ភ្នំពេញ ៖ របាយការណ៍ពីវៀតណាមបានបង្ហាញថា វៀតណាមមានឱនភាពពាណិជ្ជកម្មជាង ៣៥៤ លានដុល្លារជាមួយកម្ពុជា ខណៈប្រទេសនេះចំណាយប្រាក់ជាង ១,៨ ពាន់លានដុល្លារ ដើម្បីធ្វើការនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម VNA នៅថ្ងៃដើមសប្ដាហ៍នេះបានឱ្យដឹងថា វៀតណាមទទួលបានប្រាក់ប្រមាណ ៣,១៥ ពាន់លានដុល្លារ (អាមេរិក) ពីការនាំចេញទំនិញមកកាន់កម្ពុជាក្នុងរយៈពេល ៨ ខែដំបូង ឆ្នាំ ២០២១ កើនឡើង ១៦,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះយ៉ាងណា សារព័ត៌មានខាងលើនេះ បានរាយការណ៍ថា ប្រទេសវៀតណាមមានឱនភាពពាណិជ្ជកម្មជាមួយកម្ពុជាគិតជាទឹកប្រាក់ចំនួនប្រមាណ ៣៥៤.៤ លានដុល្លារ ក្នុងរយៈពេលដូចគ្នានេះ។ មូលហេតុមួយនៅពីក្រោយឱនភាពពាណិជ្ជកម្ម គឺការកើនឡើងនៃការនាំចូលផលិតផលសំខាន់ៗចំនួន ៦ ពីប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលគ្រាប់ស្វាយចន្ទី និងកៅស៊ូមានការកើនឡើងខ្ពស់បំផុត។
ប្រទេសវៀតណាមបានចំណាយប្រាក់ប្រមាណ ១,៨៣ ពាន់លានដុល្លារក្នុងការនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជាក្នុងរយៈពេល ៨ ខែដំបូង កើនឡើងចំនួន ៧,១ ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ការនាំចូលកៅស៊ូរបស់វៀតណាមពីកម្ពុជាមានទំហំទឹកប្រាក់ប្រមាណ ៨២១,៨ លានដុល្លារអាមេរិក កើនឡើង ៥,៣ ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែក ការវិនិយោគដែលវៀតណាមបានចុះបញ្ជីនៅកម្ពុជាមានទំហំទឹកប្រាក់ជាង ២,៨៥ ពាន់លានដុល្លារ ដែលភាគច្រើនផ្តោតលើវិស័យកសិកម្ម រួមទាំងការដាំដើមស្វាយចន្ទី និងកៅស៊ូផងដែរ។
វិនិយោគិនវៀតណាមជាច្រើនបានវិនិយោគនៅកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ពីថ្លៃពលកម្មទាប និងលក្ខខណ្ឌអំណោយផលទាក់ទងនឹងដី អាកាសធាតុ និងការលើកទឹកចិត្ត ហើយបន្ទាប់មកនាំចេញផលិតផលរបស់ពួកគេត្រលប់ទៅប្រទេសវៀតណាមវិញ។ ដើម្បីធ្វើឱ្យមានតុល្យភាពតម្លៃពាណិជ្ជកម្មជាមួយកម្ពុជា វៀតណាម ត្រូវការលើកកម្ពស់ការកែច្នៃ ដើម្បីធ្វើឱ្យប្រសើរឡើងនូវតម្លៃបន្ថែមនៃទំនិញនាំចេញ បង្កើនទិន្នផល និងគុណភាពគ្រាប់ស្វាយចន្ទី និងកៅស៊ូ រួមនឹងការស្វែងរកការពង្រីកទីផ្សារនាំចេញគ្រាប់ស្វាយចន្ទី ក៏ដូចជាផលិតផលកៅស៊ូ។ គួរឲ្យដឹងផងដែរថា ចំពោះការគ្រប់គ្រងយ៉ាងតឹងរឹងនូវការនាំចូលទំនិញទាំងនេះ ដើម្បីធានាបាននូវច្បាប់ប្រភពដើម និងការពង្រឹងការត្រួតពិនិត្យទំនិញ ដែលនាំចេញទៅប្រទេសវៀតណាមពីប្រទេសកម្ពុជា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ក្នុងរដូវកាលបៃតង
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 29/07/2026
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកាធុរកិច្ចទេសចរណ៍ ក្រោមការផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍ និងការវិនិយោគក្នុងខេត្តមួយនេះ

នាយករដ្ឋមន្ត្រីប៊ុលហ្គារី គាំទ្រលោកស្រី Iliana Yotova ជាបេក្ខភាពប្រធានាធិបតី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/07/2026
នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rumen Radev បានប្រកាសកាលពីថ្ងៃទី ២៨ ខែកក្កដា ថា គណបក្ស Progressive Bulgaria (PB) របស់លោក នឹងគាំទ្រលោកស្រី Iliana Yotova ឱ្យឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៦ ខាងមុខ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content