ត្រីមាសទី ១ កម្ពុជា​នាំចេញសំបក​កង់រថយន្ត​ក្នុងទំហំទឹកប្រាក់​ជាង​ ៤៧០ លានដុល្លារ

ភ្នំពេញ ៖ ក្នុង​រយៈពេល ៣ ខែ ឬត្រីមាសទី ១​ ឆ្នាំ ២០២៦ កន្លងទៅនេះ កម្ពុជា​សម្រេច​បានការនាំចេញសំបកកង់រថយន្ត ទៅកាន់ទីផ្សារ​អន្តរជាតិក្នុងទំហំទឹកប្រាក់ ​៤៧២ លានដុល្លារអាម៉េរិក បើធៀបនឹង​ត្រីមាសទី ១ ឆ្នាំ ២០២៥​ កើនឡើង​ប្រមាណជាង ​១៤០ លានដុល្លារ ឬប្រមាណ ៤២,៣៧ ភាគរយ។ ​នេះបើតាម​របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា។​

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ​និងរដ្ឋាករ​កម្ពុជា បានបង្ហាញថា  ប្រទេស​ចំនួន ​១០ ដែល​ទទួល​ទិញសំបក​កង់ឡាន​ពីកម្ពុជា​ច្រើនជាង​គេ​ ក្នុងនោះ ប្រទេស​អាម៉េរិក​ ជាប់ចំណាត់ថ្នាក់ទី ១ ដែលទិញសំបកកង់ឡានពីកម្ពុជា​ក្នុងទំហំទឹកប្រាក់​រហូតដល់​ ៣៥៨ លានដុល្លារអាម៉េរិក ឬប្រមាណ ៧៥,៨៤ ភាគរយ​នៃទីផ្សារ​នាំចេញសំបក​កង់ឡានពីកម្ពុជា​សរុប។ ​ក្រៅពីទីផ្សារអាម៉េរិក​ កម្ពុជា​បាននាំចេញសំបក​កង់ឡាន​ទៅកាន់ប្រទេស ប្រេស៊ីល កាណាដា បារាំង ចក្រភពអង់គ្លេស ហូឡង់ អេស្ប៉ាញ​ អ៊ីតាលី សាធារណរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង និងប្រទេស​ម៉ិច​ស៊ិចកូ។​

លោក ​គិន ឧត្តមមុនីស៊ីណា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sailun បានមានប្រសាសន៍ថា សំបកកង់រថយន្ត​របស់​ Sailun ដែលផលិត​នៅកម្ពុជា បានរួម​ចំណែកទីផ្សារធំ ទាំង​ទីផ្សារ​នាំចេញ និងក្នុងស្រុក ជាក់ស្ដែង​ក្នុងរយៈពេល​ ៣ ខែ ​ដើមឆ្នាំនេះ គ្រាន់តែទីផ្សារ​ក្នុង​ប្រទេសកម្ពុជា Sailun បានលក់​សំបក​កង់​រថយន្ត​សរុបប្រមាណ​ជិត ​១០ ម៉ឺន​គ្រាប់ ហើយនៅក្នុង​ឆ្នាំ ២០២៦ ពេញមួយឆ្នាំ​ ក្រុមហ៊ុនរំពឹងថា នឹងអាចចែកចាយលើទីផ្សារ​បាន​ប្រមាណ ៣០ ម៉ឺនគ្រាប់។

លោក​បានបន្តថា សម្រាប់​ការនាំចេញ​ក្នុងរយៈពេល​ ៣ ខែនេះ Sailun ក៏បាន​រួម​ចំណែក​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​រោងចក្រ​ ដែលកំពុង​មានដំណើរការផលិត​នៅកម្ពុជា​ផងដែរ។ លោក​ថា​៖

“ក្នុងមួយឆ្នាំ​ Sailun អាចផលិត​សំបកកង់រថយន្ត​ប្រភេទកង់តូច ​បានប្រមាណ​ជិត ២១ លាន​គ្រាប់ ហើយ​សំបកកងរថយន្តធំបានប្រមាណ​ ១ លាន ៦៥ ម៉ឺន​គ្រាប់​ ដោយយើងអាច​ចែកចាយក្នុង​ស្រុកបានប្រមាណ​ ៣០ ម៉ឺន​ទៅ ៤០ ម៉ឺន​គ្រាប់​ ក្រៅពីនោះ​គឺនាំចេញទៅក្រៅប្រទេស​ទាំងអស់។”​

លោកបន្ថែមថា ​ទីផ្សារ​របស់សំបក​កង់​រថយន្ត ​Sailun ផលិត​នៅកម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ គឺបាននាំចេញទៅកាន់​ប្រទេស​ប្រមាណ ៣០ ប្រទេស​លើពិភពលោក ដែលធ្វើឱ្យប្រទេស​ទាំង​នោះបានស្គាល់ និងប្រើប្រាស់ផលិតផលដែលផលិតផលនៅក្នុងប្រទេស​កម្ពុជា។ តាមរយៈការផលិតផលសំបកកង់រថយន្តរបស់​ Sailun នៅកម្ពុជា​នេះដែរ បានធ្វើឱ្យតម្រូវការ​កៅស៊ូ​ក្នុងស្រុកមានកំណើន​ឡើងមួយកម្រិតទៀត​។

លោក​ឆេង ថុង ប្រធានក្រុមប្រឹក្សា​ភិបាល​នៃ​សហគមន៍​កសិកម្ម​សំបូរ​មានជ័យ បានមានប្រសាសន៍ប្រាប់បណ្ដាញ​ព័ត៌មាន AMS ឱ្យដឹងថា ចាប់តាំង​ពីមានវត្តមាន​រោងចក្រផលិត​សំបកកង់​រថយន្ត​នៅកម្ពុជា លោក​កត់​សម្គាល់ឃើញថា​ ទីផ្សារ​កៅស៊ូ​របស់សហគមន៍បានហាក់​មាន​លំនឹង​ល្អ ដោយតម្លៃ​ក៏ល្អប្រសើរ​ជាង​មុន ធ្វើឱ្យ​កសិករ​ក្នុងសហគមន៍​បានទទួលផល​ចំណេញពីរបរ​ដាំដុះដំណាំកៅស៊ូ។

លោក​បានបន្តថា ក្នុង​ឆ្នាំ ២០២៦ នេះ កសិករ​ក្នុង​សហគមន៍ បាន​ចាប់ផ្ដើម​ពង្រីកការ​ដាំដុះបន្ថែមទៀត។ ដោយឡែក​ ដើមកៅស៊ូណា​ដែល​ចាស់ៗ​ចៀរជ័​រលែង​បាន​ ក៏ត្រូវកាប់ចោល​ដើម្បីដាំថ្មី ដោយរំពឹងថា​តម្លៃកៅស៊ូ​នឹង​នៅតែល្អប្រសើរ​ដូចបច្ចុប្បន្ន​​នេះ​បន្តទៀត​។​

គិតត្រឹមឆ្នាំ២០២៦នេះ កម្ពុជា​មានរោងចក្រផលិតសំបក​កង់ឡាន​សរុប​ចំនួន ៨ ដោយ​មានទីតាំងស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ចំនួន​ ៥ ក្នុង​ខេត្តស្វាយរៀង ព្រះសីហនុ និង​ក្រចេះ។ តាមរយៈរោងចក្រផលិត​សំបកកង់ឡាន​ទាំង​ ៨ ​ដែលមានវត្តមាននៅកម្ពុជា​នាពេលនេះ នឹង​អាច​រួមចំណែកដល់ផលិត​និងនាំចេញ​របស់កម្ពុជា ធ្វើឱ្យតម្រូវការ​កម្លាំង​ពលកម្ម​កើនឡើង ផ្ដល់​ប្រាក់ចំណូលដល់​កម្មករ​និយោជិត ជាពិសេស ​បានរួចចំណែកដល់ការទិញជ័រ​កៅស៊ូពីកសិករ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *