ប៉េកាំង ៖ អជ្ញាធររបស់ប្រទេសចិននៅថ្ងៃដើមសប្ដាហ៍នេះបានធ្វើការប្រកាសបង្ហាញតួលេខពីការព្យាករណ៍នៃទំនិញលក់រាយនៅគ្រប់ទីផ្សារទូទាំងប្រទេសសម្រាប់ឆ្នាំ២០២១នេះថា នឹងអាចកើនឡើងរហូតទៅដល់ទំហំជិត ៧ទ្រីលានដុល្លារ ឬប្រមាណជាង ៤៤ទ្រីលានយ័ន។

លោក Wang Bin មន្ត្រីតំណាងនៃក្រសួងពាណិជ្ជកម្ម ដែលបានថ្លែងទៅកាន់សន្និសីទសារព័ត៌មាននៅថ្ងៃដដែលនេះក៏បានគូសបញ្ជាក់ដែរថា តួលេខនៃការរំពឹងទុកនេះគឺមានអត្រាកើនឡើងប្រមាណជា ១២,៥ភាគរយ ធៀបទៅនឹងទំហំដែលទទួលបានកាលពីឆ្នាំ២០២០ និងកើនឡើងប្រមាណជាង ៨ភាគរយធៀបទៅនឹងឆ្នាំ ២០១៩។

លោក Wang បានបន្ថែមទៀតថា ទំនោរនៃការប្រើប្រាស់ទំនិញនៅក្នុងប្រទេសនឹងបន្តការងើបឡើងវិញយ៉ាងរឹងមំានៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២១នេះ។ ជាទូទៅ នៅក្នុងអំឡុងពេលពិធីបុណ្យជាតិ ដែលជាថ្ងៃសម្រាក ពលរដ្ឋចិនជាច្រើននឹងមានសកម្មភាពទិញលក់យ៉ាងមមាញឹកបំផុត ដូចនេះ រដ្ឋាភិបាល និងភាគីពាក់ព័ន្ធត្រូវតែពង្រឹងខ្លួនឲ្យបានរួចជាស្រេចក្នុងការគ្រប់គ្រងក៏ដូចជាការបញ្ចេញនូវចំនួនផលិតផលឲ្យបានសមស្របទៅនឹងតម្រូវការប្រចាំថ្ងៃដែលនឹងកើនឡើងយ៉ាងគំហុក។

គួរឲ្យដឹងដែរថា តួលេខចុងក្រោយដែលស្ថាប័នជំនាញចិនប្រមូលបានកាលពីខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ទំហំនៃការលក់ទំនិញរាយនៅទូទាំងប្រទេសមានចំនួនរហូតដល់ទៅ ៣,៤៤ទ្រីលានយ័ន ឬស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណជា ២,៥ភាគរយធៀបទៅនឹងតួលេខកាលពីខែសីហា កាលពីឆ្នាំ២០២០៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content