ពោធិ៍សាត់ ៖ ក្រវាញ គឺរុក្ខជាតិម្យ៉ាងដែលមានលក្ខណៈស្រដៀងទៅនឹងរំដេង ដុះនៅក្នុងព្រៃតាមតំបន់ជើងភ្នំ និងសម្បូរជាងគេនៅខេត្តពោធិ៍សាត់ ជាពិសេសនៅក្នុងស្រុកវាលវែង។ រុក្ខជាតិក្រវាញអាចផ្ដល់អត្ថប្រយោជន៍ជាច្រើន ដែលអាចយកទៅច្នៃធ្វើជាគ្រឿងទេសសម្រាប់មុខម្ហូប និងជាឱសថព្យាបាលជំងឺច្រើនមុខសម្រាប់បងប្អូនជនជាតិភាគតិច (ជង) ។

រុក្ខជាតិក្រវាញទើបតែត្រូវបានក្រសួងបរិស្ថានចុះបញ្ចូលទៅក្នុងសៀវភៅគ្រឿងទេសទាំង ៤៣មុខ ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ ការដែលការចងក្រងគ្រឿងទេសនេះ ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបជាចំណេះដឹង បន្តការអភិរក្សរុក្ខជាតិគ្រឿងទេសទាំងនោះ ដើម្បីលើកកម្ពស់កិច្ចគាំពាបរិស្ថាន អភិរក្សធនធានជីវចម្រុះ និងការថែរក្សាប្រព័ន្ធអេកូឡូស៊ី ជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន។

រុក្ខជាតិនេះផងដែរ មានដុះនៅក្នុងព្រៃសហគមន៍ប្រមាណ ៤០០ហិចតា ក្នុងឃុំអូសោម ស្រុកវាលវែង ដោយដុះក្រោមដើមឈើធំៗ និងក្រោមដើមចេកព្រៃ ព្រមទាំងស្ថិតក្រោមការអភិរក្សរបស់មន្ត្រីឧទ្យានុរក្សក្នុងតំបន់នោះផងដែរ។
សម្រាប់អត្ថប្រយោជន៍របស់រុក្ខជាតិក្រវាញ គេអាចយកទៅធ្វើជាបន្លែក្នុងមុខម្ហូប ដែលអ្នកស្រុកនិយមយកទៅឆាជាមួយសាច់គោ វាមានក្លិនប្រហើរ និងមានរសជាតិហឹរស្រដៀងទៅនឹងខ្ញីដែរ។ ម្យ៉ាងទៀត ជនជាដើមតិភាគតិច (ជនជាតិជង) ដែលរស់នៅទីនោះ បានប្រើប្រាស់ក្រវាញជាឱសថសម្រាប់ព្យាបាលជំងឺ តាមរយៈការយកសំបកទៅដាំ ទឹកពិសារ ឬចិញ្រ្ចាំហើយហាលទុកប្រើប្រាស់ជាដើម។

រុក្ខជាតិនេះក៏ជាគោលដៅទិញរបស់ឈ្មួញផងដែរ ដោយមានតម្លៃចន្លោះពី ១ម៉ឺន ទៅ ៤ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ រីឯគោលបំណងនៃការទិញនោះគឺខុសៗគ្នា ដោយអ្នកខ្លះទិញយកទៅធ្វើម្ហូបតាមភោជនីយដ្ឋាន និងឈ្មួញខ្លះទិញក្នុងទ្រង់ទ្រាយធំយកទៅផលិតជាប្រេងខ្យល់ ប្រេងកូឡា និងឱសថផ្សេងៗទៀត។ យ៉ាងណាមិញ ដោយសារមានការប្រមូលទិញបែបនេះ បានធ្វើឱ្យអ្នកស្រុកនាំគ្នាទៅគាស់ដើមក្រវាញនៅក្នុងព្រៃ ឬតាមជើងភ្នំហួសប្រមាណ ជាហេតុបណ្តាលឱ្យរុក្ខជាតិដ៏មានប្រយោជន៍នេះបាត់បង់ជាបណ្ដើរៗ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី ក្រសួងបរិស្ថានបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋក្នុងតំបន់ងាកមកដាំក្រវាញ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ ព្រមទាំងអាចចូលរួមថែរក្សាធនធានធម្មជាតិ មិនប៉ះពាល់ទៅដល់ពូជរុក្ខជាតិក្រវាញដែលដុះតាមធម្មជាតិនៅក្នុងព្រៃនោះទៀត៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content