ចិន និងបណ្តាប្រទេសអាស៊ីកណ្តាល ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ចំពេលកំពុងមានសង្គ្រាមពន្ធគយជាមួយនឹងសហរដ្ឋអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពី China Daily បានរាយការណ៍ថា ចិន និងបណ្តាប្រទេសអាស៊ីកណ្តាលបានជួបប្រជុំគ្នាបង្កើតផែនការសកម្មភាពប្រកបដោយផលិតភាពសម្រាប់ការពង្រីកពាណិជ្ជកម្មសេរី កសាងការតភ្ជាប់ និងការលើកកម្ពស់ពហុភាគីនិយម។

កាលពីថ្ងៃសៅរ៍ អ្នកការទូតជាន់ខ្ពស់មកពីអាស៊ីកណ្តាលចំនួន ៦ ប្រទេសជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ីកណ្តាល លើកទី ៦ នៅទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន ដើម្បីពិភាក្សាស៊ីជម្រៅលើការជំរុញកិច្ចសហប្រតិបត្តិការរវាងពួកគេ។ គួរឲ្យបញ្ជាក់ដែរថា ប្រទេសទាំង ៦ នេះមានដូចជា៖ ចិន, កាហ្សាក់ស្ថាន, អ៊ូសបេគីស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, និងតួកមេនីស្ថាន។  គេរំពឹងថា កិច្ចប្រជុំនេះនឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថានក្នុងខែមិថុនាខាងមុខនេះ ហើយប្រធានាធិបតីចិន Xi Jinping អាចនឹងមានវត្តមានចូលរួម។ កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទី១ ត្រូវបានប្រារព្ធឡើងនៅឆ្នាំ២០២៣ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី។ ទន្ទឹមនឹងនេះ ការជួបប្រជុំនេះគឺជាសញ្ញាបង្ហាញពីការរួបរួមជាថ្មីក្នុងចំណោមប្រជាជាតិទាំង ៦ ដើម្បីរួមគ្នាបដិសេធលទ្ធិឯកតោភាគី និងការការពារនិយម ចំពេលមានសង្គ្រាមពន្ធគយជាមួយនឹងសហរដ្ឋអាម៉េរិក។

យោងតាមសេចក្តីថ្លែងការណ៍រួមអំពីកិច្ចប្រជុំចេញផ្សាយដោយក្រសួងការបរទេសចិន បានឲ្យដឹងថា សមាជិកទាំងអស់បានផ្លាស់ប្តូរយោបល់លើឯកសារដែលនឹងត្រូវចុះហត្ថលេខានៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខ ហើយពួកគេបានប្តេជ្ញាថានឹងមានការសម្របសម្រួលបន្ថែមទៀតដើម្បីធ្វើឱ្យកិច្ចប្រជុំកំពូលទទួលបានជោគជ័យ។ មិនត្រឹមតែប៉ុណ្ណោះ ចិនគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់អាស៊ីកណ្តាល និងជាប្រភពនៃការវិនិយោគដ៏សំខាន់។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi លើកឡើងថា ចិននឹងលើកកម្ពស់ការបើកចំហកម្រិតខ្ពស់ដោយឥតងាករេ និ ស្វែងរកការអភិវឌ្ឍន៍រួមគ្នាជាមួយប្រទេសជិតខាង។ សហរដ្ឋអាម៉េរិកបានដាក់ពន្ធតាមអំពើចិត្តលើប្រទេសជាង ១៨០ ដោយបំពានលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ។ ចិនបានបោះជំហានទៅមុខ និងចាត់វិធានការឆ្លើយតបជាចាំបាច់មិនត្រឹមតែដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារច្បាប់សណ្តាប់ធ្នាប់អន្តរជាតិ និងយុត្តិធម៌អន្តរជាតិផងដែរ។

ក្នុងនាមជាតំណាងទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេស Wang Yi បានដាក់សំណើរ ៥ ចំណុចនៅក្នុងកិច្ចប្រជុំមានដូចជា៖ ការប្រកាន់ខ្ជាប់នូវសេចក្តីជំនឿល្អ និងការលើកកម្ពស់ភាពសុខដុមរមនា, ការប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក, ជំរុញការអភិវឌ្ឍន៍ស្ថាប័ន, ការប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ និងយុត្តិធម៌, និង​ចំណង​មិត្តភាពតជំនាន់​ជា​បន្តបន្ទាប់។ ទន្ទឹមនឹងនេះ ភាគីដែលចូលរួមទាំងអស់បានយល់ស្របថា ចិនដើរតួជាកម្លាំងរក្សាស្ថិរភាពនៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់ និងបានបង្ហាញភាពជាអ្នកដឹកនាំក្នុងការគាំទ្រពហុភាគី។

លើសពីនេះ ទាក់ទងនឹងពាណិជ្ជកម្ម និងផលិតកម្មវិញ ភាគីចូលរួមទាំងអស់បញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ពួកគេចំពោះពហុភាគីនិយម និងច្បាប់នៃពាណិជ្ជកម្មអន្តរជាតិ, មិនយល់ព្រមលើការអនុវត្តនៃកិច្ចគាំពារនិយមឯកតោភាគី, ពង្រឹងការសម្របសម្រួល និងបង្កើតជំហររួបរួម ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ។ ប្រទេសទាំង ៦ ស្វាគមន៍ចំពោះការនាំចេញ-នាំចូល, ការបើកដំណើរការអាជីវកម្ម, និងសកម្មភាពវិនិយោគក្នុងចំណោមពួកគេ។ បន្ថែមពីនេះ ពួកគេបានគូសបញ្ជាក់ពីភាពចាំបាច់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគក្នុងក្របខ័ណ្ឌនៃយន្តការ, ពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្ម, ធានាស្ថិរភាពនៃសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់, និងបង្កើនប្រសិទ្ធភាព។

យោងតាមរដ្ឋបាលគយទូទៅរបស់ចិន បានឲ្យដឹងថា ពាណិជ្ជកម្មសរុបរបស់ចិនជាមួយប្រទេសអាស៊ីកណ្តាលទាំង ៥ បានកើនឡើងដល់ ៧៧,១៣២ ពាន់លានដុល្លារក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៤។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥ នេះ ពាណិជ្ជកម្មសរុបរបស់ចិនជាមួយប្រទេសទាំង ៥ បានកើនឡើង ៦,៩% បើធៀបនឹងឆ្នាំមុន។ ថ្មីៗនេះ ចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវជាមួយបណ្តាប្រទេសអាស៊ីកណ្តាលទាំងប្រាំផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *