វិធានផ្តល់ឥណទានបង្កើតឡើង ដើម្បីកាត់បន្ថយនូវហានិភ័យនៃបំណុលច្រើនលើសលប់

ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាអភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបញ្ជាក់ថា វិធានផ្តល់ឥណទាន (Lending Guideline) មានគោលបំណងចម្បងដើម្បីកាត់បន្ថយនូវហានិភ័យនៃបំណុលច្រើនលើសលប់តាមរយៈការពង្រឹងគុណភាពទិន្នន័យឥណទាន ការលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ និងវិជ្ជាជីវៈ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាអភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងកាលពីថ្មីៗនេះថា ក្រៅអំពីការផ្ដោតទៅលើបទដ្ឋានសីលធម៌ និងប្រកបទៅដោយវិជ្ជាជីវៈនោះ ក្រុមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ផ្តោតយ៉ាងសំខាន់ និងជាពិសេសទៅលើហិរញ្ញប្បទានប្រកបដោយទំនួលខុសត្រូវ (Responsible Lending) ដែលក្នុងនោះបានចែងយ៉ាងច្បាស់អំពី៖ ១) ការអនុវត្តតាមវិធានផ្ដល់ឥណទាន (Lending Guidelines) និង ២) ការគោរពទៅតាមគោលការណ៍របស់ Client Protection Pathway (CP Pathway)។

លោក សុខ វឿន បានបញ្ជាក់ថា ៖

“វិធានផ្តល់ឥណទាននេះ បង្កើតឡើងក្នុងគោលបំណងចម្បង ដើម្បីកាត់បន្ថយនូវហានិភ័យនៃ បំណុលច្រើនលើសលប់តាមរយៈការពង្រឹងគុណភាពទិន្នន័យឥណទានការលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ និងវិជ្ជាជីវៈ ដោយដាក់កម្រិតការបញ្ចេញឥណទានរបស់គ្រឹះស្ថានក្នុងស្តង់ដាមួយ ដើម្បីធ្វើការកំណត់កម្រិតបំណុលត្រួតគ្នា និងកំណត់កម្រិតនៃការធ្វើបុនហិរញ្ញប្បទាន”

លោកបានថ្លែងបន្តថា ដើម្បីធានាថាគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់អនុលោមទៅតាមវិធានផ្ដល់ឥណទាននោះ សមាគមទាំងពីរក៏បានបង្កើតយន្តការតាមដានត្រួតពិនិត្យនៃការអនុវត្តវិធាន តាមរយៈការបង្កើត dashboard ដើម្បីធ្វើការគ្រប់គ្រងត្រួតពិនិត្យវាយតម្លៃ។ លើសពីនេះទៅទៀត CP Pathway ត្រូវបានពិភពលោកទទួលស្គាល់ថាជាស្តង់ដាមាសក្នុងការអនុវត្តនូវនិយាមតឹងរឹង និងគោលនយោបាយនានា ដើម្បីធានានូវការការពារសិទ្ធិអតិថិជន។

សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា កាលពីដើមខែមីនា ឆ្នាំ ២០២២ កន្លងមកនេះ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវ «ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ» ដើម្បីចូលរួមលើកកម្ពស់សិទ្ធិ និងការបង្កើនកិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោក សុខ វឿន ក៏បានឱ្យដឹងផងដែរថា ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុនេះបានបង្កើតឡើងនៅក្នុងថេរៈវេលាមួយសមស្រប ដើម្បីធានាបាននូវនិរន្តភាពនៃវិស័យហិរញ្ញវត្ថុកម្ពុជា តាមរយៈការបង្កើននូវការអនុវត្តប្រកបទៅដោយក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការបម្រើនិងផ្តល់សេវាជូនដល់អតិថិជនប្រកបទៅដោយការការពារ។

លោកបានថ្លែងថា វាមិនមែនជាការចៃដន្យឡើយក្នុងការបង្កើតនូវក្រុមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ នេះ ព្រោះការបង្កើតក្រុមនេះឡើងដោយមានលក្ខណៈជាយុទ្ធសាស្ត្រ និងដោយមានការគិតគូរប្រុងប្រៀប ទុកជាមុន និងសមស្របតាមយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរួមចំណែកធ្វើឱ្យប្រព័ន្ធធនាគារកាន់តែរឹងមាំ និងប្រកបទៅដោយ បរិយាបន្ន ក្រមប្រតិបត្តិសម្រាប់ធនាគារ ត្រូវបានបង្កើតជាលើកដំបូងដោយធនាគារចំនួន១៥ នៅក្នុង ខែកុម្ភៈ ឆ្នាំ២០១៥។ ប្រាំឆ្នាំក្រោយមក ដោយមើលឃើញអំពីភាពចាំបាច់នៅក្នុងការជំរុញ និងពង្រឹងកិច្ចការពារអតិថិជន និងដើម្បីធានាបាននូវនិរន្តរភាពវិស័យធនាគារនិងហិរញ្ញវត្ថុ ទើបនៅក្នុងកិច្ចប្រជុំលើទី១ នៃគណៈកម្មាធិការបរិយាប័ន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានសម្រេចលើគម្រោងជាមួយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីបង្កើតក្រុមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុនេះឡើង ហើយក៏ទទួលបាននូវការអនុម័តដោយក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជានៅក្នុងខែកក្កដា ឆ្នាំ២០២១។

លោក សុខ វឿន បានបញ្ជាក់ថា ៖

“ក្រមប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុ បង្កើតឡើងដោយមានគោលបំណងធំៗចំនួន៥គឺ៖ ១) ដើម្បីកំណត់បទដ្ឋានប្រតិបត្តិការអាជីវកម្មសម្រាប់ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុវត្ត តាមព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព ទំនុកចិត្ត គណនេយ្យភាព និងទំនួលខុសត្រូវក្នុង ការផ្តល់សេវាហិរញ្ញវត្ថុ ២) ដើម្បីបង្កើនតម្លាភាពសម្រាប់អ្នកប្រើប្រាស់ក្នុងការយល់ដឹងឱ្យកាន់តែប្រសើរ នូវអ្វីដែល ពួកគេរំពឹងទុកពីសេវាដែលនឹងត្រូវបានផ្ដល់ជូន ៣) ដើម្បីកសាងទំនាក់ទំនងល្អប្រកបដោយភាពស្មោះត្រង់ និងមានវិជ្ជាជីវៈរវាងអ្នកបើ ប្រាស់ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដោយផ្អែកលើគោលការណ៍សមធម៌ និងសមភាព ៤) ដើម្បីបង្កើនទំនុកចិត្តលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ និង៥) ដើម្បីលើកទឹកចិត្តឱ្យមានវប្បធម៌ល្អក្នុងការធ្វើអាជីវកម្ម និងការប្រកួតប្រជែងប្រកបដោយ ភាពស្មោះត្រង់”

ដើម្បីឱ្យក្រមប្រតិបត្តិនេះអនុវត្តបានទូលំទូលាយ សមាគមធនាគារនៅកម្ពុជា និង សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានកំណត់វិសាលភាពនៃការអនុវត្តក្រមប្រតិបត្តិនេះចំពោះគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលរួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភិតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ លើសពីនេះទៅទៀត ក្រមនេះក៏នឹងអនុវត្តចំពោះរាល់សមាជិករបស់ សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជាផងដែរ (CAFT)។ ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុបង្កើតឡើងសម្រាប់ជាស្តង់ដាទាបបំផុតដើម្បីឱ្យគ្រឹះស្ថានដែលជាសមាជិករបស់សមាគមទាំងបី ចងភ្ជាប់ជាមួយនឹងបទប្បញ្ញត្តិគ្រឹះស្ថានរបស់ខ្លួនដើម្បីអនុវត្ត។ គ្រឹះស្ថានទាំងអស់មានពេលរហូតដល់ចុងឆ្នាំ២០២២ ដើម្បីកែលម្អប្រព័ន្ធ និងគោលនយោបាយរបស់ខ្លួនដើម្បីធានាថា គ្រឹះស្ថាននឹងមិនអនុវត្តក្រោមស្តង់ដាដែលក្រមនេះបានចែង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ