គម្រោងអគារជាប់គាំងនៅក្រុងព្រះសីហនុ កំពុងត្រូវបានក្រុមការងារ និងមន្ត្រីជំនាញបន្តដោះស្រាយ

ព្រះសីហនុ​ ៖ ​ក្រុមការងារ​ដោះស្រាយ​អគារជាប់​គាំង​នៅខេត្តព្រះសីហនុ​ បាន​បន្ត​ពិភាក្សា​ស្វែង​រក​ដំ​ណោះ​ស្រា​យ​​​ប​ន្ថែមទៀត ដើម្បីធ្វើ​យ៉ាង​ណា​ជំរុញ​ការ​អភិវឌ្ឍ​អគារ​ជាប់គាំ​ងទាំង​នោះឱ្យមានដំណើរ​ការ​ឡើងវិញ។ ជាក់ស្ដែង​នៅថ្ងៃទី ៣១ ខែតុលា ២០២៣​ ក្រុមការងារ​ដែលរួមមាន​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ក្រសួង​រៀបចំដែន​ដីនគរូប​នីយកម្ម និងសំណង់ និង រដ្ឋបាលខេត្តព្រះសីហនុ បាន​ពិភាក្សា​ស្វែងរកដំណោះស្រាយ​​ជុំវិញ​ករណីនេះ​បន្ត ។

នៅក្នុងកិច្ចប្រជុំ​នោះ ឯកឧត្តម​ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងជា​ប្រធាន​ក្រុមកា​រងារ​ដោះស្រាយ​គម្រោ​ងវិនិយោគ​ជាប់គាំង​នៅក្នុងខេត្តព្រះសីហនុ បាន​បញ្ជាក់ថា ​រាជរដ្ឋា​ភិបាលបា​ន​ដា​ក់​ចេ​ញ​វិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដោយផ្អែកតាមគោលការណ៍ ២៖ ទី១. ឱ្យអគារដែលសាងសង់មិនទាន់ចប់ អាចសាងសង់បញ្ចប់ និងទី២. ឱ្យអគារ ដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគ ឬធុរកិច្ច ។

ឯកឧត្តម ​ឡុង ឌីម៉ង់ អភិបាលរង ​និងជា អ្នកនាំពាក្យរដ្ឋបាល​សាលា​ខេត្តព្រះសីហនុ បានមានប្រសាសន៍​ប្រាប់ ​AMS Economy ឱ្យដឹងផងដែរថា កិច្ចប្រជុំ​ពិភាក្សា​នៅព្រឹកថ្ងៃទី ៣១​ ខែតុលា ឆ្នាំ២០២៣​ គឺ ពិភាក្សា​ទៅលើ​ចរន្ត​ និ​ងដំណោះស្រាយ​នូវអគារ​ជាប់គាំង​ក្នុង​ខេត្តព្រះសីហនុ​បន្តទៀត​ ក្នុងនោះ​ក្រុមការងារ​​គ្រោងនឹង​បង្កើ​ត​ការិយាល័យ​ទទួលពាក្យ​ នៅក្នុង​រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីឱ្យក្រុម​ការងារ​ទទួល​យក​សំណុំ​បែប​មួយចំនួន ហើយធ្វើការ​ពិគ្រោះ​យោ​បល់​ជាមួយភាគីពាក់ព័ន្ធទាំងអស់​ក្នុងការ​ពិចារ​ណា ​​និងរកដំណោះស្រាយ​ ។

គួរ​បញ្ជាក់ថា ​ខេត្តព្រះសីហនុ គឺជាខេត្តមួយ ដែលរាជរដ្ឋាភិបាលផ្តោតអាទិភាពខ្ពស់ ហើយម៉្យាងជា​ខេត្ត​ដែ​ល​មា​នអគារច្រើន មានតម្លៃជាង ១ ០០០ លានដុល្លារ​អា​មេ​រិក ដែលត្រូវជួយដោះស្រាយ ដើម្បីជំរុញសកម្មភាព សេដ្ឋ​កិច្ច និងធុរកិច្ច ជាពិសេស ប្រែក្លាយពីស្ថានភាពជាប់គាំងក្នុងអតីតកាលទៅជាស្ថានភាពរស់រវើក ប្រកប​ដោ​យ​​ថាមពលក្នុងពេលបច្ចុប្បន្ន និងអនាគត។ វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំង គឺជា “វិធា​ន​កា​រជា​កញ្ចប់ដែលត្រូវអនុវត្តដោយមាន​កា​រ​ចូល​រួម​ពី​ក្រសួង​ស្ថាប័នពាក់ព័ន្ធ ជាតួអង្គតែមួយប្រក​ប​ដោ​យ​ឆន្ទៈ​ខ្ព​ស់​​ និងមានភាពសកម្ម ដែលត្រូវធ្វើឡើងតាមរយៈការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ការប​ង្កើ​ត​ត​​ម្រូវ​កា​​រទីផ្សារ សំដៅកាត់បន្ថយគម្រោងវិនិយោគជាប់គាំងជាអតិបរិមា និងកា​រ​ប​ង្កើ​ត​សក​ម្ម​ភា​ព​សេ​ដ្ឋ​កិ​ច្ចដ៏​រ​ស់​​រវើកឡើងវិញ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ


Leave a Reply

Your email address will not be published.Required fields are marked *