ភ្នំពេញ ៖ កម្ពុជាលែងនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេសទាំងស្រុង គិតត្រឹមឆ្នាំ ២០២៥ ខណៈក្រុមហ៊ុនផលិតស៊ីម៉ង់ត៍នៅកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក។ នេះបើយោងតាមការបញ្ជាក់របស់ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា។
លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន AMS នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ ថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនផលិតស៊ីម៉ងត៍ធំៗ ចំនួន ៦ ក្រុមហ៊ុន មានសមត្ថភាពផលរហូតដល់ជាង ១២ លានតោនក្នុងមួយឆ្នាំ។
លោកបានបញ្ជាក់ថា នៅឆ្នាំ ២០២៥ ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍នៅកម្ពុជាផលិតស៊ីម៉ង់ត៍បានចំនួនសរុប ៨,២ លានតោន ខណៈដែលតម្រូវការប្រើប្រាស់លើការងារសាងសង់មានចំនួនត្រឹម ៦លានតោនប៉ុណ្ណោះ។
លោកបានថ្លែងប្រាប់ដូច្នេះថា៖
“មកទល់ឆ្នំា២០២៥ កម្ពុជាលែងនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេសទាំងស្រុងហើយ ហើយការផលិតលើសពីតម្រូវការប្រើប្រាស់ តួលេខផលិតមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែតម្រូវការប្រើប្រាស់ថយចុះ ពីចំនួនជាង ៧លានតោនក្នុងឆ្នាំ២០២៤ មកនៅជាង ៦ លានតោនក្នុងឆ្នាំ២០២៥ ។”
ម្ចាស់ដេប៉ូចែកចាយសម្ភារៈសំណង់មួយកន្លែង នៅផ្សារទន្លាប់ ខេត្តតាកែវ និយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា៖
“ដេប៉ូខាងខ្ញុំចែកចាយស៊ីម៉ង់ច្រើនប្រភេទ មានស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ង់ត៍តោ ស៊ីម៉ងរត៍បស់ក្រុមហ៊ុន ជីប ម៉ុង និងស៊ីម៉ង់ត៍ប្រភេទផ្សេងៗទៀត សុទ្ឋិសឹងជាស៊ីម៉ង់ត៍ក្នុងប្រទេស មិនមានការនាំចូលពីក្រៅប្រទេសណាមួយនោះទេ។”
ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ទាំង ៦ នៅកម្ពុជា រួមមាន ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ក្រុមហ៊ុនជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd), ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited), ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) និងក្រុមហ៊ុន ខនស៍ខេធី (ខេធី) ស៊ីមេន ឯ.ក ( Conch KT Cement Company Limited)។

គួរបញ្ជាក់ថា នៅដើមឆ្នាំ ២០២៦ ក្រុមហ៊ុន China Energy Engineering Group Co.,LTD មកពីប្រទេសចិន បានសម្រេចបោះទុនវិនិយោគ ៣០០ លានដុល្លារ បង្កើតរោងចក្រផលិតស៊ីម៉ងត៍លំដាប់ថ្នាក់អន្តរជាតិមួយទៀតនៅស្រុកសំបូរ ខេត្តក្រចេះ លើផ្ទៃដីទំហុំ ៨៣៧ ហិកតា មានសមត្ថភាពផលិតស៊ីម៉ង់ត៍ជាង ៥០០០ តោនក្នុង មួយថ្ងៃ និង ១.៩លានតោនក្នុងមួយឆ្នាំ ក្នុងការបង្កើនសមត្ថភាពផលិតស៊ីម៉ង់នៅកម្ពុជា មានចំនួនកាន់តែច្រើន សម្រាប់ផ្គង់ផ្គង់នៅតំបន់នៅភូមិភាគឦសានប្រទេស និងនាំចេញទៅលក់ប្រទេសជាប់ព្រំដែន ដូចជាប្រទេសវៀតណាម និងប្រទេសឡាវទៀតផង។
វត្តមាននៃក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ គឺជាឧស្សាហកម្មដ៍ក្លាំងក្លាយមួយ ក្នុងចំណោមឧស្សាហកម្មសំខាន់ៗនៅកម្ពុជា ដែលផ្តល់ការងារជូនពលរដ្ឋបានចំនួនជាង ១ ម៉ឺននាក់។
យោងតាមទិន្នន័យ ក្រសួងរ៉ែ និង ថាមពល បង្ហាញថា ក្រៅពីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស កម្ពុជាបាននាំចេញស៊ីម៉ង់ត៍ទៅទីផ្សារក្រៅប្រទេស បានចំនួនជាង ៣០ ពាន់តោនផងដែរនៅក្នុងឆ្នាំ ២០២៥ ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content