វិស័យ​សំណង់ និងអចលនទ្រព្យ រំពឹង​ថា​នឹង​បន្តមានកំណើនទាបក្នុងឆ្នាំ២០២៤​នេះ​

ភ្នំពេញ ៖ យោងតាមទស្សន​វិស័យ​ និងទិសដៅ​ការងារឆ្នាំ២០២៤​ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បានព្យាករថា  វិស័យ​សំណង់ និង​អចលនទ្រព្យ​ ដែល​បានទទួល​រង​ឥទ្ធិពល​ពីវិបត្តិ​កន្លមក ត្រូវបានព្យាករថា​នឹង​បន្ត​មាន​កំ​ណើ​ន​ទាប ដែល​គាំទ្រ​ដោយ​ការ​បន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំ​នឹង​ការ​ងើបឡើង​វិញដោយ​សន្សឹម​​ៗនៃតម្រូវការ​​ក្នុងស្រុក ដែលផ្ដោតលើ​លំនៅឋាន​តម្លៃសមរម្យ ។

នៅក្នុង​របាយការណ៍​របស់ធនាគារ​ជាតិ​ក៏បានបង្ហាញ​ផងដែរថា តម្រូវការ​សំណង់​ប្រណីត​ដែល​បម្រើ​ដល់​អនិ​វាសនជន​ ក៏ត្រូវ​បានរំពឹងថា​នឹង​បន្តមានភាព​ទន់​ខ្សោយ ។ ការ​ងើបឡើង​ទន់​ខ្សោយ​នៃ​វិស័យ​សំណង់ និង​ការ​​ថយ​ចុះតម្រូវការ​ក្នុងវិស័យ​អចលនទ្រព្យ​ ជា​ផ្នែកមួយ​នៃការ​ប្រឈម​នៃសេដ្ឋកិច្ច​​របស់កម្ពុជាក្នុងឆ្នាំ២០២៤​ ​​​នេះ ។

​របាយការណ៍ធនាគារ​ជាតិ​នៃ​​កម្ពុជា​ក៏បានឱ្យដឹងថា កំណើន​ទាប​ជាង​ការរំពឹង​ទុកនៃ​សេដ្ឋកិច្ច​ប្រទេសជាដៃគូ​សេដ្ឋកិច្ច​ចម្បងៗរបស់ម្ពុជា​ដូចជា​ប្រទេសចិន ប្រទេស​អាមេរិក ​និងអឺរ៉ុប​ ដែល​អាច​ប៉ះពាល់​ដល់​ការ​វិនិយោគ​តម្រូវការ​សម្រាប់​នាំចេញ​វិស័យ​ទេសចរណ៍ សំណង់ និងអចលនទ្រព្យ​ផងដែរ ស្រប​នឹង​កម្ពុជា​នៅតែបន្តពឹង​លើការ​វិនិយោគពីវិនិយោគិន​ក្រៅប្រទេស ។

តាមរយៈ​ធនាគារ​ជាតិ​នៃកម្ពុជា រាជរដ្ឋាភិបាល​​បាននលើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​រៀប​ចំ​ឥណទាន​ឡើងវិញ​ចំពោះវិស័យ​អចលនទ្រព្យ​ ជូនអតិថិជន​ដែលជួបប្រទះ​នឹង​ការ​លំបាក​ផ្នែក​ហិរញ្ញ​វត្ថុ​ប​ណ្ដោះ​​អាសន្ន​ ដោយត្រូវគោរពតាម​បទប្បញ្ញត្តិ​ដែល​មានជាធរមាន ។

បើតាម​អ្នកជំនាញ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ចេញទស្សន​ស្រដៀង​គ្នា​ផងដែរថា ការ​វិនិ​​យោ​គ​​​​​​​នៅមានកំណើន​ទាប មិនទាន់ដូច​នឹង​មុន​គ្រា​ដែលពិភពលោក និង​កម្ពុជា​ជួបវិបត្តិ​​កូវីដ​១៩​នោះទេ ប៉ុន្តែ​បើ​ធៀប​នឹង​ឆ្នាំ២០២១- ឆ្នាំ២០២២ និងឆ្នាំ​២០២៣ នៅក្នុងឆ្នាំ២០២៤​នេះគឺ​មានភាពប្រសើរ ។​

អ្នក​នាង គឹម គិន​កេសា នាយិកា​គ្រប់​គ្រង​ក្រុមហ៊ុន​ CBRE Cambodia បានឱ្យដឹងថា ឆ្នាំ២០២៤​នេះ គឺ​ជា​ពេ​ល​វេ​លា​​ដែល​ត្រូវ​ស្វែងរក​អ្នក​ទិញអចលនទ្រព្យ​ដូចជា​ ខុនដូ អាផាតមិន ផ្សារទំនើប​ជាដើម ពីព្រោះថា​វិស័យ​សំណង់​ និងអចលនទ្រព្យ​កាលពីប៉ុន្មាន​ឆ្នាំចុងក្រោយមុនពេលមានវិបត្តិ​គឺបាន​ផ្គត់ផ្គត់លើស​តម្រូវការ ដូច្នេះ ​ក្នុង​ឆ្នាំនេះ​ ​គឺទាមទារស្វែងរក​អ្នកមានតម្រូវការជាជាងអ្នក​ផ្គត់ផ្គង់ ។​

អ្នក​នាង​បានគាំទ្រ​ទៅលើ​របាយការណ៍របស់ធនាគារ​ជាតិ​នៃកម្ពុជា ដែលបានចេញផ្សាយថា ឆ្នាំនេះ វិស័យ​អចលនទ្រព្យនិងសំណង់ នឹង​មានកំណើនទាបដដែល ដោយមិនទាន់អាច​កើនឡើងខ្ពស់​បានទេ ។  អ្នកនាង ​កេសា បញ្ជាក់ថា វិស័យនេះត្រូវកា​ររយៈពេល២ទៅ៣ឆ្នាំទៀត​ទើប​អាច​មានស្ថានភាពវិលទៅរក​ស្ថានភាពមុនកូវីដ​១៩​វិញ ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ