ភ្នំពេញ ៖ យោងតាមសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញថា សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើន ក្នុងរង្វង់ ៦.៦% ដោយសារការរំពឹងទុកការបន្តនិន្នាការល្អប្រសើរនៃតម្រូវការសកល និងទំនុកចិត្តវិនិយោគស្របពេលដែលវិបត្តិជំងឺកូវីដ-១៩ មានភាពស្រាកស្រាន្ត និងអាចគ្រប់គ្រងបាន។

អនុវិស័យដែលនឹងបន្ដរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងការបង្កើនតម្លៃបន្ថែមទៀត ដែលជាចន្ទល់កំណើនថ្មីក្នុងឆ្នាំ២០២៣ រួមមាន អនុវិស័យកម្មន្ដសាលមិនមែនកាត់ដេរ និងអនុវិស័យគមនាគមន៍ ព្រមទាំងការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម ក្នុងនោះវិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងបន្ដនិន្នាការកើនឡើងក្នុងអត្រា៩,២% ក្នុងឆ្នាំ២០២៣។

វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា កំពុងវិលត្រឡប់មករកនិន្នាការកំណើនមុនពេលវិបត្ដិជំងឺកូវីដ-១៩ ដែលគាំទ្រដោយការបន្ដភាពល្អប្រសើរ នៃតម្រូវការខាងក្រៅ ដែលនឹងបន្ដជំរុញកំណើន នៃអនុវិស័យកាត់ដេរ មានកំណើន៨,១% ដែលគាំទ្រដោយស្ថិរភាពនៃកត្តាក្នុងស្រុកដែលសម្រេចបានតាមរយៈអត្រាចាក់វ៉ាក់សាំងខ្ពស់របស់កម្មករ-និយោជិត ភាពល្អប្រសើរនៃកត្តាខាងក្រៅ ជាពិសេសការរំពឹងទុកនូវការបន្តកើនឡើងតម្រូវការពីទីផ្សារសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប និងការបន្តទទួលបានការបង្វែរការបញ្ជាទិញពីប្រទេសក្នុងតំបន់ ជាពិសេសប្រទេសមីយ៉ាន់ម៉ា។
អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានព្យាករថានឹងបន្តសម្រេចបានកំណើនល្អប្រសើរក្នុងរង្វង់ ១៣,៣% ក្នុងឆ្នាំ២០២៣ ដែលគាំទ្រដោយភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ពិសេសទីផ្សារសហរដ្ឋអាមេរិក ស្របជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ព្រមទាំងការអនុវត្ត «ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា»។
ទោះជាយ៉ាងនេះក្តី វិស័យឧស្សាហកម្មជារួម នៅបន្តជួបប្រទះបញ្ហាប្រឈមមួយចំនួន ក្នុងនោះការកើនឡើងនូវការប្រកួតប្រជែងពីប្រទេសជិតខាង ការបាត់បង់នូវការបង្វែរការបញ្ជាទិញ ភាពមិនប្រាកដប្រជានៃប្រព័ន្ធអនុគ្រោះពន្ធ និងភាពមានកម្រិត នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងផលិតកម្ម សម្រាប់អនុវិស័យកាត់ដេរ។ ចំពោះអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរវិញ ក៏ជួបបញ្ហាជារចនាសម្ព័ន្ធមួយចំនួន រួមមាន៖ បញ្ហាកង្វះវត្ថុធាតុដើមក្នុងស្រុក កង្វះកម្លាំងពលកម្ម ជំនាញបច្ចេកទេស ថ្លៃអគ្គិសនីខ្ពស់ កង្វះប្រភេទអាជីវកម្មធុនតូចនិងមធ្យម (Man Mat) និងភាពមានកម្រិត ក្នុងការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃក្នុងតំបន់។ ក្នុងឆ្នាំ២០២២ នេះដោយសារការកើនឡើង ខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀត បណ្តាលមកពី សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន អតិផរណាត្រូវបានប៉ាន់ស្មានថា អាចកើនឡើង ក្នុងរង្វង់៥,០% ។ សម្រាប់ឆ្នាំ២០២៣ អតិផរណាត្រូវបានរំពឹងថា នឹងថមថយមកវិញក្នុងរង្វង់២,៥% ដោយសារការរំពឹងទុកនូវការវិលត្រឡប់ ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេង និងទំនិញផ្សេងៗទៀត ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content