អ្នកជំនាញអះអាងថា ការទិញលំនៅដ្ឋានតម្លៃមធ្យម និងក្រោមមធ្យមនៅក្នុងឆ្នាំ២០២៥ មានឱកាសចំណេញច្រើន

ភ្នំពេញ ៖ នៅពេលបច្ចុប្បន្ននេះ បើទោះបីជាចរន្តសេដ្ឋកិច្ចសកលត្រូវបានគេមើលឃើញថា នៅមានភាពមិនទាន់ច្បាស់លាស់យ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា ផ្តោតសំខាន់លើលំនៅដ្ឋានតម្លៃមធ្យម និងក្រោមមធ្យម នៅតែមានសកម្មភាព ទាំងការសាងសង់ និងតម្រូវការទិញ។ ដូច្នេះចំពោះអ្នកដែលមានបំណងវិនិយោគយកចំណេញក្នុងរយៈពេលវែង នៅតែមានឱកាសដដែល។ នេះបើតាមការឱ្យដឹងពីអ្នកជំនាញនៅក្នុងវិស័យមួយនេះ។

លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍ឱ្យដឹងថា ការទិញអចលនទ្រព្យនៅក្នុងស្ថានភាពបច្ចុប្បន្ន មានឱកាសចំណេញ ដោយសារមានអ្នកលក់បន្ទាន់ច្រើនក្នុងតម្លៃទាបជាងទីផ្សារ។ បើគេនិយាយពីលំនៅដ្ឋានលក់បន្តពីម្ចាស់មួយទៅម្ចាស់មួយ ឬហៅសាមញ្ញាថាផ្ទះមួយទឹក ការទិញលក់មានសភាពល្អជាងឆ្នាំមុនៗ ​និងមានឱកាសចំណេញច្រើន ខណៈគម្រោងបុរី ហាក់នៅមិននទាន់មានភាពប្រសើរឡើងនៅឡើយ។

លោកឧកញ៉ាបញ្ជាក់ថា ៖

«សម័យនេះវាជាឱកាស ព្រោះអីអ្នកលក់ច្រើន អ្នកទិញតិច បានន័យថា អ្នកលក់១០ អ្នកទិញ០២ …..អាហ្នឹង យើងស្រួលទិញ….សម្រាប់ខ្ញុំ…ខ្ញុំទិញពេលនេះច្រើន ខ្ញុំចូលចិត្តទិញពេលស្ថានភាពចឹង»។

ជាមួយគ្នានេះ លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ Advance Real Estate បានមានប្រសាសន៍ថា ការទិញលក់អចលនទ្រព្យសម្រាប់ផ្ទះស្នាក់នៅដែលមានតម្លៃមធ្យម និងក្រោមមធ្យមហាក់មានទំនុកចិត្តច្រើនជាងឆ្នាំ២០២៤ និង២០២៣ កន្លងទៅ ប៉ុន្តែទោះជាយ៉ាងនេះក្តី ចលករនៃតម្លៃ ហាក់នៅមិនទាន់មានភាពល្អប្រសើរជាងឆ្នាំមុនៗនៅឡើយ។

លោកបញ្ជាក់ថា ៖ «ជំនឿទុកចិត្តទាក់ទងនឹងការទិញលំនៅដ្ឋានដែលមានតម្លៃធម្យ ម តម្លៃសមរម្យ ឬតម្លៃទាបនេះ យើងឃើញថា ភាគច្រើនមានចលនករមួយចំនួនជួយរុញ និហគាំទ្រ ដូចជាការលើកលែងពន្ធប្រថាប់ត្រាពីរដ្ឋាភិបាល រួមជាមួយនឹងគោលនយោបាយជំរុញឱ្យមានការអភិវឌ្ឍន៍ផ្សេងៗពីសំណាក់រាជរដ្ឋាភិបាល»។

យោងតាមសេចក្តីសម្រេចថ្មីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី៩ ខែតុលា ២០២៤ ស្តីពី​ការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យក្នុងរយៈពេល១ឆ្នាំទៀត ក្នុងនោះ​មានការលើកលែងពន្ធប្រថាប់ត្រាលើវិស័យយសំណង់ និងអចលនទ្រព្យ សម្រាប់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ក្នុងតម្លៃក្រោម ឬស្មើ៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៥នេះ។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់មានប្រសាសន៍ថា លំនៅដ្ឋានដែលមានតម្លៃធម្យម និងក្រោមមធ្យម នៅតែលក់ដាច់ជាបន្តបន្ទាប់ ដោយឡែកលំនៅដ្ឋានដែលមានតម្លៃខ្ពស់ មិនសូវមានតម្រូវការច្រើនសម្រាប់អតិថិជននោះឡើយ។

យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឆ្នាំ២០២៤ បានឱ្យដឹងថា ទិន្នន័យសំណង់លំនៅឋានមានប្រមាណ ៤៧% នៃគម្រោងសំណង់សរុបទូទាំងប្រទេស ក្នុងនោះបុរីចំនួន ៦២៣គម្រោង និងអគារសហកម្មសិទ្ធិចំនួន ២,៨៦៨គម្រោង៕ ដោយ ៖ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក សម្រេចដំឡើងពន្ធគយថ្មី ៥០ ភាគរយ លើទំនិញចម្រុះជាច្រើនមុខដែលនាំចូលពីកាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដើម្បីដំឡើងពន្ធគយថ្មី ៥០ ភាគរយលើទំនិញនាំចូលជាច្រើនមុខពីកាណាដា ក្រោមការចោទប្រកាន់ថា ទីក្រុងអូតាវ៉ារើសអើងលើផលិតផលស្រា រថយន្ត និងផលិតផលទឹកដោះគោរបស់អាម៉េរិក

រយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានចំណូលពីពន្ធគយប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

ក្នុងរយៈពេល ៦ខែ នៃឆមាសទី១ ឆ្នាំ២០២៦ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៦,២៩ទ្រីលានរៀល ឬប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤,៥ភាគរយ

សិង្ហបុរី​៖ ​ពី​ប្រទេស​ដី​កោះ​ក្រីក្រ​តូច​មួយ​ ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​នៅលើ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

៖ ​ចាប់ផ្តើម​ពី​ចំណុច​សូន្យ​ក្រោយ​ការ​ផ្តាច់​ខ្លួន​ពី​ម៉ាឡេស៊ី​នៅ​ឆ្នាំ​ ​១៩៦៥​ ​សិង្ហបុរី​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​កោះ​តួច​មួយ​ឱ្យ​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ​និង​ពាណិជ្ជកម្ម​សមុទ្រ​ដ៏​សំខាន់​បំផុត​នៅលើ​ពិភពលោក​ ​ដោយសារ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ ​៤​ ​ជំហាន​របស់​ស្ថាបនិក​ លី ​ក្វាន់​យូ

ឆមាសទី១ ឆ្នាំ២០២៦ អំបិលកំពតផលិតបានជាង ៨ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

រយៈពេល៦ខែនៃឆមាសទី១ ឆ្នាំ២០២៦កន្លងទៅនេះ ផលិតកម្មអំបិលនៅក្នុងខេត្តកំពតសម្រេចបានទិន្នផលរហូតដល់ទៅជាង ៨ ម៉ឺនតោន ដែលជាបរិមាណដ៏ខ្ពស់

តម្លៃប្រេងឆៅឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៩០ ដុល្លារក្នុងមួយបារ៉ែល ដោយសារអាម៉េរិក និង អ៊ីរ៉ង់ បន្តវាយប្រហារគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

នៅព្រឹកថ្ងៃចន្ទនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ៣,០៥ ភាគរយ ឬ ៩០,៧៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ២,៦៥ ភាគរយ ឬ ៨៤,៦៨ ដុល្លារក្នុងមួយបារ៉ែល

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

Leave a Reply

Your email address will not be published.Required fields are marked *