ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ដើម្បីបង្កភាពងាយស្រួលដល់ការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ សម្រាប់តែផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានសម្រេចការសាងសង់ជាង ៥៥ភាគរយហើយ ដោយក្នុងគម្រោងក៏មានការសាងសង់ជាទីចំណតសម្រាប់អ្នកដំណើរឈប់សម្រាក ទទួលទានអាហារ និងកន្លែងលក់ប្រេងឥន្ទនៈចំនួន៣កន្លែងផងដែរ។

មានប្រសាសន៍នៅក្នុងឱកាសនៃការចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុកាលពីសប្ដាហ៍កន្លងទៅ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅក្នុងគម្រោងផ្លូវល្បឿនលឿនដែលមានប្រវែងសរុបជិត១៩០គីឡូម៉ែត្រនេះនឹងមានការសាងសង់កន្លែងឈប់សម្រាក ផ្ដល់សេវាកម្មម្ហូបអាហារ លក់ប្រេងសាំង ចំនួន៣កន្លែង ស្ថិតនៅសងខាងផ្លូវនេះ។
ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីបែបនេះ គឺឆ្លើយតបទៅនឹងបរិបទនៃផ្លូវល្បឿនលឿនដែលមានរបងបិទជិតសងខាងផ្លូវ ដើម្បីជៀសវាងការមានមនុស្ស ឬសត្វពាហានៈដើរឆ្លងកាត់ ដែលនាំឲ្យបង្អាក់នូវការបើកបររបស់ប្រជាពលរដ្ឋ និងកើតមានគ្រោះថ្នាក់ចរាចរណ៍។

«យើងមិនអាចឲ្យមានការលក់ដូរបានទេ ព្រោះយើងមានរបងសងខាង បើចង់លក់ម្ហូបអាហារ គឺនៅកន្លែងផ្ដល់សេវាចំនួន៣កន្លែងដែលមានទាំងសងខាងផ្លូវ។ ហេតុនេះបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ អាចចុះទៅចាក់សាំង ទទួលទានអាហារ ទៅបន្ទប់ទឹកបាន។ មានន័យថា ផ្លូវនេះនឹងមិនអាចមានភាពមមាញឹកនៃការលក់ដូរដូចតាមបណ្ដោយផ្លូវផ្សេងៗបាននោះទេ ពោលគឺមានត្រឹមតែ៣កន្លែងទៅតាមការកំណត់របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនតែប៉ុណ្ណោះ»
ឯកឧត្តមបានមានប្រសាសន៍ថា ៖
គួរជម្រាបថា ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ សហរដ្ឋអាមេរិក។

ផ្លូវល្បឿនលឿននេះ នឹងមានគន្លងផ្លូវចំនួន០៤គន្លង ទទឹងផ្លូវសរុប ២៤.៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត០១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន០៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន ០៥កន្លែង ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ៨គីឡូម៉ែត្រ និងខេត្តចំនួន៤ ក្នុងនោះមាន៖ ខេត្តកណ្តាលប្រវែង ៩.១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មីក្រោមយុទ្ធសាស្ដ្រ Co- Creation ឆ្ពោះទៅអនាគតរួមគ្នា
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 24/10/2026
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មី ឆ្ពោះទៅអនាគតរួមគ្នា

ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content