សម្ដេចធិបតី ៖ រៀបចំផ្ទះយើងឱ្យស្អាតទើបមានផាសុកភាពល្អ និងអាចធ្វើការបម្រើប្រជាជនបានល្អ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររបស់ក្រសួងអធិការកិច្ច នាថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៣ សម្ដេច​ធិបតីបានលើកឡើងពីសារៈសំខាន់នៃការងារអធិការកិច្ច ដែលប្រៀបបានទៅនឹងការរៀបចំផ្ទះឱ្យស្អាត និងមានរបៀបរៀបរយផងដែរ។

សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងដែរថា ជាមួយនឹងឆន្ទៈសម្រេចឱ្យបាននូវចក្ខុវិស័យនៅក្នុងការ​ប្រែក្លាយ​កម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល​កម្រិតខ្ពស់​នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលនិតិកាលទី ៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដើម្បី​កំណើន​ការងារសមធម៌ ប្រសិទ្ធភាព ចីរភាព និងបន្តផ្ដោតជាចម្បងលើរបៀបវារៈធានាប្រសិទ្ធភាពសមិទ្ធកម្ម។

គោលដៅដែលបានដាក់ចេញនេះនឹងសម្រេចបានតាមរយៈ​ការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ និងអភិក្រម​ប្រព័ន្ធ​តួអង្គតែមួយដែលផ្ដោតសំខាន់លើការអភិវឌ្ឍស្ថាប័ន ការពង្រឹងអភិបាលកិច្ច និងការពង្រីកប្រសិទ្ធ​ភាព​​ការងារ​នៅក្នុងវិស័យសាធារណៈ ដូចមានកំណត់នៅត្រង់ស្នូលនៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី ១។

ជាមួយគ្នានោះ សម្ដេចបានប្រកាសគាំទ្រលើអាទិភាពសំខាន់ៗរបស់ក្រសួងអធិការកិច្ចដែលរួមមាន​ការពង្រឹងសមត្ថភាពស្ថាប័ន ការកសាង និងអភិវឌ្ឍន៍មូលធនមនុស្ស ការរៀបចំច្បាប់ លិខិតបទដ្ឋាន​គតិយុទ្ធនៅក្នុងសមត្ថកិច្ចក្រសួងដែលរាជរដ្ឋាភិបាលបានប្រគល់ជូន និងចុងក្រោយគឺការថែរក្សាបរិស្ថាន​សុខ​ដុម​រូមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះ ទាំងថ្នាក់ជាតិ និងក្រោមជាតិ។

ក្នុងនោះសម្ដេចបានសង្កត់ធ្ងន់លើការងារអធិការកិច្ចថា៖

«ការងារអភិបាលកិច្ច គឹប្រៀបបានទៅនឹង​ការរៀបចំផ្ទះយើងឱ្យស្អាត មុននឹងចេញទៅមើលផ្ទះគេ…រៀបចំផ្ទះយើងឱ្យស្អាត ទើបមានផាសុកភាពល្អ ទើបអាចធ្វើការបម្រើប្រជាជនបានល្អ»។

ជាចុងក្រោយ សម្ដេចបានផ្ដល់អនុសាសន៍មួយចំនួនដល់ក្រសួងក្នុងការយកទៅអនុវត្តបន្តដូចជា៖

១. ក្រសួងអធិការកិច្ចមានតួនាទីគន្លឹះក្នុងការ​ជួយរាជរដ្ឋាភិបាលអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅលើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពស្អាតស្អំក្នុងវិស័យសាធារណៈ ដោយផ្ដោតអាទិភាព​លើយន្ដការគ្រប់គ្រង និងផ្ដល់សេវាសាធារណៈ ការផ្ដល់ការលើកទឹកចិត្ត ផ្អែកលើគុណធិបតេយ្យ និងការ​អនុវត្តតឹងរឹងក្នុងការចាត់វិធានការវិន័យ វិធានការច្បាប់ចំពោះមន្ត្រីសាធារណៈដែលប្រព្រឹត្តបំពាន​ក្រមសីល​ធម៌វិជ្ជា​ជីវៈ ឬបំពានអំណាចនៅពេលអនុវត្តតួនាទី

២. ក្រសួងត្រូវផ្ដួចផ្ដើម និងនាំមុខនៅក្នុងការរៀបចំយន្ដការត្រួតពិនិត្យប្រកបដោយ​គុណភាព​ និងប្រសិទ្ធភាព

៣. ក្រសួងត្រូវបន្តលើកកម្ពស់ និងពង្រឹងស្ថាប័នបន្ថែមទៀត ដោយផ្ដោតទៅលើការកសាងមូលធនមនុស្ស ដោយពង្រឹងសមត្ថភាពមន្ត្រីដែលមានមនសិការ និងក្រមសីលធម៌វិជ្ជាជីវៈ ស័ក្កសមជាទីពឹងរបស់ពលរដ្ឋ

៤. នៅក្នុងទស្សនៈអធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាលកិច្ចល្អ រដ្ឋាភិបាល​សូមស្នើរឱ្យគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមសហការឱ្យបានល្អក្នុងការងារអធិការកិច្ច ស្របតាមពាក្យស្លោក “អធិការកិច្ចជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ​ និងជាមិត្តជិតស្និតរបស់ថ្នាក់ក្រោម”

៥. ក្រសួងត្រូវរៀបចំច្បាប់ សម្រាប់វិស័យអធិការកិច្ចឱ្យបានគ្រប់គ្រាន់

៦. ក្រសួងត្រូវពង្រឹងការអនុវត្តសមត្ថភាពមន្ត្រី ដោយយកចិត្តទុកដាក់លើការជ្រើសរើសអ្នកមានជំនាញ ច្បាស់លាស់ ជាពិសេសត្រូវជំរុញកិច្ចការស្រាវជ្រាវរបស់សិក្ខាកាម

៧. ក្រសួងត្រូវសហការជាមួយក្រសួងប្រៃសនីយ៍ ពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួនលើអក្ខរកម្មឌីជីថល និងធ្វើទំនើបកម្មស្ថាប័ន សំដៅធ្វើអធិការកិច្ចឌីជីថល៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A