គម្រោង​ «កម្ពុជា​​ផ្ទះទី២របស់​ខ្ញុំ»​ នឹងទាក់ទាញ​វិនិយោគិនបរទេស​ចូលមកកម្ពុជា​បន្ថែម​

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា​ កាលពីខែមុននេះ បានប្រកាស​ដាក់ឱ្យ​ដំណើរការ​នូវ​កម្មវិធី​ «កម្ពុជា​ផ្ទះទី​២របស់ខ្ញុំ» ជាភាសាអង់គ្លេស Cambodia My 2nd  home ( CM2H ) ដើម្បី​ទាក់ទាញ​ការ​វិនិ​យោគ​ពីខាងក្រៅប្រទេស​ចូលមកកម្ពុជា​ឡើ​ងវិញ​ ហើយ​តាមរយៈ​គម្រោង​ «កម្ពុជា​ផ្ទះទី២​របស់ខ្ញុំ​» ​​នឹងរំពឹងថា​អាច​ទាញ​វិនិយោគិន​ចូលមកកម្ពុជា​បន្ថែមទៀត ។​

លោក​ កាំង នីន​ អគ្គនាយក​នៃក្រុមហ៊ុន​អចលនទ្រព្យ​ GC Realty និងជាដៃគូ​របស់​គម្រោង​ «កម្ពុជា​ផ្ទះទី​២​របស់​ខ្ញុំ» ​ផងដែរ​នោះ បានមានប្រសាសន៍ឱ្យដឹងថា​ ថ្មីៗកន្លងទៅ​នេះ ក្រុមហ៊ុនរបស់លោក​បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​​ជាមួយ​នឹងកម្មវិធី​គម្រោង «កម្ពុជា​ផ្ទះទី​២របស់​ខ្ញុំ» ហើយ​គម្រោង​នេះដែរ រំពឹងទុក​ថា​នឹង​ទាក់ទាញ​វិនិយោគិនបរទេស​​ចូលមកក្នុងប្រទេស​កម្ពុជា​ច្រើនឡើង​វិញ និងអាច​ច្រើនជាង​កាលពីមុនកូវីដ​១៩​ទៅទៀត ។

លោក​បន្តថា​ ៖

“​ដូច​យើងបានដឹងហើយពីតួលេខ​នៃរំហូរទុនវិនិយោគពីបរទេស​នៅក្នុងបរិបទកូវីដ​១៩​កន្លងទៅ មិនមានការធ្លាក់ចុះ​នោះទេ ផ្ទុយទៅវិញ​វាមានតែកើនឡើង​ក្នុងឆ្នាំ២០២១​ធៀប​នឹងឆ្នាំ២០២២​ ដូច្នេះហើយ​បើសិនជា​គម្រោង កម្ពុជា​ផ្ទះទី​២របស់ខ្ញុំ​បានដាក់ដំណើរ​ការ​ យើងជឿជាក់ថា​នឹង​មាន​វិនិយោគិន​បរទេស​ចូ​ល​​ច្រើន​ហើយទុនវិនិយោគពីបរទេស​ក៏មានច្រើន និងអា​ចច្រើនជាង​កាលពីអំឡុងពេល​កូវីដ​១៩ទៅទៀត។ ពេលនេះប្រទេស​កម្ពុជា​យើងបាន​បើកសេដ្ឋកិច្ច ហើយម្នាក់ក៏លែង​ត្រូវការពាក់ម៉ាស​និង​រឹតបន្តឹង​ចំពោះ​ការជួបជុំ​ដូចមុនទៀតហើយ អញ្ចឹងពេលនេះ​វាជាពេលដែល​សកម្មភាពសេដ្ឋកិច្ច អាជីវកម្ម​នានា​ត្រូវ​ការ​ពង្រឹង​ខ្លួន​និងជំរុញ​សកម្មភាពឱ្យកាន់តែខ្លាំង​ឡើងថែមទៀត ។​វាក៏ជា​ពេលដែល​យើងអាចទាក់ទាញ​អ្នក​វិនិ​យោគពីបរទេស​ចូលមកកម្ពុជា​បន្ថែម​ផងដែរ”

លោក ​ច្រឹក សុខនីម ​ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុ​កម្ពុជា​ក៏បានលើកឡើងថា ក្នុង​ឆ្នាំ​២០២២​​​​នេះ វិនិយោគិន​បរទេស​​នឹងមិនមកកម្ពុជា​ច្រើននោះទេ ប៉ុន្តែនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៣ ​វិនិ​យោគិ​ន​​ប​​រទេស​នឹង​ចូលមកកម្ពុជា​ឡើងវិញ​នឹងមានចំនួនកាន់តែច្រើន ។ អ្វីដែល​កម្ពុជា​ត្រូវ​ត្រៀម​ខ្លួន​នោះ គឺភាព​ស្រប​ច្បាប់​នៃ​ក្រុមហ៊ុន និងទ្រព្យរបស់ខ្លួន​សម្រាប់សហការ ​និងផ្ដល់ជូន​វិនិយោគិន​បរទេស​ដើម្បី​វិនិយោគរួម​គ្នា។ លោកបន្តទៀតថា ​បណ្ដា​រាជ​ធានី ខេត្ត​មួយចំនួន​នឹង​មានសក្ដានុពលកាន់តែខ្ពស់​នៅពេល​វិនិយោគិន​បរទេស​ហូរ​ចូល​មកកម្ពុជា​ឡើងវិញ ហើយ​នឹង​ជំរុញឱ្យសកម្មភាពវិនិយោគ​ អភិវឌ្ឍន៍​ដីធ្លី និងសំណង់​មានសកម្មភាព​ឡើងវិញផងដែរ និង​​អាច​ជំរុញឱ្យសេដ្ឋកិច្ច​កម្ពុជា​មានសន្ទុះងើបឡើង​មួយកម្រិតទៀត​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ