រដ្ឋមន្ត្រីទេសចរណ៍ ៖ កម្ពុជា នៅតែជាគោលដៅដែលមានសុវត្ថិភាពប្រកបដោយបដិសណ្ឋារកិច្ចកម្រិតខ្ពស់សម្រាប់ភ្ញៀវទេសចរគ្រប់រូប

ភ្នំពេញ ៖ ក្នុងរយៈពេលខ្លីចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានបែបអវិជ្ជមានពីកម្ពុជាពាក់ព័ន្ធនឹងការឆបោកតាមអនឡាញបង្កឡើងដោយជនបរទេសលួចជ្រកកោនខុសច្បាប់មួយចំនួនតូច ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ប៉ុន្តែបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅដែលមានសុវត្ថិភាព ប្រកបដោយបដិសណ្ឋារកិច្ចកម្រិតខ្ពស់សម្រាប់ភ្ញៀវទេសចរបរទេសគ្រប់រូប ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្នុងរយៈពេលថ្មីៗនេះមានបណ្ដាញសារព័ត៌មានបរទេសមួយចំនួនតូចផ្សព្វផ្សាយពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ និងការចាប់ជំរិត កំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា ។ ត្រង់ចំណុចនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន និងចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ និងឃាត់ខ្លួនជនដែលពាក់ព័ន្ធ ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ៖

«យើងទទួលស្គាល់នូវកង្វល់ដែលបានលើកឡើងពីសំណាក់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក៏ប៉ុន្តែជាមួយគ្នានេះ យើងចាំបាច់ត្រូវបញ្ជាក់ឱ្យបានច្បាស់ថា ទាំងនេះគឺជាហេតុការណ៍ដាច់ដោយឡែក ដែលភាគច្រើនបានប្រព្រឹត្តដោយជនបរទេសខុសច្បាប់លួចច្រកកោននៅកម្ពុជា ហើយពិតណាស់ថាទង្វើទាំងអស់នេះមិនបានឆ្លុះបញ្ចាំងអំពីចរិតពិតរបស់ប្រជាជនកម្ពុជា ឬស្មារតីពិតប្រាកដរបស់ប្រទេសជាតិយើងនោះទេ»។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តឱ្យដឹងទៀតថា ប្រទេសកម្ពុជាតាំងពីដើមរហូតមកដល់បច្ចុប្បន្ន នៅតែធានាបាននូវកត្តាសុខសន្តិភាព និងជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព ប្រកបដោយបដិសណ្ឋារកិច្ចក្នុងកម្រិតខ្ពស់មួយដែលភ្ញៀវទេសចរគ្រប់រូបត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅប្រកបដោយទំនុកចិត្ត និងសេចក្ដីថ្លៃថ្នូរ ។

ឯកឧត្តមបញញជាក់ថា ៖

«ទោះជាយ៉ាងនេះក្ដី យើងក៏ទទួលស្គាល់ថា ការផ្សព្វផ្សាយព័ត៌មានដែលគួរឱ្យព្រួយបារម្ភបែបនេះ គឺពិតជាអាចបង្កើតអារម្មណ៍ភ័យខ្លាច និងភាពស្ទាក់ស្ទើរក្នុងចំណោមភ្ញៀវទេសចរ និងអ្នកវិនិយោគក្នុងការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ។ ប្រសិនបើយើងមិនបានយល់ច្បាស់ និងមិនមានការបកស្រាយពីសភាពការណ៍ពិតជាក់ស្ដែងពីព័ត៌មានទាំងនេះ នឹងធ្វើឱ្យខូចវឌ្ឍនភាពជាវិជ្ជមាន គួរឱ្យកត់សម្គាល់ ដែលកម្ពុជាសម្រេចបានក្នុងការកសាងវិស័យទេសចរណ៍របស់ខ្លួនឡើងវិញ ជាពិសេសបន្ទាប់ពីដំណាក់កាលដ៏លំបាកនៃជំងឺរាតត្បាតកូវីដ-១៩ ។ ក្នុងន័យនេះរាជរដ្ឋាភិបាល ពិតជាបានប្ដេជ្ញាចិត្តយ៉ាងពេញលេញក្នុងការថែរក្សា និងពង្រឹងមុខមាត់ប្រទេសកម្ពុជា ដែលជាគោលដៅប្រកបដោយទំនុកចិត្ត និងការទទួលខុសត្រូវ»។

រាជរដ្ឋាភិបាលបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងជាបន្ទាន់ដើម្បីទប់ស្កាត់រាល់សកម្មភាពឧក្រិដ្ឋកម្មទាំងឡាយណាដែលអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពប្រជាពលរដ្ឋ បូករួមទាំងសុវត្ថិភាពរបស់ភ្ញៀវទេសចរ ក៏ដូចជាអ្នកវិនិយោគគ្រប់រូបនៅក្នុងប្រទេសកម្ពុជា ។ ក្រសួង ស្ថាប័នមានសមត្ថកិច្ច ក៏ដូចជាក្រសួងមហាផ្ទៃ រួមនឹងស្ថាប័នអនុវត្តច្បាប់ ក៏បាន និងកំពុងចាត់វិធានការបង្ក្រាបយ៉ាងសកម្មលើប្រតិបត្តិការខុសច្បាប់ ជាពិសេសគឺបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព ដែលប្រតិបត្តិការទាំងនេះ គឺពិតជាបានឈានទៅដល់ការចាប់ខ្លួន និងនិរទេសជនល្មើសទាំងនោះ ព្រមទាំងមានការរុះរើគ្រឹះស្ថានមិនស្របច្បាប់ទាំងអស់នោះចេញជាបន្តបន្ទាប់ ។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់ទៀតថា ក្រសួងទេសចរណ៍បានបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត រួមនឹងវិស័យឯកជននានា ដើម្បីធានាថា ភ្ញៀវទេសចរទាំងអស់ដែលអញ្ជើញមកកម្ពុជា គឺពិតជាទទួលបានអារម្មណ៍សុវត្ថិភាព សន្តិសុខ និងសេវាកម្មប្រកបដោយគុណភាពខ្ពស់ ។ ក្រសួងទេសចរណ៍ក៏បាន និងកំពុងពង្រឹងការអនុវត្តការងាររបស់អង្គភាពនគរបាលទេសចរណ៍ និងបានធ្វើឱ្យមានភាពប្រសើរឡើងនូវការសម្របសម្រួលជាមួយស្ថានទូតបរទេស និងពង្រឹងប្រព័ន្ធឆ្លើយតបរបស់យើង ដើម្បីធ្វើយ៉ាងណាជួយឱ្យអ្នកធ្វើដំណើរទៅមកបានឆាប់រហ័ស និងទានពេលវេលា ។ ទន្ទឹមនោះ ក្រសួងទេសចរណ៍ក៏បានបង្កើតបណ្ដាញទូរសព្ទទាន់ហេតុការណ៍ និងសេវាព័ត៌មានទេសចរណ៍ ២៤ម៉ោង ដើម្បីជាជំនួយទាន់ពេលវេលាសម្រាប់ភ្ញៀវទេសចរ ជាជំនួយដែលអាចទុកចិត្តបាន ។ លើសពីនោះ ក្រសួងទេសចរណ៍ក៏បាន និងកំពុងរៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពដល់ប្រតិបត្តិករទេសចរណ៍ ដើម្បីធានាថា សុវត្ថិភាព សុចរិតភាព និងវិជ្ជាជីវៈ នូវតែជាស្នូលនៃឧស្សាហកម្មទេសចរណ៍របស់កម្ពុជា ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

Leave a Reply

Your email address will not be published.Required fields are marked *