ទុនវិនិយោគរបស់ចិននៅកម្ពុជា ពីទសវត្សរ៍ឆ្នាំ១៩៩០ មកទល់ដើមឆ្នាំ២០២៥ មានទំហំប្រមាណ ៣៦ ពាន់លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រោមកិច្ចសហការទ្វេភាគីយ៉ាងជិតស្និទ្ធរវាងកម្ពុជា-ចិន បានជំរុញឱ្យសកម្មភាពវិនិយោគលើវិស័យឯកជនមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ និងបាននាំមកនូវផ្លែផ្កាជាផលប្រយោជន៍យ៉ាងច្រើនសន្លឹកសន្ធាប់ដល់បណ្តាធុរកិច្ច ប្រជាជន ក៏ដូចជាសង្គមជាតិផងដែរ។ ជាក់ស្ដែង ទុនវិនិយោគរបស់ចិននៅកម្ពុជា បើគិតចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០ មកទល់ដើមឆ្នាំ២០២៥នេះ មានទំហំប្រមាណ ៣៦ ពាន់លានដុល្លារអាម៉េរិក ជាពិសេស ក្នុងរយ:ពេល ៥ឆ្នាំចុងក្រោយ (២០២១-២០២៥) នេះ ប្រភពទុនវិនិយោគចិនបានឈរនៅលំដាប់លេខ ១ ឬ ២ សម្រាប់ការវិនិយោគលើវិស័យឯកជននៅកម្ពុជា។

នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ហឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងក្នុងវេទិកាពិសេសស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ។

ឯកឧត្តមអគ្គលេខាធិការរងបានឱ្យដឹងថា ៖ នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកប្រមាណ ៣.៤២៣.៧៨១.២៧៤ លានដុល្លារអាម៉េរិក ស្មើនឹង ៤៩.៨២% នៃទុនវិនិយោគសរុបនៅកម្ពុជា។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖

«យោងតាមប្រព័ន្ធទិន្នន័យ ( ODA Database) របស់គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើកិច្ចការអភិវឌ្ឍន៍ ក៏បានផ្តល់នូវផ្លែផ្កាដ៏មហាសាលដល់កម្ពុជា ដែលចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០ ដល់ដើមឆ្នាំ២០២៥នេះ ចិនបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការមកកម្ពុជាសរុបប្រមាណជិត ៦ពាន់លានដុល្លារអាម៉េរិកផងដែរ សម្រាប់ការអភិវឌ្ឍលើវិស័យសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពលនិងអគ្គិសនី អប់រំ សុខាភិបាល កសិកម្ម និងប្រព័ន្ធធារាសាស្ត្រជាដើម»។

កន្លងមកថ្មីៗនេះដែរ ឯកឧត្តម​ ជា​ វុទ្ធី អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា បានឱ្យដឹងថា ៖ នៅដើមឆ្នាំ២០២៥​ វិនិយោគិន​ចិន​នៅតែបន្ត​ឈរ​លំដាប់កំពូល​ជា​វិនិយោគិនដែល​បោះ​ទុន​វិនិ​យោគ​​នៅ​ក​ម្ពុ​ជា​​ច្រើនជាង​គេ​។ ជាក់ស្ដែងរយៈពេល​ ២​ខែដំបូង​នៃ​ឆ្នាំ២០២៥ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បា​ន​ចុះបញ្ជីគម្រោង​វិនិយោគ​ចំនួន ១១២​គម្រោង​ មានទុន​វិនិយោគសរុប​ជាង​ ១ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ​ ប្រភពទុនមកពីប្រទេស​ចិន​មានប្រមាណ៨០​ភាគ​រយ​ ឬជាង៨០​០​លានដុល្លារអាមេរិក ។

ឯកឧត្តមអគ្គលេ​ខាធិ​កា​រក៏​បា​ន​គូ​ស​​ប​ញ្ជា​ក់ថា៖

« ប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី១ ឬទី​២​ ជា​ប​ន្ត​បន្ទា​​ប់​​ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយ »។

ទន្ទឹមនឹង​ការ​វិនិយោគពី​ប្រទេស​ចិន​នៅតែមានកំណើន​ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា​ក៏បានបន្តទាក់ទាញ​វិនិ​យោ​គិ​ន​​ចិន​បន្ថែមទៀត​ចូលមកបណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា ជាក់ស្ដែង​ថ្មីៗកន្លងមកនេះ​ ឯក​ឧត្ត​ម​​​​ ស៊ុន ចាន់ថុល​ ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានដឹកនាំ​វិ​និ​យោ​គិន​កម្ពុជា​ និ​ងមន្ត្រីសំខាន់​ៗទៅទស្សនកិច្ច​នៅ​ប្រទេស​ចិន ដើម្បីផ្សព្វផ្សាយ​ និង​ទាក់ទាញ​វិនិយោ​គិន​ចិន​ចូលមក​កម្ពុ​ជា​បន្ថែម ។​

គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០២៤​កន្លងទៅ​ កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៤១៤​គម្រោង​ ដែលមានទឹកប្រាក់​វិនិយោគ​ប្រមាណ ៦,៩​ពាន់លានដុល្លារអាមេរិក ក្នុងនោះប្រភពទុនវិនិយោគ​ពី​ប្រទេស​ចិន​មានរហូតដល់ ៤៩,៨២ភាគរយឯណោះ ឬប្រមាណ ៣,៤៣ពាន់លានដុល្លារអាមេរិក ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *