ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតរបស់វៀតណាម VinFast ថ្មីៗនេះបានប្រកាសថា នឹងចាប់ផ្តើមធ្វើការសាងសង់រោងចក្ររបស់ខ្លួននៅក្នុងរដ្ឋ North Carolina នៅក្នុងឆ្នាំនេះមុនពេលដែលខ្លួននឹងបោះផ្សាយមូលបត្រជាសាធារណៈ (IPO) ជាលើកដំបូង។

រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងទីក្រុង Chatham Country ហើយយោងតាមការបញ្ជាក់ដោយប្រធានប្រតិបត្តិការរបស់ក្រុមហ៊ុន លោកស្រី Le Thi Thu Thuy បានឲ្យដឹងទៀតដែរថា ប្រតិបត្តិការផលិតជាលើកដំបូងរបស់ខ្លួននឹងចាប់ផ្តើមនៅក្នុងពាក់កណ្តាលឆ្នាំ ២០២៤ ខាងមុខនេះជាមួយនឹងទំហំវិនិយោគសាងសង់ដែលមានតម្លៃរហូតទៅដល់ ២ ០០០លានដុល្លារ។
លោកស្រី Thu បានបញ្ជាក់បែបនេះថា ៖
“ពួកយើងមកដល់ពេលនេះបានចាប់ផ្តើមកិច្ចការងារគូសប្លង់ និងកំពុងប្រញាប់ប្រញាល់ក្នុងការបញ្ចប់ទៅនៃផែនការសាងសង់ ហើយព្រមទាំងបានដាក់គោលដៅក្នុងការផលិតឲ្យបានចាប់ពីខែកក្កដាឆ្នាំ២០២៤ខាងមុខទៀតផង”

ស្ថាបនិកក្រុមហ៊ុន VinFast លោក Pham Nhat Vuong ធ្លាប់បានធ្វើការប្តេជ្ញាចិត្តក្នុងការវិនិយោគលុយ ២ ០០០លានដុល្លារនេះ ដើម្បីធ្វើយ៉ាងណាអាចចាប់យកទីផ្សារលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសអាមេរិក ហើយរោងចក្រស្ថិតក្នុងរដ្ឋ North Carolina មួយនេះគឺជាដំណាក់កាលដំបូងប៉ុណ្ណោះនៃផែនការវិនិយោគសរុប ៦ ០០០លានដុល្លារដែលក្រុមហ៊ុនធ្លាប់បានប្រកាសកាលពីខែវិច្ឆិកាមកម្ល៉េះ។
ក្រោយការបញ្ចប់ទៅការដ្ឋានសាងសង់រោងចក្រនេះនឹងមានសមត្ថភាពក្នុងការផលិតរថយន្តអគ្គិសនីបានប្រមាណជា ១៥០ ០០០គ្រឿងក្នុងមួយឆ្នាំ ហើយក្រៅពីនោះរោងចក្រនេះក៏នឹងប្រើប្រាស់សម្រាប់ការផលិតរថយន្តក្រុងដើរដោយថាមពលអគ្គិសនីជាច្រើនប្រភេទព្រមទាំងថ្មសម្រាប់រថយន្តអគ្គិសនីផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content