ក្រសួងរៀបចំដែនដី ចុះ MoU ជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហការការងារផ្នែកច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះអនុស្សរណៈយោគយល់គ្នាជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហការការងារផ្នែកច្បាប់ឱ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពបន្ថែមទៀត

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួង និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ ក្នុងគោលបំណងដើម្បីឈានទៅធ្វើកិច្ចសហការការងារផ្នែកច្បាប់ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត ក៏ដូចជាចូលរួមកសាងគណៈមេធាវីឱ្យកាន់តែរឹងមាំ ជំរុញនូវការយកច្បាប់មកអនុវត្តឱ្យបានកាន់តែច្រើនជាងមុន។ នេះជាការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពេលទទួលជួបសម្ដែងការគួរសម និងចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសង្កេតឃើញថា សម្រាប់កម្ពុជា,ការកសាងនីតិរដ្ឋមានការលំបាកច្រើន មិនមែនព្រោះតែកម្ពុជាខ្វះអ្នកច្បាប់នោះទេ ប៉ុន្តែអ្នកដែលអាចយល់ដឹងអំពីច្បាប់ទម្លាប់នៅមានកម្រិតនៅឡើយ ពីព្រោះសង្គមកម្ពុជាគឺជាសង្គមមួយដែលទើបតែងើបចេញផុតពីផេះផង់នៃសង្គ្រាម។

ទាក់ទិននឹងវិស័យដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងថា បច្ចុប្បន្នការចុះបញ្ជីដីធ្លីនៅកម្ពុជានៅសល់ត្រឹមតែប្រមាណ ៥០ ម៉ឺនក្បាលដីទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់ជាស្ថាពរ។ ដោយឡែក បញ្ហាវិវាទដីធ្លីមានមេធាវីស្ម័គ្រចិត្តជាច្រើនបានចូលរួមក្នុងការជួយដោះស្រាយវិវាទដែលនៅសេសសល់ប្រមាណ ៥០០ ករណីទៀត ដោយក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើដល់គណៈមេធាវីអាចពិចារណាចូលរួមជួយដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់ទាំងនេះដើម្បីបង្កើនល្បឿនបញ្ចប់ភាពសៅហ្មងចម្រូងចម្រាស់ក្នុងសង្គមជាតិឱ្យបានឆាប់រហ័ស ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាចូលរួមពង្រឹងនីតិរដ្ឋនៅកម្ពុជាផងដែរ។

ម្យ៉ាងទៀត ឯកឧត្តម ក៏បានស្នើដល់គណៈមេធាវីពិចារណាថា តើនៅពេលមានការទិញលក់អចលនទ្រព្យនោះ សារការីអាចចូលរួមបានដោយរបៀបណា និងការស្នើសុំសេវារបស់ក្រសួង ថាតើក្រុមមេធាវីអាចចូលរួមបានយ៉ាងដូចម្ដេច ព្រមទាំងបានស្នើឱ្យគណៈមេធាវីចូលរួមក្នុងការតាក់តែងលិខិតបទដ្ឋាននានា និងផ្សព្វផ្សាយច្បាប់ទម្លាប់ផ្សេងៗឱ្យបានទូលំទូលាយផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Leave a Reply

Your email address will not be published.Required fields are marked *