ក្រសួងរៀបចំដែនដី កំពុងបោះជំហានលើការងារចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីឈានទៅចែកបណ្ណកម្មសិទ្ធិដីធ្លីឱ្យ​អស់ទាំងស្រុង​

ភ្នំពេញ ៖ ឯកឧត្តម​ សាយ សំអាល់​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា នៅក្នុងយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើ​យ គឺបានឈានមកដល់ចំណុចមួយដែលត្រូវចែកបណ្ណកម្មសិទ្ធិដីធ្លីបង្ហើយ ហើយនឹងឈានទៅរៀបចំប្លង់​គោលប្រើប្រាស់ដីធ្លីបង្ហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំការងាររបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្តីការក្រសួង កាលពីពេលកន្លងទៅនេះ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា នៅក្នុងយុទ្ធ​នា​ការចុះបញ្ជីដីធ្លីបង្ហើយគឺបានឈានមកដល់ចំណុចមួយដែលត្រូវចែកបណ្ណកម្មសិទ្ធិដីធ្លីបង្ហើយ ហើយនឹងឈានទៅរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីបង្ហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជារ​បត់មួយក្រោយរយៈពេល ៤០ឆ្នាំដែលកម្ពុជាបានចាប់ផ្ដើមចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុលើកទី១ នាឆ្នាំ១៩៨៩ រហូតដល់ឆ្នាំ២០២៩ យើងនឹងប្រារព្ធខួបលើកទី៤០ ជាប្រវត្តិសាស្ត្រនៃការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ។

ឯកឧត្តមបានបន្តថា ៖

«អ្វីដែលយើងបានធ្វើនេះគឺក្នុងស្ថានភាពមួយដែលប្រទេសជាតិកំពុងប្រឈមនឹងការលំបាក ដែលយើងបានងើបចេញផុតពីសង្គ្រាមដោយបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយដោយឡែកក្នុងរយៈពេល ២ឆ្នាំដំបូងនៃអាណត្តិទី៧ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានខិតខំប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីបង្ហើយឲ្យបានចប់សព្វគ្រប់ ដោះស្រាយបញ្ចប់វិវាទដីធ្លីនៅទូទាំងប្រទេស និងបង្កើតបរិយាកាសគ្មានវិវាទជូនប្រជាពលរដ្ឋ បើទោះជាមានការប្រឈមនឹងស្ថានភាពនៃការឈ្លានពានពីកងទ័ពថៃមកលើកម្ពុជាតាមបណ្ដោយព្រំដែនយ៉ាងណាក្តី។ លទ្ធផលនៃការចុះបញ្ជីដីធ្លីបង្ហើយនេះ គឺជាមោទនភាពសម្រាប់យើងទាំងអស់គ្នាមិនមែនសម្រាប់តែក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នោះឡើយ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លីបង្ហើយ គឺជាវិធានមួយក្នុងការបង្កើតបរិ​យាកា​សគ្មានវិវាទ ដោយប្រើយុទ្ធសាស្ត្រនៃការសំអាត កែតម្រូវ និងកែសម្រួល រួមនឹងយុទ្ធសាស្ត្រផ្សេងៗជាច្រើន​ទៀត។ ដោយឡែក ចំពោះប្លង់គោលនៃការប្រើប្រាស់ដី នឹងត្រូវប្រគល់ជូនអាជ្ញាធរខេត្ត, ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីខេត្តទាំងអស់ និងអាជ្ញាធរមូលដ្ឋានគ្រប់ឃុំ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការរៀបចំទីក្រុង ទីប្រជុំជនឱ្យបានល្អ, មានលំហរសាធារណៈ និងមានសណ្តាប់ធ្នាប់របៀបរៀបរយត្រឹមត្រូវ សំដៅបង្កើនគុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ, ដោយប្រែក្លាយទីក្រុង និងទីប្រជុំជននៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសឱ្យទៅជាបុរីជនបទ និងជាភូមិឋានក្សេមក្សាន្ត ឆ្លើយតបទៅនឹងគោលបំណងរបស់ប្រមុខរាជរដ្ឋាភិបាល។

យោងតាមរបាយការណ៍របស់ឯកឧត្តម ទេព ធន និងឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គណៈកម្មការសុរិយោដីបានបង្កើតឡើងរយៈពេល ២៣ឆ្នាំមកហើយ។ លទ្ធផលដែលសម្រេចបានត្រូវបានបែងចែកជាពីរ គឺលទ្ធផលទី១ សម្រេចបានតាមរយៈយន្តការសុ​រិយោដី, និងលទ្ធផលទី២ សម្រេចបានតាមយន្តការអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី, យន្តការគណៈកម្មការ​សុរិយោដី និងតាមយន្តការក្រុមការងារប្រតិបត្តិ។ តាមយន្តការគណៈកម្មការសុរិយោដីថ្នាក់ជាតិ ក្រសួងទទួ​លបានពាក្យបណ្ដឹង ២៣៥ករណី ក្នុងនោះបានសម្របសម្រួលបញ្ចប់បាន ៤០ករណី, បានសវនការចំនួន ៩៦ករណី ដែលក្នុងចំនួននេះមានការប្ដឹងជំទាស់ ៣៨ករណី ស្មើនឹង៣៩ភាគរយ និងច្រានចោល ៧៣ករណី ដែលមិនមានមូលហេតុត្រឹមត្រូវ, មានការសុំដកពាក្យប្ដឹង ២៤ករណី, និងកំពុងដោះស្រាយ ២ករណីនៅថ្នាក់ជាតិ។

ឯកឧត្តមបានបញ្ជាក់ថា ៖

«តាមរយៈលទ្ធផលនៃការដោះស្រាយខាងលើ ជាពិសេស តាមយន្តការគណៈកម្មការសុរិយោដី យើងអាចសន្និដ្ឋានបានថា ពុំមានវិវាទដែលនៅសេសសល់កើតចេញពីវិវាទអំពីការញុះញង់នយោបាយនោះឡើយ។ ការដោះស្រាយតាមប្រព័ន្ធសម្របសម្រួលគឺជាកត្តាចាំបាច់នឹងត្រូវបន្តធ្វើទៀត ព្រោះជាយន្តការដ៏ល្អដែលមិនមានការប្ដឹងជំទាស់ពីភាគីទាំងសងខាងឡើយ។ ចំពោះវិវាទដីធ្លីនានាកាលពីឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន គឺមានការថយចុះគួរឱ្យកត់សម្គាល់ពី ៣ ៥៤៩ករណី មកនៅសល់ត្រឹម ៣៨៥ករណីប៉ុណ្ណោះ»។

ដោយឡែក ចំពោះការវាស់វែងដីធ្លីវិញ បច្ចុប្បន្ន គឺមានខេត្តចំនួន៨ ត្រូវបានប្រកាសបញ្ចប់ការវាស់វែងដីធ្លីជាផ្លូវការ ក្នុងនោះមានខេត្តកំពង់ចាម,ស្វាយរៀង, សៀមរាប, កំពង់ស្ពឺ,ខេត្តព្រះសីហនុ, កំពង់ឆ្នាំង, ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តដទៃផ្សេងទៀតក៏នឹងបញ្ចប់ការវាស់វែងដីធ្លីនៅពេលឆាប់ៗខាងមុខនេះផងដែរ។ នៅទូទាំងប្រទេស មានក្បាលដីសរុបជាង ១៣លានក្បាលដីហើយបច្ចុប្បន្នមានក្បាលដីដែលនៅសេសសល់ត្រឹមតែជាង ១១ម៉ឺនក្បាលដីទៀតប៉ុណ្ណោះដែលមិនទាន់វាស់វែងរួច។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នឹងធ្វើសេចក្តីរាយការណ៍ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអំពីលទ្ធផលការងារដែលសម្រេចបាន និងបញ្ហាដែលនៅសេសសល់មួយចំនួនទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)


Leave a Reply

Your email address will not be published.Required fields are marked *