ចិន និងអាម៉េរិក ចោទប្រកាន់គ្នាទៅវិញទៅមកលើការបំពានកិច្ចព្រមព្រៀងបន្ថយសម្ពាធពាណិជ្ជកម្ម

បរទេស៖ ​យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ចិន និងសហរដ្ឋអាម៉េរិក បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងបន្ថយសម្ពាធពាណិជ្ជកម្មរយៈពេលខ្លីរបស់ពួកគេ។

កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ទីក្រុងប៉េកាំងបាននិយាយថា អាម៉េរិកបានរំលោភលើកិច្ចព្រមព្រៀងរួមមានការបញ្ឈប់ការលក់កម្មវិធីរចនាបន្ទះឈីបទៅឱ្យក្រុមហ៊ុនចិន, ការព្រមានប្រឆាំងមិនឲ្យប្រើប្រាស់បន្ទះឈីបដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei, និងការលុបចោលទិដ្ឋាការសម្រាប់និស្សិតចិន។ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវកាលពីខែមុន នៅពេលដែលប្រទេសទាំងពីរបានបន្ទាបពន្ធលើទំនិញនាំចូលពីគ្នាទៅវិញទៅមក។ ប្រសិនបើអាម៉េរិកធ្វើតាមចិត្តខ្លួនឯងដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិន នោះចិននឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ លើសពីនេះ សកម្មភាពរបស់អាម៉េរិកក៏បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរផងដែរចំពោះការព្រមព្រៀងគ្នាក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតី Donald Trump កាលពីខែមករា។

ការឆ្លើយតបរបស់ចិនបានកើតឡើងបន្ទាប់ពី Trump និយាយកាលពីថ្ងៃសុក្រថា ប្រទេសចិនបានបំពានទាំងស្រុងលើកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយនឹងអាម៉េរិក ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ អ្នកតំណាងពាណិជ្ជកម្ម Jamieson Greer លើកឡើងថា ចិនមិនបានដកចេញរបាំងពាណិជ្ជកម្មមិនមែនពន្ធ ដូចដែលបានព្រមព្រៀងគ្នានោះទេ។ ទោះជាយ៉ាងណាក្តី អ្នកវិភាគសង្កេតឃើញថា ចំណុចនៃការឈ្លោះប្រកែកគ្នាពាក់ព័ន្ធនឹងការគ្រប់គ្រងការនាំចេញរបស់ទីក្រុងប៉េកាំងលើរ៉ែកម្រ និងផលិតផលដែលពាក់ព័ន្ធ ខណៈដែលអាម៉េរិករឹតបន្តឹងការលក់គ្រឿងបង្គុំផលិតឈីបទៅឲ្យក្រុមហ៊ុនចិន។ បន្ទាប់ពីមានកិច្ចពិភាក្សានៅទីក្រុងហ្សឺណេវកាលពីខែឧសភា មន្ត្រីអាម៉េរិកបានរំពឹងថា ប្រទេសចិននឹងបន្ធូរបន្ថយការរឹតបន្តឹងការនាំចេញសារធាតុរ៉ែកម្រទាំងនោះ ដែលជាផ្នែកសំខាន់ក្នុងការផលិតចាប់តាំងពីគ្រឿងអេឡិចត្រូនិក ទូរស័ព្ទ និងរថយន្តអគ្គិសនី រហូតដល់សព្វាវុធធំៗ ដូចជា យន្តហោះចម្បាំង F-35 និងប្រព័ន្ធមីស៊ីលជាដើម។ យ៉ាងណាមិញ ចិនមិនបានដកការរឹតបន្តឹងនេះទេ ដែលបណ្តាលឱ្យរដ្ឋបាល Trump មិនសប្បាយចិត្ត និងជំរុញឱ្យមានវិធានការជាបន្តបន្ទាប់ថ្មីៗនេះលើប្រទេសចិន។ ថ្មីៗនេះ ភាពតានតឹងបានកើនឡើងបន្ថែមទៀត ដោយសារអាម៉េរិកកំណត់ការលក់បច្ចេកវិទ្យាសំខាន់ៗទៅកាន់ប្រទេសចិន និងដាក់កម្រិតលើចំនួននិស្សិតចិនដែលកំពុងសិក្សានៅអាម៉េរិក។

នៅឯកិច្ចប្រជុំនៅទីក្រុងហ្សឺណែវកាលពីខែឧសភា មហាអំណាចទាំងពីរព្រមព្រៀងគ្នាបន្ថយសម្ពាធពាណិជ្ជកម្មសម្រាប់រយៈពេលខ្លី ៩០ ថ្ងៃ ដោយអាម៉េរិកបានទម្លាក់ពន្ធលើទំនិញពីប្រទេសចិនពី ១៤៥% មកត្រឹម ៣០% ខណៈដែលចិនបន្ទាបពន្ធលើទំនិញនាំចូលពីអាម៉េរិក​ពី ១២៥% មកត្រឹម ១០%។ កិច្ចព្រមព្រៀងដែលសម្រេចបាននៅទីក្រុងហ្សឺណែវបានធ្វើឱ្យអ្នកវិភាគជាច្រើនមានការភ្ញាក់ផ្អើល និងសង្ឃឹមថាភាគីទាំងពីរ​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង។ យ៉ាងណាមិញ ជម្លោះរវាងមហាអំណាចទាំងពីកំពុងផ្ទុះឡើងម្តងទៀត ដែលគេកំពុងព្រួយបារម្ភថា តើភាពផុយស្រួយនៃកិច្ចព្រមព្រៀងរយៈពេលខ្លីនាពេលបច្ចុប្បន្ននេះអាចមានបញ្ហាប្រឈមយ៉ាងណាក្នុងការឈានដល់កិច្ចព្រមព្រៀងរយៈពេលវែង?

ទោះបីជាការចោទប្រកាន់ថ្មីៗអាចបង្ហាញថាកិច្ចពិភាក្សារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងនឹងដំណើរការមិនរលូនក៏ដោយ ប៉ុន្តែមន្ត្រីសេតវិមានកំពូលពីររូបបានលើកឡើងថា Trump និង Xi អាចជួបពិភាក្សាគ្នាក្នុងពេលឆាប់ៗនេះ ហើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *