កម្ពុជា ជាប្រទេសដែលមានដែនជម្រកសត្វព្រៃស្រែពកធំជាងគេ និងចុងក្រោយ​គេ​បង្អស់​ក្នុង​តំបន់ និង​ពិភពលោក

ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បានឱ្យដឹងថា កម្ពុជាមានដែនជម្រកសត្វព្រៃ​ស្រែ​ពក គ្រប់​ដណ្តប់​ដោយ​ប្រភេទ​ព្រៃ​ល្បោះ​ដ៏​ធំ​ល្វឹងល្វើយ ធំជាងគេ និងជាប្រភេទព្រៃល្បោះ​ចុងក្រោយ​គេ​បង្អស់​ក្នុង​តំបន់ និង​ពិភពលោក ហើយ​ដែលមាន​តម្លៃ​បំផុត សម្រាប់​ការងារ​ខាង​ផ្នែក​អភិរក្ស និង​ការធានា នូវ​ប្រព័ន្ធ​អេកូឡូស៊ី​។​

ដែនជម្រកសត្វព្រៃស្រែពកត្រូវបានបង្កើតឡើងតាមរយៈអនុក្រិត្យលេខៈ ៨៥ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដែលមានផ្ទៃដីទំហំ ៣៧២.៩៧១ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងអនុក្រឹត្យលេខៈ ២៩ អនក្រ.បក ចុះថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្តីពី ការកំណត់និងបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពក ជា៤តំបន់ រួមមានៈ តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចិរភាព និងតំបន់សហគមន៍។

ព្រៃរបោះគឺជាព្រៃដែលមានដើមឈើតូចៗ ឬធំល្មម ហើយដុះរង្វើល ឃ្លាតៗពីគ្នា ព្រៃប្រភេទនេះ ផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់ពពួកសត្វក្រចកជើងចំពាម ឬសត្វប្រភេទដទៃទៀតអាស្រ័យរស់នៅ​។ ដែនជម្រកសត្វព្រៃស្រែពក ជាជម្រកសម្រាប់ប្រភេទសត្វព្រៃកម្រ និងកំពុងរងគ្រោះជាសកលដូចជា សត្វដំរីអាស៊ី ខ្លារខិន ខ្លាពពក ទន្សោង ត្រយ៉ងយក្ស ត្រយ៉ងចង្កំកស ក្រពើភ្នំ និងប្រភេទមច្ឆជាតិ រាប់សិបប្រភេទ​​​ផ្សេងទៀតជាដើម ដែលជាធនធានដ៏កម្រ និងមានតម្លៃសម្រាប់មនុស្សជាតិ ក្នុងប្រទេស កម្ពុជា ក្នុងតំបន់ និងក្នុងសកលលោកទាំងមូល។ តំបន់នេះត្រូវបាន​ចាត់ទុក ជាកន្លែង ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ដែលចង់ដើរលេងកំសាន្តបែបទេសចរណ៍ធម្មជាតិ និងស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ។

លោក សេង​ ទៀក ប្រធាន​អង្គការ WWF កម្ពុជា ​ធ្លាប់បាន​ឱ្យដឹង​ថា សម្រាប់​អ្នក​មិនបាន​ស្គា​ល់ពី​តម្លៃ​ព្រៃរបោះ​គឺ​តែង​ចាត់ទុកថា​អត់​បានការ​អ្វីនោះ​ទេ តែ​តាមពិត​ព្រៃរបោះ​មាន​ដើរតួនាទី​យ៉ាងសំខាន់​ណាស់​​សម្រាប់​សត្វព្រៃ។ ដោយឡែក​សត្វព្រៃ​ដែល​អាច​រស់នៅ​ក្នុងព្រៃរ​បោះ​បាន​ត្រូវមាន​លក្ខខណ្ឌ​៣​យ៉ាងសំខាន់ៗ​គឺ​ទី​១- ចំណី​ដូចជា​ស្មៅ​សម្រាប់​សត្វ​ជើង​ចំ​ពាម ទី​២.-បញ្ហា​ទឹក​ក្នុងនេះ​មាន​ទឹកទន្លេ ត្រពាំង អូរ ​និង​ទី​៣​-ទីជម្រក ស្ងប់ស្ងៀម​ដែលមាន​អន្ទាក់ គ្មាន​កាប់បំផ្លាញ​ព្រៃឈើ​ ហើយ​កាលណា​មាន​សត្វព្រៃ​គេ​ក៏​អាចបង្កើត​វិស័យ​ទេសចរណ៍​ទៀតផង។

បន្ថែមពីភាពអំណោយផលពីធម្មជាតិ និងការប្រឹងប្រឹងអភិរក្សអំបូរសត្វព្រៃគ្រប់ប្រភេទ ប្រទេសកម្ពុជាបានចូលរួម និងជ្រើសរើសយកថ្ងៃទី១០ ខែឧសភា ដើម្បីប្រារព្ធទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក ហើយតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា។

ជាក់ស្ដែង នៅក្នុងឆ្នាំនេះ ក្រសួងបរិស្ថានបានចូលរួមប្រារព្ធទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក ដូចឆ្នាំមុនៗ ដោយបានផលិតក្លីបវិដេអូ បង្ហាញអំពីទិវាដ៏សំខាន់មួយ និងសារសំខាន់របស់សត្វស្លាប និងជីវៈចម្រុះដែលកម្ពុជាមាននូវធនធានទាំងនេះ ដើម្បីទាញយកការចាប់អារម្មណ៍របស់មនុស្សទូទៅឱ្យបានដឹងថា កម្ពុជាត្រូវបានគេទទួលស្គាល់ថាជាប្រទេសមួយសម្បូរទៅដោយធនធានធម្មជាតិដ៏មហាសាល ដែលផ្ដល់នូវលក្ខខណ្ឌធម្មជាតិ ដ៏មានសារៈសំខាន់សម្រាប់ការរស់នៅរបស់មនុស្ស សត្វ និងជីវៈចម្រុះសំខាន់ៗផងដែរ។

អំណោយផលភូមិ សាស្រ្តខាងលើនេះ ក៏ជាកត្តានាំឱ្យមានការផ្លាស់ប្ដូរទីកន្លែងពងកូន ទីសំចត និងទីស្វែងរកចំណី របស់សត្វស្លាបជាច្រើនប្រភេទ ក្នុងរដូវការជាក់លាក់មួយជាប្រចាំឆ្នាំ។ សត្វស្លាបតែងតែធ្វើចំណាកស្រុកជាធម្មតា ហើយមានចលនាទៀងទាត់ទៅតាមរដូវកាលផ្សេងៗគ្នា កត្តានេះក៏ជាផ្នែកមួយដ៏សំខាន់នៃដំណើររបស់ធម្មជាតិ ។

សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ គឺជាប្រភេទសត្វស្លាបធ្វើការបន្លាស់ទីជារៀងរាល់ឆ្នាំទៅតាមផ្លូវហោះហើររបស់ពួកវា ប្រមាណពីរដងក្នុងមួយឆ្នាំពីតំបន់ពងកូនទៅតំបន់សំចត ឬតំបន់ស្វែងរកចំណីដែលឆ្លងកាត់ប្រទេសជាច្រើននៅជុំវិញពិភពលោក។ ដូចនេះការងារអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍គឺទាមទារឱ្យមានការចូលរួម និងការសហការពីបណ្ដាប្រទេសនានា ដែលស្ថិតនៅលើផ្លូវហោះហើររបស់ពួកវា។ ផ្លូវហោះហើរសត្វស្លាបគឺជាពាក្យប្រើប្រាស់សម្រាប់បង្ហាញពីតំបន់ភូមិសាស្រ្តមួយដែលសត្វស្លាបជាច្រើនប្រភេទធ្វើការបន្លាស់ទីជម្រកពងកូនទីសង់ជាប់នឹងទីតាំងស្វែងរកចំណីក្នុងរដូវកាលជាក់លាក់មួយជាប្រចាំឆ្នាំ។

បច្ចុប្បន្ននៅលើពិភពលោកពិភពលោក មានផ្លូវហោះហើរសត្វស្លាបចំនួន៩ ហើយប្រទេសកម្ពុជាស្ថិតនៅក្នុងផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត -អូស្ត្រាលី និងបានចូលរួមជាសមាជិកកិច្ចសហប្រតិបត្តិការអន្តរជាតិនៃភាពជាដៃគូផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី ចាប់តាំងពីឆ្នាំ២០០៧ ដែលមានក្រសួងបរិស្ថានជាសេនាធិការ។ ក្នុងនាមជាប្រទេសសមាជិក កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសិក្សាស្រាវជ្រាវ អប់រំ ផ្សព្វផ្សាយ និងអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍​ និងជាទីជម្រកសត្វស្លាបទាំងនោះផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ