អ្នក​ជំនាញ ៖ កំណើនរ៉ែមាសដែលរកបាននឹងរួមចំណែកដ​ល់​វិ​ស័យ​​សេដ្ឋ​កិច្ច​រប​ស់​ក​ម្ពុជា

ភ្នំពេញ ៖ ក្រសួងរ៉ែ និង​ថា​ម​ព​លបាន​ឱ្យដឹ​​ងថា​ ក​ម្ពុ​ជា​ចម្រាញ់​រ៉ែ​មា​សបា​ន​ចំនួ​ន​ ​៦ ៧២៧ គី​ឡូ​ក្រាម​ ហើយបើគិ​ត​ត្រឹម​ដើម​ខែ​មិ​ថុ​នា ​ឆ្នាំ​២០​២​៣ ​នេះ​ ​អាចរ​ក​ចំ​​ណូ​លពីសួ​យ​សា​រ​​បាន​ជា​ង​ ១០លាន​ដុ​ល្លារ​។ ​នេះ​បើតា​ម​​ឯកឧត្តម​ ​ស៊ុយ​ ​សែម ​រ​ដ្ឋ​ម​ន្រ្ដីក្រ​សួ​ង​រ៉ែ និ​ង​ថា​ម​ពល ថ្លែង​ក្នុង​ពេ​លចុះ​ទ​ស្សន​កិ​ច្ច​​ការដ្ឋាន​អាជី​វ​កម្ម​ ​និ​ង​រោ​ង​ច​ក្រ​ច​ម្រាញ់​រ៉ែ​មាស ក្នុ​ង​តំប​ន់អូរ​ខ្វា​វ​ ​ស្រុ​ក​កែ​វ​សីមា​ ​ខេត្ត​ម​ណ្ឌល​គិ​រីកាលពីពេលកន្លងទៅនេះ​។

ក្រសួងរ៉ែ និង​ថា​ម​ព​ល​បាន​បញ្ជាក់​ថា​ ៖

“បន្ទា​ប់ពី​បា​ន​សម្ពោ​ធ​ដា​ក់ឱ្យ​ដំ​ណើ​រកា​រ​ការ​ដ្ឋា​ន និង​រោង​ច​ក្រ​ច​ម្រាញ់​រ៉ែ​មា​សនេះ​ជាផ្លូវ​កា​រ ​រ​ហូតម​​ក​ទ​ល់​នឹ​ង​ពេល​ប​ច្ចុប្បន្ន​នេះ ក្រុម​ហ៊ុន​ រ៉ឺនេ​សង់ មីនើ​រ៉ល (ខេម​បូឌា) លីមីធី​ត ​បានច​ម្រា​ញ់​មា​សដែ​ល​មា​ន​គុ​ណភា​ព​ ៩​០% បា​ន​ចំនួ​ន​សរុ​ប ៦ ៧២៧,៧០ គីឡូ​ក្រាម ​ហើ​​យ​ក្រុម​ហ៊ុន​បា​ន​បង់​សួ​យសា​រ​ជូ​នរ​ដ្ឋ​ស​រុ​ប​ចំនួ​ន ១០​ ២២៨ ​២​៣៩​ដុ​ល្លា​រ​​។”

​​​សូមបញ្ជាក់ថា គម្រោងអាជីវកម្មរ៉ែមាសនេះបានផ្តល់ការងារសរុបចំនួន ៤៣៤ នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន ៣៤៧នាក់ (ស្រីចំនួន ៦១នាក់) និងជនជាតិបរទេសចំនួន ៨៧នាក់ (ស្រីចំនួន ៣នាក់)។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធានទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថាន់ទំនងអន្តរជាតិកម្ពុជា នៃរាជ​បណ្ឌិត្យសភាបានប្រាប់ AMS ថា ដោយសារតែធនធានរ៉ែមាសជាឧស្សាហកម្មថ្មីមួយដែលកម្ពុជាទើបទទួលបានអត្ថប្រយោជន៍ពីធនធាននេះ និងកំណើននៃអាជីវកម្មរ៉ែមាសនេះ បានបន្ថែមទិន្នន័យសេដ្ឋកិច្ចឱ្យក្រសួងឧស្សាហកម្មរ៉ែថាមពល និងជាដំណឹងល្អយ៉ាងសកម្មទៅលើចរន្តសេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលដែលអាជីវកម្មមួយនេះកំពុងតែមានភាពរីកចម្រើនជាងមុន ហើយកម្ពុជាពិតជាមានមោទនភាពចំពោះសក្តាពលធម្មជាតិដែលមានស្រាប់។​​​

លោកបណ្ឌិត ហុង​ វណ្ណៈ ​បា​នបានមានប្រសាសន៍​ថា ៖

“នេះ​គឺ​ជា​ភ័ព្វ​​​សំណា​ង​រ​បស់​ក​ម្ពុជា​ ដែ​ល​មា​ន​អាជីវកម្មរ៉ែមាស ទីតាំ​ង​ច​ម្រា​ញ់រ៉ែ​​មា​ស នៅកម្ពុជា និងមានការកើនឡើងគួរឱ្យគាត់សម្គាល់ ដោយរាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនអូស្ត្រាលីមួយ ដូចដែលមានបង្ហាញក្នុងរបាយការណ៍ជាផ្លូវការ ដោយការធ្វើអាជីវកម្មផលិតមាសមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ អាចរួមចំណែកដ​ល់ការជួយជំរុញ​វិ​ស័យ​​សេដ្ឋ​កិច្ច​រប​ស់​ក​ម្ពុជាកាន់តែរឹងមាំ។”

ជាមួយគ្នានេះ លោកបណ្ឌិតក៏បានបញ្ជាក់ដែរថា រឿងទទួលបានសួយសារពិសេសគិតជាភាគរយដោយបានចំណូលពីការវិនិយោគមានកិច្ចសន្យាជាមួយក្រុមហ៊ុន និងរាជរដ្ឋាភិបាល គឺអាស្រ័យទៅតាមបរិមាណនៃការផលិតមាសបាន ហើយវាគឺជាចំណូលមួយយ៉ាងច្រើនផងដែរ ដើម្បីចាក់ចូលទៅក្នុងសេដ្ឋកិច្ចជាតិ។ វាជាអាជីវកម្មធ្វើបាននៅនឹងកន្លែង ដែលអាចបូកបន្ថែមទៅលើក្រុមហ៊ុនធ្វើសកម្មភាពកន្លងមក គួបផ្សំជាមួយនឹងចំណូលវិស័យកាត់ដេរ វិស័យការនាំចេញកសិកម្ម ដែលអាចផ្ដល់ឱកាសកាលានុវត្តភាពនៅក្នុងទីផ្សារកម្ពុជា ជួយឱ្យរាជរដ្ឋាភិបាលយកប្រាក់ទាំងនោះទៅធ្វើការវិនិយោគក្នុងវិស័យសាធារណៈបានមួយផ្នែកទៀត។

ក្រសួងឧស្សាហកម្មរ៉ែ​ និងថាមពល គឺជាសេនាធិការ រាជរដ្ឋាភិបាល ជាអ្នកសម្រួលធ្វើឱ្យបានល្អប្រសើរដើម្បីក្នុងការផ្ដល់អាជ្ញាប័ណ្ណ បើក្រុមហ៊ុនមួយដែលមានតម្លាភាពមានភាពស្មោះត្រង់ត្រូវតែមានការលើកទឹកចិត្តដើម្បីឱ្យក្រុមហ៊ុនមានលទ្ធភាពស្វែងរកប្រភពរ៉ែមាសផ្សេងទៀត ឬរ៉ែដទៃទៀត។

លោកបណ្ឌិតបានកតសម្គាល់ថា ៖  ទី១- យើងទទួលបានធនធានសួយសារពីធនធានធម្មជាតិនេះ ដោយបានចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម ដំណើរការឧស្សាហកម្មអាជីវកម្មធនធានរ៉ែនេះ បាន និងកំពុងបង្កើតបានផងដែរនូវសមត្ថភាពជាតិ និងគំរូថ្មីសម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែ ប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទី២ – បានរកការងារឱ្យប្រជាពលរដ្ឋកម្ពុជាដល់ប្រជាជនកម្ពុជា និងបាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជា។  ការបង្កើតឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកបាននូវពិពិធកម្មខឿន ឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនសម្រាប់ប្រទេសកម្ពុជា។

ទី៣ – ជាអត្តសញ្ញាណមាសរបស់កម្ពុជានៅក្នុងទីផ្សារសាកលលោក ដែលអាចផ្សព្វផ្សាយជាសកល និងអាចបញ្ជាក់ពីភាពល្អរបស់មាសកម្ពុជា ប៉ុន្តែក្រៅពីការជំរុញកំណើនសេដ្ឋកិច្ចជាតិ កម្ពុជាក៏អាចនាំអាជ្ញាប័ណ្ណរូបិយប័ណ្ណបរទេសចាក់ចូលក្នុងចំណែកសេដ្ឋកិច្ចរបស់ជាតិ និងកាន់តែជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំហើយរីកចម្រើនទៅមុខ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ