កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មកែច្នៃធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

ភ្នំពេញ ៖ ផ្អែកតាមតថភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ទំនិញ និងផលិតផលក្នុងស្រុកនៅមិនទាន់អាចផ្គត់ផ្គង់តម្រូវការបានទាំងស្រុងនោះទេ ពោលគឺអាចបំពេញបានល្អត្រឹមតែវិស័យស្បៀងអាហារ និងកសិផលមូលដ្ឋាន ដូចជា អង្ករ បន្លែ ផ្លែឈើ សាច់ និងត្រី ប៉ុន្តែសម្រាប់ផលិតផលផ្នែកឧស្សាហកម្មកែច្នៃកម្រិតខ្ពស់ និងទំនិញបច្ចេកវិទ្យាដូចជាឱសថ គ្រឿងសម្អាង សារធាតុគីមីសម្រាប់កែច្នៃអាហារ និងគ្រឿងចក្រជាដើម នៅមិនទាន់អាចផលិតដោយខ្លួនឯងបានឡើយ ។

តើកម្ពុជានៅខ្វះខាតអ្វីទៀត ដែលត្រូវនាំចូលពីក្រៅប្រទេសដើម្បីបំពេញតម្រូវការ ?

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រោយកម្ពុជាកាត់បន្ថយការនាំចូលទំនិញពីថៃ បច្ចុប្បន្នកម្ពុជាប្រើប្រាស់ផលិតផលក្នុងស្រុក ហើយមួយចំនួនទៀតនាំចូលពីវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន សិង្ហបុរី និងប្រទេសមួយចំនួនទៀត។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា៖

«ក្រោយមានបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជាបន្តនាំចូលទំនិញមួយចំនួនពីប្រទេសថៃ ប៉ុន្តែចំពោះតែទំនិញណាដែលចាំបាច់បំផុត និងជាតម្រូវការសម្រាប់ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្មប៉ុណ្ណោះ ដូចជាគ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត សម្រាប់ដំណើរការផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា។ ចំណែកផលិតផលប្រើប្រាស់ ឬចំណីអាហារ បន្លែ ផ្លែឈើ សាច់ ប្រេងឥន្ធនៈ​ ដែលធ្លាប់នាំចូលពីថៃនាពេលកន្លងមកនោះ កម្ពុជាបានបិទការនាំចូលចាប់តាំងពីប្រទេសថៃបានបិទច្រកព្រំដែនដោយឯកតោភាគីមកម្ល៉េះ» ។


ឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម (FASMEC) បានប្រាប់ AMS Economy ថា ក្រោយពីថៃបិទព្រំដែនឯកតោភាគីមក បណ្តាសហគ្រាសក្នុងស្រុកខិតខំផលិតកែច្នៃផលិតផលដើម្បីបំពេញតម្រុវការទីផ្សារ ដោយគ្រាមុនប្រមាណ ២-៣ភាគរយប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងរហូតដល់ជាង៣០ភាគរយ។ បន្ថែមពីនេះ ក្រៅពីផលិតខ្លួនឯង ដើម្បីផ្គត់ផ្គង់ទីផ្សារ និងជំនួសផលិតផលថៃ កម្ពុជាបានទិញទំនិញពីចិនយកមកប្រើប្រាស់បណ្តោះអាសន្ន ខណៈដែលចំនួនរោងចក្រ សហគ្រា និងសិប្បកម្មមានការកើនឡើងគួរឱ្យកត់សម្គាល់។

លោកឧកញ៉ា បានលើកឡើងទៀតថា៖

«ភ្លាមៗស្រាប់តែបិទព្រំដែន យើងមិនបានត្រៀមខ្លួន មិនទាន់ត្រៀមលក្ខណៈជាមុន តែបច្ចុប្បន្ននេះ យើងត្រៀមលក្ខណៈហើយ ។ សិប្បកម្មយើងចេញផលិតផលច្រើនណាស់ ហើយនៅចុងឆ្នាំ២០២៦នេះ នឹងមានសិប្បកម្ម​ រោងចក្រថ្មីបន្ថែមទៀត។ អីចឹងកំណើនផលិតផលក្នុងស្រុកយើងនឹងកើនឡើង»។

យ៉ាងណាក៏ដោយ លោកឧកញ៉ាបានបញ្ជាក់ឱ្យដឹងថា សព្វថ្ងៃនេះ​ កម្ពុជានៅខ្វះវត្ថុធាតុដើម (Raw Material)និងគ្រឿងដែកមួយចំនួនដែលចាំបាច់ត្រូវនាំចូលពីប្រទេសចិន សិង្ហបុរី ម៉ាឡេស៊ី  ដើម្បីយកមកផលិតក្នុងស្រុក។

លោក ញ៉ិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីសូវៀត និងជាប្រធានសមាគមពាណិជ្ជករកម្ពុជា -រុស្ស៊ី បានប្រាប់ AMS Economy ថា ៖ ការកាត់ផ្តាច់ច្រកព្រំដែនជាបណ្តោះអាសន្ននេះ បានបង្កឱ្យមានបញ្ហារអាក់រអួលដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ព្រោះតែកម្ពុជាធ្លាប់ពឹងផ្អែកខ្លាំងលើការនាំចូលពីប្រទេសថៃ ដោយទំនិញសំខាន់ៗទាំងនោះរួមមានសម្ភារៈផ្នែកកសិកម្មដូចជា ជីគីមី ថ្នាំសម្លាប់សត្វល្អិត និងគ្រាប់ពូជជាដើម ហើយក្រៅពីនោះនៅមានផលិតផលកែច្នៃ ទឹកដោះគោ, ប្រេងឆា, ទឹកស៊ីអ៊ីវ, មីកញ្ចប់ និងគ្រឿងសម្អាង សម្ភារសំណង់ គ្រឿងបរិក្ខារបន្ទប់ទឹក និងប្រេងឥន្ធនៈជាដើម ហើយដើម្បីដោះស្រាយវិបត្តិនេះ កម្ពុជាកំពុងអនុវត្តកិច្ចការសំខាន់ៗចំនួនពីរទន្ទឹមគ្នា ទី១. ការបង្វែរទិសដៅនាំចូល ដោយកម្ពុជាបានធ្វើការនាំចូលជាបន្ទាន់នូវជីកសិកម្ម និងគ្រឿងឧបភោគបរិភោគជំនួសពីបណ្តាប្រទេសនានាតាមរយៈមធ្យោបាយដឹកជញ្ជូនផ្លូវទឹក, ផ្លូវគោក (តាមរយៈកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ)និងតាមផ្លូវអាកាស បើទោះបីជាត្រូវចំណាយលើថ្លៃដឹកជញ្ជូនខ្ពស់ជាងមុនក៏ដោយ តែវាជាដំណោះស្រាយចាំបាច់ចំពោះមុខ។

លោកបានបន្តថា៖

«កម្ពុជានៅតែត្រូវការនាំចូលគ្រឿងចក្រធុនធ្ងន់ និងបច្ចេកវិទ្យាឧស្សាហកម្មអាហារពីប្រទេសចិន និងវៀតណាម ដើម្បីបង្កើនសមត្ថភាពរោងចក្រ សហគ្រាសក្នុងស្រុក ក្នុងការផលិតទំនិញជំនួសឱ្យការនាំចូលពីក្រៅប្រទេស»។

ពាក់ព័ន្ធនឹងយុទ្ធនាការ «ខ្មែរជួយខ្មែរ» ឬ «ខ្មែរទិញទំនិញខ្មែរ» លោក ញ៉ិល រដ្ឋា បានលើកឡើងថា នៅក្នុងកាលៈទេសៈនេះ វាជាចលនាជាតិនិយមបែបអារម្មណ៍ខ្លះ ប៉ុន្តែវាក៏ជាការជួយសេដ្ឋកិច្ចជាតិដែរ ។

លោកបញ្ជាក់ថា ៖

«តាមរយៈចលនាជាតិនិយមនេះ យើងចំណេញបាន ៣ ធំៗ ទី១. ការរក្សាលំនឹងសាច់ប្រាក់ក្នុងស្រុក ព្រោះនៅពេលដែលប្រជាពលរដ្ឋចាប់ផ្តើមកាត់បន្ថយទិញទំនិញថៃ ហើយងាកមកទិញទំនិញខ្មែរ អ៊ីចឹងលុយដុល្លារ និងលុយរៀលរាប់ពាន់លានដុល្លារដែលធ្លាប់ហូរចេញទៅក្រៅនោះ វានឹងត្រូវបានរក្សាទុក ឬនឹងបម្រើនៅក្នុងចរន្តសេដ្ឋកិច្ចរបស់យើង។ ទី២. បង្កើតឱកាសការងារ និងជំរុញការវិនិយោគ ដោយសារការកើនឡើងនៃតម្រូវការទំនិញខ្មែរ យើងត្រូវតែបង្កើតរោងចក្រ បង្កើតសហគ្រាស សិប្បកម្មក្នុងស្រុក ពង្រីកការផលិតដែលនាំឲ្យមានការជួលកម្លាំងពលកម្មបន្ថែម ហើយអាហ្នឹងបង្កើតការងារជូនយុវជន និងកសិករហ្នឹងឯង និងទី៣. ពង្រឹងឯកភាពសេដ្ឋកិច្ច ដែលវាជាឱកាសដ៏សំខាន់ណាស់ក្នុងការកែប្រែទម្លាប់របស់អ្នកប្រើប្រាស់ខ្មែរឲ្យមានទំនុកចិត្តលើផលិតផលរបស់ខ្លួនឯង និងជាសសរទ្រូងមួយនៃស្ថិរភាពសេដ្ឋកិច្ចរយៈពេលវែង»។

គួរជម្រាបថា៖ចាប់តាំងពីមានជម្លោះព្រំដែនជាមួយប្រទេសថៃ ហើយឈានដល់ការបិទព្រំដែនគោកជាឯកតោភាគីពីប្រទេសថៃ កម្ពុជាបានបង្វែរការនាំចូលទំនិញពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ធ្វើឱ្យកំណើននៃការនាំចូលទំនិញពីប្រទេសទាំងពីរនេះមានអត្រាកំណើនខ្ពស់ ជាក់ស្ដែងយោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតពីខែមករា-មេសាឆ្នាំ២០២៦  ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី មានទំហំទឹកប្រាក់សរុប ៧៧៥,៥លានដុល្លារ ក្នុងនោះ ការនាំចេញរបស់កម្ពុជា មាន ២៣,៨លានដុល្លារ កើន៣០ភាគរយ ខណៈ ការនាំចូលពីសិង្ហបុរីវិញ មានទំហំទឹកប្រាក់ ៧៥១លានដុល្លារ កើនដល់ ២៣៦,៥ ភាគរយ។ ចំណែកការដោះដូរទំនិញកម្ពុជា-ម៉ាឡេស៊ី ​សម្រេច​បានជាង​ ៥០០ ​លានដុល្លារ ​កើនឡើង ៥១,៥% ធៀបនឹងរយៈពេលដូចគ្នា ​នៅឆ្នាំ២០២៥ មានទឹកប្រាក់ ៣៥៣លានដុល្លារ។ ​កម្ពុជា​នាំទំនិញចេញ​ទៅ​ប្រទេសម៉ាឡេស៊ីមានទំហំទឹកប្រាក់ ៦៧ លានដុល្លារ កើនឡើង ៤៧,៤% ​ចំណែកម៉ាឡេស៊ី​នាំ​ចូល​មកវិញមានតម្លៃជាង ៤៦៧ លានដុល្លារ កើនឡើង ៥២,​១%។ រីឯទំហំពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-វៀតណាម ៤ខែចុងក្រោយ មានទឹកប្រាក់ ៣,៣៦ ពាន់លានដុល្លារ កើនឡើង ៤,៣% ក្នុងនោះកម្ពុជា​នាំចេញ​ទៅ​វៀតណាម​មានតម្លៃ ១,៩៩ ពាន់លានដុល្លារ កើន​ឡើង ១១,៥% ចំណែកវៀតណាមនាំចូល​មក​វិញ​មាន​តម្លៃ ​១,៣៦ ​ពាន់លានដុល្លារ ​ធ្លាក់ចុះ ៤,៦%៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *