គម្រោងស្រូវក្រៀល ជួយទាំងសត្វក្រៀល និងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់

ស្រូវក្រៀល ជាគម្រោងមួយបង្កើតឡើងដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងឡាយដែលអាចកើតមានដោយសារសកម្មភាពមនុស្ស និងហានិភ័យផ្សេងៗទៅលើជីវៈចម្រុះ ជាពិសេសសត្វក្រៀល និងជាផ្នែកមមួយជួយលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ដែលបានចូលរួមសហការ។

លោក ប៊ិ ថុនា ជាអ្នកសម្របសម្រួលគម្រោងស្រូវក្រៀលជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជាបានប្រាប់ AMS ឱ្យដឹងថា៖

«គម្រោងស្រូវក្រៀលបានចាប់ផ្ដើមឡើងនៅឆ្នាំ២០២០ ​ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវរបបអាហារសម្រាប់មនុស្ស និងសត្វក្រៀលដែលជាប្រភេទសត្វងាយរងគ្រោះ ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ដីសើមតាមរយៈការកាត់បន្ថយការប្រើប្រាស់ជីគីមីកសិកម្ម ដោយមានការគ្រប់គ្រងដោយចីរភាព និងស្វែងយល់អំពីចរិតលក្ខណៈរបស់សត្វក្រៀល លើប្រភេទស្រូវ ដើម្បីអនុវត្តការអភិរក្សពីសំណាក់ប្រជាជនក្នុងតំបន់»។

លោកបន្តថា គម្រោងស្រូវក្រៀលបានអនុវត្តជាមួយបងប្អូនកសិកររស់នៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងនោះមានភូមិអន្លង់ព្រីង ភូមិកោះចំការ ភូមិកោះត្នោត និងភូមិជ្រេស ក្នុងឃុំ បឹងសាលាខាងត្បូង ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ គិតមកដល់ឆ្នាំទីបីនេះ សមាជិកកសិករស្រូវក្រៀលមាន ១២០គ្រួសារហើយ ដែលផ្ទៃដីសរុប១៣២.៥ហិកតាដែលជាតំបន់សុវត្ថិភាពសម្រាប់ផ្ដល់ចំណីដល់សត្វក្រៀល។​

តាមរយៈគម្រោងនេះសហគមន៍មូលដ្ឋានអាចទទួលបានផលប្រយោជន៍តាមរយៈសកម្មភាពរួមមាន សកម្មភាពទី១ យើងបានជួលដីស្រែកសិករ ១៨ហិកតា ហើយធ្វើការដាំដុះស្រូវដោយមិនប្រើប្រាស់ជីគីមី ជាប្រភេទពូជស្រូវក្នុងតំបន់ដែលសត្វក្រៀលចូលចិត្តស៊ីក្រោយពេលប្រមូលផលស្រូវត្រូវរក្សា ៥០ភាគរយក្នុងស្រែទុកជាចំណីដល់សត្វក្រៀល។

សកម្មភាពទី២ យើងមានគម្រោងបង្កើតសហគមន៍ស្រូវក្រៀល ដោយមានការចូលរួមដោយស្ម័គ្រចិត្ត យើងមានវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ជួយគាំទ្រឧបត្ថម្ភស្រូវពូជ និងជីធម្មជាតិដល់ពួកគាត់ដោយឥតគិតថ្លៃ។ ប៉ុន្តែគម្រោងនេះក៏ត្រូវការស្នើសុំឱ្យសមាជិកកាត់បន្ថយការប្រើប្រាស់ជីគីមី ថ្នំាពុលកសិកម្មជាដើម និងឱ្យសមាជិកទុកស្រូវ ៥ភាគរយក្នុងស្រែដើម្បីជាចំណីបន្ថែមដល់សត្វក្រៀលនិងសត្វស្លាបដទៃទៀត ចំពោះស្រូវ ៥ភាគរយនេះខាងគម្រោងនឹងទូទាត់សងវិញតាមតម្លៃទីផ្សារជាក់ស្តែង ដោយឡែកគម្រោងនឹងជួយទិញស្រូវ ក៏ដូចជារកទីផ្សារជូនពួកគាត់ព្រមទាំងឱ្យតម្លៃខ្ពស់ជាងទីផ្សារផងដែរ។

ចំពោះទិន្នផលស្រូវវិញ ក្នុងឆ្នាំទីមួយគម្រោងផលិតស្រូវបាន ៨០តោន​ដែលមានកសិករជាសមាជិក ៤១គ្រួសារ ឆ្នាំទីពីរផលិតស្រូវបាន ១៦០ តោនដែលមានកសិករជាសមាជិក១០០គ្រួសារ ដោយឡែកក្នុងឆ្នាំទីបីនេះគម្រោងបង្កើនសមាជិកដល់ ១២០គ្រួសារទិន្នផលរបស់ពួកគាត់ប្រមាណ ២០០តោនក្នុងឆ្នាំនេះ។

សម្រាប់ទីផ្សារស្រូវក្រៀលមួយផ្នែកគឺយើងសហការជាមួយឈ្មួញក្នុងស្រុកដែលទទួលទិញស្រូវកសិករជាសមាជិកដែលព្រមទិញស្រូវក្នុងតម្លៃថ្លៃជាងទីផ្សារ លើសពីនេះគម្រោងបានបន្ថែម ៥-៧.៥ភាគរយ ខ្ពស់ជាងទីផ្សារដើម្បីលើកទឹកចិត្ដកសិករផ្ទាល់តែម្ដង។ ដោយឡែកទិន្នផលស្រូវដែលគម្រោងជួលដីពីកសិករ ១៨ហិចតា យើងកិនលក់ក្នុងទីផ្សារជាអង្ករស្រូវក្រៀល ដោយលក់តាមផ្សារកសិករនិងដៃគូសហការរបស់យើងមានខាង Nham24ជាដើម។

ទន្ទឹមគ្នានេះដែរ លោក ថុនា ក៏បានលើកឡើងពីផលលំបាករបស់គម្រោងមួយចំនួនដូចជា បញ្ហាដីដែលមានជាតិជូ(ជាតិអាស៊ីត) ធ្វើឱ្យកសិករផលិតស្រូវបានផលទាប ហេតុនេះជំរុញឱ្យពួកគាត់បន្ដប្រើជីគីមី​ដែលមានថ្លៃដើមខ្ពស់ ម្យ៉ាងទៀតកសិករងាកទៅដាំដុះស្រូវអ៊ីអ៊ែ(IR) ដែលធ្វើការដាំដុះបានពីដងក្នុងមួយរដូវជាហេតុនេះធ្វើអោយមានការរំខានខ្ពស់ដល់សត្វក្រៀលកំឡុងពេលមានវត្ដមាននៅតំបន់កាពារទេសភាពអន្លង់ព្រីងចាប់ពីដើមខែមករាដល់ខែឧសភា។​

យ៉ាងណាមិញសម្រាប់ថ្ងៃអនាគត គម្រោងស្រូវក្រៀលនឹងពង្រីកការសហការជាមួយដៃគូបន្ថែមទៀត ដើម្បីទទួលទិញស្រូវកសិករដែលផលិតបានបានឱ្យបានកាន់តែច្រើន ធ្វើយ៉ាងណាធានាឱ្យបាននូវទីផ្សារមួយដែលកសិករអាចលក់ស្រូវក្នុងតម្លៃសមរម្យ និងបន្ដជាមួយគម្រោងប្រកបដោយចីរភាព៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក