បរទេស ៖ កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះអង្គព្រះមហាក្សត្រិយានី អង់គ្លេស Elizabeth II បានយាងសោយព្រះទិវង្គតនៅព្រះរាជដំណាក់ទីប្រថាប់ក្នុងប្រទេសស្កុតឡែនហើយក្នុងនាមជាអង្គព្រះមហាក្សត្រិយានីដែលគ្រប់គ្រងចក្រភពអង់គ្លេសបានយូរជាងគេបំផុតក្នុងរយៈពេល៧០ឆ្នាំ។
បន្ទាប់ពីដំណឹងនៃការយាងសោយព្រះទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth II ខាងលើនេះ ព្រះអម្ចាស់ Charles III ដែលជាបុត្រាច្បងរបស់ព្រះមហាក្សត្រិយានី Elizabeth II ត្រូវបានប្រកាសឲ្យឡើងគ្រងរាជជាមហាក្សត្រអង់គ្លេសជំនួសវិញភ្លាមផងដែរ។
ព្រះមហាក្សត្រថ្មីនឹងឡើងកាន់តំណែងក្នុងព្រះជន្ម៧៣ព្រះវស្សាដោយមិនត្រឹមតែទទួលស្នងរាជ និងគ្រប់គ្រងទៅលើសមាគមន៍អ្នកនយោបាយដ៏ធំបំផុតរបស់ពិភពលោក Commonwealth ប៉ុណ្ណោះទេ ទ្រង់ក៏នឹងទទួលបានទាំងកេរ្ត៍មរតកជាច្រើនផ្សេងទៀតដែលជាព្រះរាជសម្បត្តិជាច្រើនប្រទេស។
ព្រះមហាក្សត្រថ្មី ព្រះនាម Charles III បានឡាយព្រហស្ថនៅលើសេចក្តីថ្លែងការណ៍មួយក្រោយការយាងចូលទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth II ថា ៖ វាគឺជាបាត់បង់ដ៏ធំធេងរបស់អង់គ្លេស និងជាអារម្មណ៍យ៉ាងសោកសៅយ៉ាងជ្រាលជ្រៅជាទីបំផុតសម្រាប់ពលរដ្ឋនៅទូទាំងប្រទេសព្រមទាំងមនុស្សជាតិផ្សេងទៀតនៅជុំវិញពិភពលោក។ ព្រះមហាក្សត្រថ្មីនៃចក្រភពអង់គ្លេសបានមានព្រះរាជឱង្ការថា ៖ ក្នុងអំឡុងពេលនៃការកាន់ទុក្ខ និងការផ្លាស់ប្តូរនេះ ខ្សែរាជរង្ស និងព្រះអម្ចាស់ផ្ទាល់នឹងបានទទួលនូវការសម្រាលទុក្ខ និងគាំទ្រដោយការគោរព និងក្តីស្រលាញ់ដ៏ជ្រាលជ្រៅ ហើយព្រះរាជពិធីកាន់ទុក្ខនឹងត្រូវបានប្រារព្ធទៅនៅទូទាំងប្រទេស៕
អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧បារាំង និងអ៊ីតាលី មិនគាំទ្រគំនិតរបស់ Trump រ៉ៃអង្គាសលុយសម្ព័ន្ធមិត្ត១០ពាន់លានដុល្លារដើម្បីទិញអាវុធពីអាម៉េរិកឲ្យអ៊ុយក្រែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/07/2025
ប្រទេសបារាំង និងប្រទេសអ៊ីតាលី បានប្រកាសហើយថានឹងមិនចូលរួមក្នុងការគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាម៉េរិក លោក Donald Trump ក្នុងការបង្កើតមូលនិធិកញ្ចប់ថ្មីមួយទំហំប្រមាណ ១០ពាន់លានដុល្លារ សម្រាប់ចំណាយទៅលើការបញ្ជាទិញសព្វាវុធពីអាម៉េរិកឲ្យទៅប្រទេសអ៊ុយក្រែននោះឡើយ
ធនាគារ ជីប ម៉ុង បន្តជួយឱ្យប្រជាពលរដ្ឋខ្មែរ អាចសម្រេចបាននូវក្តីស្រមៃក្នុងការមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាមួយបុរី ឡាក់ឃី វ័ន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/07/2025
ធនាគារ ជីប ម៉ុង ដែលបង្កើតឡើងដោយកូនខ្មែរ១០០% និងបុរី ឡាក់គី វ័ន ដែលវិនិយោគវិស័យអចលនទ្រព្យជាង១០ឆ្នាំ បានចាប់ដៃគ្នាបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូហិរញ្ញប្បទានគេហដ្ឋាន តាមរយៈការផ្ដល់កម្ចីគេហដ្ឋាន