដល់ជូននូវអ្វីដែលមិនធ្លាប់មានពីមុនមក ក្នុងនាមជា «ប្រទេសតូច បេះដូងធំ» ដោយបណ្តាប្រតិភូកីឡាមកពីបណ្ដាប្រទេសនានាគឺមិនតម្រូវយកប្រាក់លើថ្លៃស្នាក់នៅ ការហូបចុក ឬការធ្វើដំណើរនោះឡើយ ហើយក៏មិនមានការទិញសិទ្ធិផ្សាយផ្ទាល់ផងដែរ។

តាមរយៈការយោគយល់នេះ កម្ពុជាបានចំណាយអស់ប្រាក់ប្រមាណ ១២០លានដុល្លារ ក្នុងការរៀបចំ ខណៈដែលប្រទេសផ្សេងៗចំណាយអស់ក្រោម ១០០លានប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី អ្វីដែលកម្ពុជាទទួលបានមកវិញជាការតបស្នង គឺការសរសើរមិនដាច់ពីមាត់ពីសំណាក់ប្រតិភូកីឡាមកពីគ្រប់ប្រទេសជាសមាជិក។ ម្យ៉ាងវិញទៀត កម្ពុជាក៏អាចទទួលបានផលចំណេញពីភ្ញៀវទេសចរដែលមកចូលរួមទាំងនោះ តាមរយៈវិស័យទេសចរណ៍ផងដែរ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។

អ្នកជំនាញវិស័យទេសចរណ៍ខាងលើនេះបានឲ្យដឹងទៀតថា ៖

“ការរំពឹងរបស់កម្ពុជាក្នុងការទទួលបានភ្ញៀវអន្តរជាតិ ៥០ម៉ឺននាក់ក្នុងអំឡុងពេលស៊ីហ្គេមនេះ នឹងរួមចំណែកដល់វិស័យទេសចរណ៍កម្ពុជាតាមរយៈការដើរ​កម្សាន្ដក្នុងប្រទេសយើងនៅក្រោយព្រឹត្តិការណ៍ស៊ីហ្គេម ព្រោះបើជ្រុលតែមកហើយ គេមិនមែន​គ្រាន់​តែចំណាយពេលមកមើលតែកីឡានោះទេ គឺពួកគេអាចដើរលេងកម្សាន្ដនៅតាមគោលដៅទេសចរណ៍កម្ពុជានានាផងដែរ។”

លោកជំទាវបន្តថា ៖

“ពេលគាត់ចេញដើរ គាត់ច្បាស់ជាត្រូវការចំណាយលើការធ្វើដំណើរ និងម្ហូបអាហារជាដើម ហើយនេះជាអ្វីដេលយើងអាចទាញជាផលប្រយោជន៍មកវិញ។ ម្យ៉ាងវិញទៀត គោលការណ៍របស់កម្ពុជាគឺមិនយកប្រាក់សម្រាប់តែប្រតិភូកីឡាប៉ុណ្ណោះ រីឯបងប្អូន សាច់ញាតិ ឬអ្នកគាំទ្រ គឺនឹងត្រូវយកប្រាក់ធម្មតា។ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី គោលបំណងពិតប្រាកដរបស់កម្ពុជាគឺមិនមែនទាញយកប្រាក់ចំណេញនោះទេ អ្វីដែលកម្ពុជាចង់បានគឺការចង់ចាំ ការកោតសរសើរ ការទទួលស្គាល់ ការស្វែងយល់ពីប្រទេសកម្ពុជាបន្ថែមទៀតពីសំណាក់អន្តរជាតិ។”

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៨ ខែមេសាកន្លងទៅនេះ ឯកឧត្តម ថោង ខុន បានបង្ហាញក្ដីរំពឹង​ថាកម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥០ម៉ឺននាក់ នៅក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី៣២ ដែលចំនួននេះ នឹងជំរុញបន្ថែមនូវការរំពឹងទុកថា ក្នុងឆ្នាំ ២០២៣ កម្ពុជា អាចទទួលបានភ្ញៀវទេសចរអន្តរជាតិរហូតដល់ ៤លាននាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​