ខេត្តសៀមរាបនឹងមានទីក្រុងសំខាន់ចំនួន ៣ ដើម្បីឆ្លើយតបនឹងតម្រូវការពាណិជ្ជកម្ម និងទេសចរណ៍

ភ្នំពេញ ៖  ខេត្តសៀមរាប នឹងមានទីក្រុង ៣ សំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងការរីកចំរើនរបស់ខេត្ត និងកំណើនភ្ញៀវទេសចរនៅពេលអនាគត ព្រោះទីក្រុងចាស់មិនអាចឆ្លើយតបតម្រូវកាតបាននោះទេ។

ក្នុងជំនួបពិភាក្សាជាមួយប្រតិភូអ្នកនយោបាយវ័យក្មេងនៃសាលា Konrad Adenauer មកពីបណ្តាប្រទេសអាស៊ីចំនួន១០ កាលពីពេលកន្លងទៅថ្មីៗនេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា នៅចំពោះមុខនេះរដ្ឋបាលខេត្តនឹងរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធថ្មីមួយតាមរយៈការអភិវឌ្ឍន៍ទីក្រុងថ្មី២ បន្ថែមទៀត  ហើយទីក្រុងចាស់នឹងធ្វើការថែរក្សាទៅតាមទំនើបកម្មប្រព័ន្ធជីឌីថល។

លោកបន្តថា ចំពោះទីក្រុងថ្មី (ទីក្រុងរុនតាឯក) ដែលប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរទៅរស់នៅទីនោះ ត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ប្រព័ន្ធទឹក ភ្លើង ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម ផ្សារ សាលារៀន  ព្រមទាំងទីក្រុងថ្មីមួយទៀត ស្ថិតនៅជិតអាកាសយានដ្ឋានថ្មី ដែលរៀបចំដោយអង្គការ Jica ក្នុងការអភិវឌ្ឍនិងរៀបចំ។

បើតាម លោក អ៊ឹង គឹមលាង ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេសក៍ឯក សន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យក្រោមដំបូលសុខសន្តិភាព។ កត្តានេះហើយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អំណោយជាថវិកា ១៥០ លានដុល្លា ក្នុងការស្ថាបនាផ្លូវ ៣៨ខ្សែ និងប្រព័ន្ធលូក្រោមដី និងការស្តារស្ទឹងសៀមរាបឱ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត ក្នុងការទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិចូលមកខេត្តសៀមរាប។ 

លោក Andreas Michael Klein នាយកកម្មវិធីនយោបាយប្រចាំតំបន់អាស៊ី របស់មូលនិធិខុនរ៉ាដអាឌិនណៅអ៊ែ ដែលមាបានសម្តែងការកោតសរសើរចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានធ្វើកិច្ចអភិវឌ្ឍន៍ក្រុងសៀមរាបឱ្យកាន់តែមានសោភ័ណភាពស្រស់ត្រកាល ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកកាន់តំបន់ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រមួយនេះ។

លោកក៏បានបញ្ជាក់ថា ក្រុមប្រតិភូចូលជួបសម្តែងការគួសមជាមួយអាជ្ញាធរខេត្តសៀមរាប ដើមី្បសិក្សាស្វែងយល់អំពីរបៀបរបបការងារលើការអនុវត្តអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ នៃខេត្តសៀមរាប ដោយបានផ្តោតសំខាន់លើវិស័យទេសចរណ៍ក្នុងខេត្ត បញ្ហានៅពេលជួបវិបត្តិជំងឺកូវីដ-១៩ និង ការងារអប់រំសិក្សាក្នុងបរិបទកូវីដ-១៩ ព្រមទាំងការចូលមកវិនិយោទុននៅក្នុងខេត្ត និង ការគ្រប់គ្រងថវិកាក្នុងការលក់សំបុត្រចូលទស្សនាអង្គរ និងអំពីសហគ្រិនវ័យក្មេង ព្រមទាំងអំពីចរន្តការងាររដ្ឋបាលខេត្តផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​

កម្ពុជា​នឹង​ប្រើ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ​ ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ​ដែល​មាន​ទឹក​ប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​អា​ម៉េរិក​ ​នៅ​ដើម​ឆ្នាំ​២០២៧​ ​តាមរយៈ​យន្តការ​ «​ថវិកា​ដោះ​ដូរ​នឹង​ការងារ​» ​(​Cash​-​for​-​Work​) ​ដើម្បី​បង្កើត​ការងារ​រយៈពេល​ខ្លី ​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ​ ​និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​សហគមន៍​មូលដ្ឋាន​

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ

លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយសារបញ្ហារបាំងពាណិជ្ជកម្ម កង្វល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេស នេះបើយោងតាមការរាយការណ៍ពី BBC។ លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាអំពីបំណងក្នុងការដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដាចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទ្វីបអាហ្វ្រិក (Agoa)

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ