កំហុស២ដងនៃការសម្រេចចិត្ត បណ្តាលឱ្យ SVB bank ដួលរលំត្រឹមតែរយៈពេល២ថ្ងៃ

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ កន្លងមកថ្មីៗនេះ ធនាគារពាណិជ្ជដ៏ធំមួយរបស់សហរដ្ឋអាមេរិក SVB bank បានប្រកាសបិទទ្វារទាំងស្រុងក្រោយការធ្វេសប្រហេសត្រឹមតែរយៈពេល២ថ្ងៃចុងក្រោយនៃការសម្រេចចិត្តខុសចំពោះមុខបញ្ហា។

ទោះបីជាយ៉ាងណាក្តី ក្រុមអ្នកជំនាញជាច្រើនមើលឃើញថា បញ្ហារបស់ SVB bank នឹងមិនបង្កបញ្ហាធ្ងន់ធ្ងរដល់តំបន់អាស៊ីឡើយនេះ បើយោងតាមការចេញផ្សាយដោយ CNBC កាលពីថ្ងៃទី១៣ ខែមីនា ខណៈដែលសាខារបស់ធនាគារក៏មិនមានចំនួនច្រើននោះដែរនៅក្នុងតំបន់អាស៊ី លើកលែងតែទីក្រុងប៉េកាំង និងក្រុងហុងកុងរបស់ចិន និងឥណ្ឌា។

យោងតាមចេញផ្សាយ The Guardian បានសរសេរលើសពីនេះទៀតថា ធនាគារ SVB bank ដែលផ្តោតសំខាន់តែទៅលើការផ្តល់សេវាកម្មហិរញ្ញវត្ថុនៅក្នុងវិស័យបច្ចេកវិទ្យា មានន័យថា ចរន្តហិរញ្ញវត្ថុរបស់ខ្លួនក៏មិនសូវជាមានច្រើនខ្លាំងនៅក្នុងតំបន់អាស៊ីនោះទេ ពីព្រោះថាភាគច្រើនអតិថិជនរបស់ខ្លួនសុទ្ធតែជាក្រុមអ្នកវិនិយោគ និងម្ចាស់អាជីវកម្មកើតថ្មី ឬ Startup និងនៅតាមបណ្តាប្រទេសមួយចំនួនដូចជាអាមេរិក, ចិន, កាណាដា, អាល្លឺម៉ង់, ដាណឺម៉ាក់, ឥណ្ឌា, ស៊ុយអែត និងអង់គ្លេសជាដើម។

ប្រភពដដែលបានសរសេរទៀតថា SVB ទទួលបានការគាំទ្រខ្លាំងនៅអំឡុងពេលនៃពេលវិបត្តិកូវីដ ខណៈដែលអាជីវកម្មកើតថ្មីបែបច្ចេកវិទ្យា Tech startup កំពុងមានតំរូវការទីផ្សារខ្លាំង ប៉ុន្តែដោយសារមានទំនុកចិត្តលើរដ្ឋាភិបាលអាមេរិកខ្លាំងពេក SVB bank ​ក៏បានសម្រេចចិត្តខុសជាលើកដំបូងក្នុងការវិនិយោគច្រើនពេកទៅលើមូលបត្របំណុលរដ្ឋដែលមានអាយុកាលចាស់ៗ។

មូលបត្របំណុលដែលជាទូទៅមានដំណើរបញ្ច្រាសជាមួយនឹងអត្រាការប្រាក់បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងអំឡុងពេលដែលរដ្ឋាភិបាលអាមេរិកចាប់ផ្តើមធ្វើការបង្កើនអត្រាការប្រាក់នៅធនាគារកណ្តាលដើម្បីទប់ទល់បញ្ហាអតិផរណា ដែលចំណុចនេះជាមូលហេតុធ្វើឲ្យ SVB bank បានខាតបង់ប្រាក់យ៉ាងច្រើនពីការសម្រេចចិត្តលើកទី១នេះក្នុងការទិញយកមូលបត្របំណុលយ៉ាងច្រើនទាំងនោះ។

ការសម្រេចចិត្តខុសជាលើកទី២ដែលនាំឲ្យធនាគារឈានទៅដល់ការបិទទ្វារប្រតិបត្តិការរបស់ខ្លួនោះដោយសារតែការប្រកាសលក់មូលបត្របំណុលយ៉ាងច្រើនទាំងបានដឹងថា ភាគហ៊ុនរបស់វាកំពុងធ្លាក់ខ្លាំង។ ធនាការបានខាតបង់ទឹកប្រាក់រហូតទៅដល់ ១,៨ពាន់លានដុល្លារពីការលក់បណ្ណបំណុលទាំងនោះ ហើយចុងក្រោយក៏បានប្រកាសស្វែងរកការវិនិយោគជាសាច់ប្រាក់បន្ថែមទៀតប្រមាណជាង ២ពាន់លានដុល្លារ។

ការសម្រេចចិត្តជាលើកទី២នេះហើយដែលជាកំហុសយ៉ាងធ្ងន់ធ្ងរធ្វើឲ្យបាត់បង់ទំនុកចិត្តពីសំណាក់ក្រុមអ្នកដាក់ប្រាក់បញ្ញើ ហើយជាលទ្ធផលត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះពួកគេបានសម្រុកចូលទៅដកប្រាក់បញ្ញើរបស់គេមកវិញក្នុងចំនួនដល់ទៅ ៤២ពាន់លានដុល្លារ ធ្វើឲ្យធនាគារបាត់បង់សាច់ប្រាក់សុទ្ធស្ទើរតែទាំងស្រុង ហើយមិនអាចបើកប្រតិបត្តិការរបស់ខ្លួនបានឡើងវិញជារៀងរហូតនៅត្រឹមយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។ គួរឲ្យដឹងដែរថា គិតត្រឹមរយៈពេលមិនដល់២ថ្ងៃផងធនាគារដែលនឹងអាចក្លាយទៅជាក្រុមហ៊ុនដែលមានតម្លៃ ២០០ពាន់លានដុល្លារបានរលាយខ្លួនចេញពីវិស័យហិរញ្ញវត្ថុនៅសល់តែឈ្មោះប៉ុណ្ណោះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ធនាគារកណ្តាលអាមេរិកបានចេញមុខភ្លាមៗក្នុងការដោះស្រាយបញ្ហាទាំងនេះដោយធានាលើការដកប្រាក់បញ្ញើទាំងអស់របស់អតិថិជន SVB bank ទាំងអតិថិជនមានធានារ៉ាប់រង ឬអត់មានធានារ៉ាប់រងលើប្រាក់បញ្ញើរបស់គេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ