ភ្នំពេញ ៖ នៅកម្ពុជា បានជួបប្រទះជំងឺឆ្លងជាច្រើនទាំងចំពោះសត្វចតុបាទ (គោ ក្របី ចៀម ពពែ និងជ្រូក) និងសត្វបក្សី (មាន់ និងទា)។ ចំពោះផលិតកម្មចិញ្ចឹមគោ-ក្របី តែងជួបប្រទះជំងឺឆ្លងសំខាន់ពីរ គឺជំងឺសារទឹក និងជំងឺអុតក្តាម ដែលបានបំផ្លាញទាំងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ដោយយល់ច្បាស់ពីបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិត កម្មសត្វ បានរិះរកគ្រប់មធ្យោយ និងដាក់ចេញវិធានការសំខាន់ៗដើម្បីទប់ស្កាត់ការរាលឆ្លងជំងឺតាមរយ:ការចាក់ថ្នាំការពារ ការព្យាបាលសត្វឈឺតាមលទ្ធភាព វិធានការចត្តាឡីស័ក និងវិធានការជីវសុវត្ថិភាព។

ការអន្តរាគមន៍ចុះចាក់ថ្នាំការពារជំងឺឆ្លងសត្វគឺជាភារកិច្ចរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ប៉ុន្តែដោយសារថវិកាមានកំណត់នៅឆ្នាំ2020 អគ្គនាយកដ្ឋាន សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត បានចុះធ្វើអន្តរាគមន៍ចាក់ថ្នាំការពារជំងឺសារទឹកបានត្រឹម 30ភាគរយ និងជំងឺអុតក្តាមបាន 2ភាគរយ ក្នុងចំនួនសត្វគោ ក្របីសរុបទូទាំងប្រទេសជាង 3លានក្បាល។

យោងទៅលើភាពចាំបាច់ និងជាពិសេសដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺសារទឹក និងជំងឺអុតក្តាម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានលើកសំណើទៅរដ្ឋាភិបាលចិន សុំថ្នាំការពារជំងឺសារទឹក និងជំងឺអុតក្តាម។ ជាការឆ្លើយតបតាមសំណើរបស់ភាគីកម្ពុជា ភាគីចិនបានឯកភាពផ្តល់ជូនវ៉ាក់សាំងសារទឹកចំនួន10 ម៉ឺនកម្រិត ជាលើកទី1 និងវ៉ាក់សាំងជំងឺអុតក្តាមចំនួន10ម៉ឺនកម្រិតជាលើកទី2។ សំខាន់ជាងនេះ ភាគីចិនបានគាំទ្រលើសំណើរបស់កម្ពុជា ដែលមានឆន្ទ:ចង់ផលិតវ៉ាក់សាំងដោយខ្លួនឯងក្រោមជំនួយឧបត្ថម្ភបច្ចេទេសពីភាគីចិន។ ករណីនេះភាគីចិននឹងចុះមកសិក្សាផ្ទាល់ក្រោយស្ថានភាពកូវីដ-19 បានល្អប្រសើរ ។

ថ្នាំការពារដែលជាជំនួយរបស់ភាគីចិន ត្រូវបានបែងចែក និងកំពុងចុះអន្តរាគមន៍ចាក់ឲ្យគោ-ក្របីជូនបងប្អូនប្រជាកសិករនៅតាមបណ្តាខេត្តដែលមានផ្ទុះជំងឺច្រើនជាងគេទាំង 12 ខេត្ត ក្នុងនោះមានខេត្ត៖ ព្រៃវែង កំពង់ចាម តាកែវ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង រតនគីរី ត្បូងឃ្មុំ កំពង់ឆ្នាំង និងពោធិសាត់៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content