ការព្យាករណ៍ ៖ អត្រាអតិផរណានៅកម្ពុជាក្នុងឆ្នាំ២០២៤ អាចមានកម្រិតខ្ពស់ជាងឆ្នាំមុនបន្តិច

ភ្នំពេញ ៖ អត្រាអតិផរណានៅកម្ពុជាក្នុងឆ្នាំ២០២៤ នេះ ត្រូវបានព្យាករថាអាចមានកម្រិតខ្ពស់ជាងឆ្នាំ២០២៣បន្តិច ដោយសារតម្លៃប្រេងឆៅពិភពលោកត្រូវបានរំពឹងថានឹងកើនឡើង ខណៈកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៤ រំពឹងថានឹងបន្តសម្រេចបានអត្រាល្អប្រសើរ បើទោះបីជាកម្រិតអតិផរណារំពឹងថានឹងកើនឡើងខ្ពស់ជាងឆ្នាំមុនបន្តិចក្តី។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ និងទិសដៅការងារប្រចាំឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា អតិផរណានៅឆ្នាំ២០២៤ ត្រូវបានព្យាករថាមានកម្រិត ២,៥% ខ្ពស់ជាងឆ្នាំ២០២៣ (២,១%) ដោយសារថ្លៃប្រេងឆៅពិភពលោកត្រូវបានរំពឹងថានឹងកើនឡើង។

ការព្យាករនេះស្ថិតក្រោមការសន្មត់ ៖ ១/-ថ្លៃទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈកើនជាមធ្យម ១,២% (នៅឆ្នាំ២០២៣ មានអត្រា -២,៧%) ដោយសារការរំពឹងថាប្រទេសសមាជិក OPEC+ នឹងកាត់បន្ថយការផ្គត់ផ្គង់ប្រមាណ ៣៤០ ពាន់បារ៉ែលក្នុងមួយថ្ងៃ នៅឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ ២/-អតិផរណាម្ហូបអាហារមានកម្រិត ៣,៣% ប្រហាក់ប្រហែលនឹងឆ្នាំ២០២៣ (៣,២%) ដោយសារថ្លៃដើមផលិតកើនឡើង បើទោះជាវិស័យកសិកម្មរំពឹងថាមានកំណើនខ្ពស់ជាងឆ្នាំ២០២៣ និងអតិផរណាម្ហូបអាហារពីប្រទេសនាំចូលសំខាន់ៗ រំពឹងថានឹងថយចុះ និង ៣/-អតិផរណាស្នូលនឹងកើនដល់ ២,២% (នៅឆ្នាំ២០២៣ មានអត្រា ២%) ដោយសារកំណើនតម្រូវការក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើនខ្ពស់ជាងឆ្នាំ ២០២៣។

ចំពោះកម្ពុជា កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៤ រំពឹងថានឹងសម្រេចបានក្នុងអត្រា ៦,៤% ដែលគាំទ្រជាចម្បងដោយការបន្តរក្សាបានកំណើនខ្ពស់នៃវិស័យទេសចរណ៍ កម្មន្តសាលមិនមែនកាត់ដេរ និងកសិកម្ម។ នេះបើយោងតាមការបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា។

វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងបន្តមានកំណើនខ្ពស់ ១៩,៥% ដោយសារការបន្តកើនឡើងនៃការតភ្ជាប់ជើងហោះហើរមកកម្ពុជាការងើបឡើងនៃវិស័យទេសចរណ៍ក្នុងតំបន់ និងការដាក់ចេញនូវគោលនយោបាយគាំទ្របន្ថែមរបស់រាជរដ្ឋាភិបាល ដូចជា កម្មវិធី “ទស្សនាសៀមរាបឆ្នាំ២០២៤” ជាដើម។ ការបន្តរក្សាបានកំណើនខ្ពស់នៃវិស័យទេសចរណ៍នឹងផ្ដល់ផលវិជ្ជមានដល់វិស័យសេវាគាំទ្រផ្សេងៗ ដែលបម្រើដល់ទេសចរណ៍ ដូចជាពាណិជ្ជកម្មលក់ដុំនិងរាយ និងការដឹកជញ្ជូនជាដើម ឱ្យមានវឌ្ឍនភាពល្អប្រសើរ។

ទន្ទឹមនេះ ការងើបឡើងនៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មរបស់កម្ពុជា និងការផ្ដល់ការលើកទឹកចិត្តដល់ការវិនិយោគផ្នែកកម្មន្តសាល នឹងជំរុញឱ្យអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរបន្តមានកំណើនរឹងមាំក្នុងអត្រា ១៤,២% និងអនុវិស័យកម្មន្តសាលកាត់ដេរ កើន ៧,៦%។ វិស័យកសិកម្មត្រូវបានព្យាករថានឹងមានកំណើនខ្ពស់ជាងមុនបន្តិចក្នុងអត្រា ១,៣% ក្រោមគោលនយោបាយជំរុញរបស់រដ្ឋាភិបាលដើម្បីលើកស្ទួយកសិផល រកទីផ្សារ និងរក្សាលំនឹង ថ្លៃផលកសិកម្ម និងការដាក់ពង្រាយមន្ត្រីកសិកម្មឱ្យបានគ្រប់ឃុំ ស្របពេលដែលកម្ពុជាទទួលអំណោយផលពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី។

ដោយឡែក វិស័យសំណង់ និងអចលនទ្រព្យដែលបានទទួលរងឥទ្ធិពលពីវិបត្តិកន្លងមក ត្រូវបានព្យាករថានឹងបន្តមានកំណើនទាប ដែលគាំទ្រដោយការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹងការងើបឡើងវិញសន្សឹមៗនៃតម្រូវការក្នុងស្រុក ដែលផ្តោតលើលំនៅឋានដែលមានតម្លៃសមរម្យ ក្នុងពេលដែលតម្រូវការសំណង់ប្រណីតដែលបម្រើដល់អនិវាសនជន ត្រូវបានរំពឹងថានឹងបន្តមានភាពទន់ខ្សោយ។ ជាមួយគ្នានេះ វិស័យធនាគាររំពឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគាំទ្រកំណើនសេដ្ឋកិច្ច ដោយកំណើនឥណទានរំពឹងថាមានអត្រា ១១%។

យោងតាមក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យករណ៍ថា មានកំណើន ៦.៦ភាគរយ គាំទ្រដោយការងើបឡើងវិញ របស់វិស័យសំខាន់ៗមួយចំនួន។ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កត្តាជួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកំណើនវិជ្ជមានល្អ នៅឆ្នាំ២០២៤ រួមមាន ភាពល្អប្រសើរនៃសេដ្ឋកិច្ច ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា, វិស័យឧស្សាហកម្មមិនមែនកាត់ដេរ ក៏នៅតែរំពឹងថាមានកំណើនល្អ, វិស័យទេសចរណ៍ក៏រំពឹងថានឹងបន្តកើនឡើង ខណៈវិស័យកាត់ដេរបានបញ្ហាញសញ្ញាមានកំណើនឡើងវិញ នៅដើមឆ្នាំ២០២៤៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ