កម្ពុជា​ រំពឹងកំណើន​សេដ្ឋកិច្ច​​​ឆ្នាំ២០២៦ ​កើន៥% បើទោះបីជាបន្ត​ជួប​បញ្ហា​ប្រឈម​មួយចំនួន​

ភ្នំពេញ ៖ បើទោះបីជា​បាន​ជួបបញ្ហាប្រឈម​មួយចំនួន​ទាំងខាង​ក្នុងនិងខាងក្រៅក្តី កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២៥ ​កន្លងទៅនេះសម្រេច​បាន​៥,២% ហើយឆ្នាំ២០២៦​នេះ រំពឹងថា​នឹងកើន​ឡើង​ប្រមាណ៥% ។ នេះបើតាមឯកបណ្ឌិត​សភាចារ្យ​ ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ថ្លែង​ក្នុង​វេទិកាសាធារណៈមួយនៅសណ្ឋាគារ​សូហ្វីតែល​ភ្នំពេញភូគីត្រា កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦​ ។​

ឯកឧត្តម​បណ្ឌិត​ ​សភាចារ្យ​ ផាន់ ផល្លា បានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជា​ក្នុងឆ្នាំ២០២៥​ បានជួបបញ្ហា​ប្រឈមធំៗ គឺការ​ដាក់ពន្ធបដិកា​ពីសហរដ្ឋអាម៉េរិកកាលពីខែមេសា ឆ្នាំ២០២៥ ដោយកាលនោះអាម៉េរិក​បានដាក់ពន្ធលើ​ទំនិញនាំចូលពីកម្ពុជា​ក្នុងអត្រា​៤៩% ប៉ុន្តែក្រោយពេល​ដែលកម្ពុជា​បានចរចា​ អាម៉េរិកក៏បាន​បន្ថយពី៤៩%មកនៅត្រឹម​១៩% ។

ឯកឧត្តមបន្តថា ៖

«នៅពេលអាម៉េរិក​បានប្រកាស​ដាក់ពន្ធលើ​កម្ពុជា ៤៩% ដោយទុកពេល​ ៣ខែឱ្យចរចា និងអនុវត្ត ពេលនោះ​បណ្ដាអ្នក​ផលិត ​និងនាំចេញទៅកាន់ទីផ្សារ​អាម៉េរិក​បានសម្រុក​ផលិត និង​នាំចេញ​ទៅកាន់អាម៉េរិកឱ្យ​បានមុនពេល​ការ​ដាក់ពន្ធ ទើប​ធ្វើឱ្យកំណើន​នៃការ​នាំចេញទៅកាន់អាម៉េរិក​កើនឡើង​ខ្ពស់​ដោយសម្រេច​បានរហូតដល់១២,៧​ពាន់​លានដុល្លារ។ ទន្ទឹមនឹង​ការ​ដាក់ពន្ធបដិកា​ពីអាម៉េរិក​ សេដ្ឋកិច្ច​កម្ពុជាក៏បានប្រឈម​នឹង​បញ្ហាមួយទៀត គឺសង្គ្រាម​រវាង​កម្ពុជា​ជាមួយថៃ ដែលធ្វើឱ្យ​ការ​នាំចេញនាំចូលធ្លាក់ចុះច្រើន  ។ ប៉ុន្តែអ្វីដែលល្អ​ពី​សង្គ្រាម​រវាង​កម្ពុជា​ និងថៃ គឺការ​ងាកមកគាំទ្រ​ផលិតផលជាតិធ្វើឱ្យអ្នកផលិតក្នុងស្រុក​បង្កើន​ការ​ផលិត​ដើម្បីផ្គត់ផ្គង់​តម្រូវការជាក់ស្ដែង»។​

ដោយឡែក​សម្រាប់ស្ថានភាព សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦​នេះ ឯកឧត្តម​បណ្ឌិ​តសចារ្យ​ ផាន់ ផល្លា ​បានមានប្រសាសន៍ថា នៅតែមានភាពមិនច្បាស់លាស់​ច្រើន ប៉ុន្តែសម្រាប់វិស័យធំៗដែលគាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ដូចជា ​វិស័យកាត់​ដេរ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរការ នឹង​នៅតែ​មាន​សញ្ញា​វិជ្ជមាន ដោយការ​បញ្ជាទិញ​មានលក្ខណៈល្អប្រសើរ ។

ជាមួយគ្នានេះ ដើម្បីគាំទ្រដល់​កំណើនសេដ្ឋកិច្ច​ឆ្នាំ២០២៦​ឱ្យនៅតែមានលក្ខណៈប្រសើរ រាជរដ្ឋាភិបាល​បានដាក់ចេញនូវកម្មវិធីជួយដល់អតីតពលករ​ដែលទើបត្រលប់​មកពីប្រទេស​ថៃវិញ ដោយជួយ​ស្វែង​រក​ការ​ងារ​ធ្វើ និង​បណ្ដុះបណ្ដាលជំនាញ​។ ទន្ទឹមនេះដែរ រាជរដ្ឋាភិបាលក៏បានគិតគូរ​ពីការជំរុញការផលិតនូវ​ផលិតផលក្នុង​ស្រុក ដោយលើកទឹកចិត្ត​ដល់អ្នកផលិតផលផ្នែក​ពន្ធ និងគាំទ្រ​ហិរញ្ញវត្ថុ។ អ្វីដែលពិសេស​ យុទ្ធនាការ​បង្ក្រាប​បទល្មើស​អនឡាញ​ (Scam Online ) ក៏ជា​បច្ច័យដ៏ល្អសម្រាប់វិនិយោគិន​ និងទេសចរ​ នៅកម្ពុជា​ក្នុងរយៈពេល​មធ្យម​ និងរយៈពេល​វែង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *