ស្វែងយល់លម្អិតពីគោលដៅ និងឆន្ទៈក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងរាមដែលជាគម្រោងដ៏ធំជាងគេនៅកម្ពុជា

គម្រោងអភិវឌ្ឍន៍មួយនេះមានទំហំទឹកប្រាក់ 16ពាន់លានដុល្លារ ដឹកនាំសាងសង់ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជា(Canopy Sands Development) ហើយវានឹងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ និងបង្កើតជាមជ្ឈមណ្ឌលលំនៅឋានថ្មីដ៏ទំនើបបំផុត។

​នាយកគ្រប់គ្រងក្រុមហ៊ុន Canopy Sands Development លោក Khong Weng Fook បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា បើទោះជាបច្ចុប្បន្នកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-19 ប៉ុន្តែសម្រាប់អ្នកវិនិយោគ ជាពិសេសអ្នកអភិវឌ្ឍន៍មិនត្រូវបានលើកទឹកចិត្តនៅពេលជួបនឹងបញ្ហាប្រឈមនោះទេ។

លោក Khong Weng Fook កំពុងផ្តល់បទសម្ភាសន៍

“ពេលនេះជាវេលាដ៏សែនលំបាក ប៉ុន្តែអ្វីដែលយើងកំពុងធ្វើនៅថ្ងៃនេះ នឹងក្លាយជាចំណែកមួយក្នុងការជួយឱ្យងើបឡើងវិញនៃសេដ្ឋកិច្ចនៅពេលដែលជម្ងឺរាតត្បាតនេះត្រូវបានកម្ចាត់។ ដោយឡែកសម្រាប់គម្រោងអភិវឌ្ឍន៍ក្រុងរាមដ៏ធំ និងអស្ចារ្យប្រចាំនៅកម្ពុជាមួយនេះគឺនៅតែបន្តសកម្មភាពសាងសង់ស្របទៅតាមផែនការ និងដំណាក់កាលដែលបានគ្រោងទុកមិនមានការផ្អាកនោះឡើយ”

លោក Khong Weng Fook

លោកថា សព្វថ្ងៃនេះប្រសិនបើក្រឡេកមើលអ្វីដែលបានកើតឡើងនៅក្នុងប្រទេសចិន គឺមានការអភិវឌ្ឍន៍ប្រសើរជាងប្រទេសសិង្ហបុរីទៅទៀត។ ដោយឡែកសម្រាប់កម្ពុជា គឺជាទីផ្សារដ៏គួរឱ្យចាប់អារម្មណ៍លើការវិនិយោគផ្នែកអចលនទ្រព្យ ហើយលោកបានយកជំនាញក្នុងការអភិវឌ្ឍន៍របស់លោកមករៀបចំផែនការបង្កើតទីក្រុង និងអភិវឌ្ឍប្រកបដោយចីរភាពដើម្បីជួយដល់ក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងគំរូមួយប្រចាំប្រទេស។

ជាមួយគ្នានេះ លោក KHONG WENG FOOK ក៏បានប្រាប់ពីគោលដៅ និងលក្ខខណ្ឌពិសេសនៅពីក្រោយការកសាងបង្កើតក្រុងរាមផងដែរថា អ្វីដែលជាស្នូល និងចំណុចសំខាន់ដែលជម្រុញឲ្យមានសកម្មភាពសាងសង់នោះគឺចំណង់ចំណូលចិត្ត ព្រោះថាប្រសិនបើមិនបានយកវាមកដាក់ក្នុងចិត្តនោះទេ ក៏មិនមានការប្តេជ្ញាបានពេញលេញចំពោះគម្រោងនោះដែរ ហើយវាពិតជាពិបាកនឹងទទួលបានភាពជោគជ័យណាស់ ព្រោះការកសាងគម្រោងដ៏ធំបែបនេះវាមិនមែនជារឿងងាយស្រួលនោះទេ។

តើការប្រើប្រាស់ទឹកប្រាក់មួយមុខមិនប្រាកដថាអាចធ្វើឱ្យយើងទទួលបានជោគជ័យទេ មែនទេ?

លោក KHONG WENG FOOK ដែលជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍គម្រោងធំៗបានបញ្ជាក់ថា ប្រសិនបើអ្នកមានត្រឹមតែទឹកប្រាក់មួយមុខ នោះអ្នកនឹងមិនទទួលបានជោគជ័យទេ។ អ្នកត្រូវតែទទួលបានការគាំទ្រពីរដ្ឋាភិបាល និងពីប្រជាជនក្នុងស្រុកផងដែរ។ ទំនាក់ទំនងទាំងនេះវាពិតជាមានសារសំខាន់ណាស់ ពីព្រោះនេះសបញ្ជាក់អំពីភាពជាដៃគូសហការគ្នា។ មិនទាន់មាននរណាដែលមកបង្កើតគម្រោងសាងសង់ដ៏ធំដូចគម្រោងក្រុងរាមដែលកំពុងធ្វើនៅខេត្តព្រះសីហនុនេះនោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺអ្នកត្រូវគោរពតាមវប្បធម៌នៅក្នុងតំបន់ដែលជារឿងដំបូង មិនថានៅប្រទេសចិន ហ្វីលីពីន ឬនៅកម្ពុជានោះទេ។

លោកបានបន្តថារឿងដំបូងដែលយើងត្រូវសួរខ្លួនឯងគឺថា តើគម្រោងនេះនឹងក្លាយជាគម្រោងរយៈពេលខ្លី ដែលគ្រាន់តែកសាងហើយរួចជាស្រេច ឬយើងបានប្តេជ្ញាចិត្តសម្រាប់ផលប្រយោជន៍រយៈពេលវែង ឬយ៉ាងណា។ ចាប់តាំងពីពេលដំបូង ពួកយើងតែងតែប្តេជ្ញាចិត្តសម្រាប់​រយៈពេលវែង។ យើងកំពុងធ្វើការជាមួយអ្នកជំនាញប្រកបដោយចីរភាព ដើម្បីធានាថា ដំណោះស្រាយដែលត្រឹមត្រូវសម្រាប់ប្រទេសកម្ពុជាត្រូវបានអនុវត្តតាំងពីដំបូងមក។ ការធ្វើផែនការចរាចរណ៍ដែលជំរុញឱ្យមានការជិះកង់ និងថ្មើរជើងកាន់តែច្រើន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបំពុលពីរថយន្ត។ ម៉្យាងទៀត ដោយសារតែតម្លៃថាមពលក៏អាចមានតម្លៃខ្ពស់ផងដែរនៅក្នុងប្រទេសកម្ពុជា យើងកំពុងរិះរកវិធីជាច្រើនដើម្បីប្រើប្រាស់ថាមពលដែលអាចកែច្នៃឡើងវិញ និងបច្ចេកវិទ្យាបៃតងដែលមិនត្រឹមតែធ្វើឱ្យមាននិរន្តរភាពហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបានថា ទីក្រុងរាមនឹងចូលរួមចំណែកដល់គម្រោងអនាគតបៃតងប្រកបដោយនិរន្តរភាពផងដែរ។

ការរៀបចំផែនការផ្សេងទៀតនៅពីក្រោយគម្រោងទីក្រុងរាម ដើម្បីជួយជំរុញសហគមន៍ឱ្យមានលក្ខណៈសមាហរណកម្មនិងមានសមធម៌ជាងមុន

លោក KHONG WENG FOOK បានមានប្រសាសន៍ថា និរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ដែលជាផ្នែកមួយនៃផែនការមេរបស់ក្រុមហ៊ុនដែលមានតាំងពីដំបូងមកម្ល៉េះ ដូចជាការផ្ទេរជំនាញ ការបណ្តុះបណ្តាល និងការអភិវឌ្ឍ ដែលយើងមើលឃើញថាមិនត្រឹមតែជាការផ្តល់ផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែដើម្បីជួយដល់សហគមន៍ដ៏ធំមួយ។ យើងមានគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលដែលនឹងជួយអភិវឌ្ឍន៍ដល់បុគ្គលិកផ្នែកសេវាកម្មរបស់យើង និងកសាងជំនាញនៅក្នុងវិស័យបដិសណ្ឋារកិច្ច។ យើងកំពុងស្វែងរកដៃគូក្នុងតំបន់សម្រាប់ការអប់រំវិជ្ជាជីវៈដែលល្អសម្រាប់យុវជននៅខេត្តព្រះសីហនុ ព្រោះវានឹងជួយរៀបចំពួកគេឱ្យកាន់តែប្រសើរឡើងសម្រាប់ឱកាសការងារជាច្រើននៅក្នុងវិស័យសេវាកម្ម មិនថាជាមួយពួកយើង ឬអ្នកផ្សេងទៀតនៅក្នុងតំបន់នោះទេ។

លោកថា នៅឆ្នាំ2025 អ្នកនឹងឃើញដំណាក់កាលទី1នៃ​ទីក្រុងរាម​​​​​បញ្ចប់រួចរាល់ដោយមានហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារជាច្រើនរួចជាស្រេច។ អ្នកនឹងឃើញប្រជាជនក្នុងស្រុកជាច្រើនឈានទៅរកការអភិវឌ្ឍ និងកម្រិតការងារមានការកើនឡើងដែលជាកត្តាបន្ថែមដ៏ល្អមួយជួយជំរុញដល់សេដ្ឋកិច្ចក្នុងស្រុក រួមជាមួយនឹងអត្ថប្រយោជន៍ផ្សេងទៀតដែលកើតឡើងនៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍មួយនេះអាចធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន និងជាដៃគូសហការជាមួយរាជរដ្ឋាភិបាល។

បន្ទាប់មក នៅពេល10ឆ្នាំក្រោយ វានឹងលេចចេញនូវរូបភាព សមិទ្ធផលដែលអភិវឌ្ឍលើទំហំដី400ហិកតា ហើយនៅក្នុងដំណាក់កាលទី2 នឹងចាប់ផ្តើមអភិវឌ្ឍ លើទំហំដី 400ហិកតាបន្ថែមទៀត។

ទីក្រុងរាមកំពុងលេចចេញជារូបរាងជាបណ្តើរៗ ហើយវាកាន់តែមានភាពងាយស្រួលជាងមុនក្នុងការធ្វើដំណើរពីក្រុងព្រះសីហនុមកកាន់ទីក្រុងរាម និងចំណាយពេលប្រហែល8នាទីពីអាកាសយានដ្ឋាន ដោយសារតែមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អភិវឌ្ឍន៍ ហើយនឹងកាន់តែអស្ចារ្យ ទំនើប ក្រោយពេលសកម្មភាពនៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុនក្នុងរយៈពេល10-15ឆ្នាំក្រោយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ប្រទេសចំនួន ៣ របស់ទ្វីបអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម