អ្នកគេចវេសមិនសងត្រឡប់ទៅគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់ អាចនឹងជួបផលវិបាកកម្ចីនៅថ្ងៃក្រោយ

ភ្នំពេញ ៖ ជាការពិតណាស់ មនុស្សជាច្រើនសុទ្ធតែបានដឹងរួចមកហើយថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់គឺជាប្រភពទុនសម្រាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ដើម្បីបង្កើត ឬពង្រីកអាជីវកម្មបានយ៉ាងប្រសើរ។ ប៉ុន្តែសម្រាប់អ្នកដែលប្រើប្រាស់កម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយគេចវេសមិនសងត្រឡប់ អាចនឹងជួបផលលំបាកក្នុងការស្វែងរកកម្ចីនាពេលក្រោយ។

នៅពេលដែលអតិថិជនយកកម្ចីមកប្រើប្រាស់ ហើយគេចវេសមិនព្រមសងវិលត្រឡប់ តើនឹងមានអ្វីកើតឡើងខ្លះចំពោះអ្នកខ្ចី ?

ក្នុងករណីដែលអតិថិជនប្រើកម្ចី ហើយមិនសងវិលត្រឡប់វិញអាចនឹងជួបផលលំបាក និងភាពអវិជ្ជមានដូចខាងក្រោម ៖

១.អ្នកខ្ចីនឹងជាប់បញ្ជីខ្មៅ (ខូចប្រវត្តិឥណទានរបស់ខ្លួន)

២. នៅពេលខូចប្រវត្តិឥណទាន អ្នកខ្ចីពិបាកទទួលបានកម្ចីផ្លូវការនៅពេលគាត់ដាក់ពាក្យស្នើសុំទៅកាន់គ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុណាមួយសាជាថ្មី

៣. ក្នុងករណីប្រវត្តិឥណទានខូចខ្លាំង អាចនឹងលែងមានលទ្ធភាពទទួលបានកម្ចីតែម្តង

៤. តាមច្បាប់ព្រះរាជាណាចក្រកម្ពុជា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មិនអាចរឹបអូសទ្រព្យធានារបស់អតិថិជនដោយមិនឆ្លងកាត់និតិវីធីតុលាការឡើយ។ ដរាបណាអតិថិជនមានភាពស្មោះត្រង់ និងឆន្ទៈក្នុងការសងត្រឡប់ គ្រឹះស្ថាននឹងមិនងាយប្តឹងអតិថិជនរបស់ខ្លួនឡើងតុលាការឡើយ។

ដូច្នេះហើយ ចូរប្រើប្រាស់កម្ចីឱ្យចំគោលដៅ និងមានផែនការហិរញ្ញវត្ថុច្បាស់លាស់ ដែលវាអាចជួយឱ្យយើងមានជីវភាពប្រសើរឡើងជាងមុន។ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តែងតែរង់ចាំក្នុងការផ្តល់សេវាហិរញ្ញវត្ថុជានិច្ច ហើយបានពង្រីកសាខាជាច្រើននៅទូទាំងប្រទេស និងបង្កភាពងាយស្រួលសម្រាប់អតិថិជនក្នុងការទទួលបានកម្ចីលឿន រហ័ស និងប្រកបដោយបរិយាបន្ន៕ ប្រភព ៖ សមាគមមីក្រូហិរញ្ញវត្ថុ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ដំណើររបស់កម្ពុជាចាប់ពីពេលនេះតទៅថ្ងៃមុខនឹងមានភាពងាយស្រួល ល្អប្រសើរ ហើយរលូនទៅមុខ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/12/2024

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឱ្យមានការរួមគ្នាថែរក្សាសុខសន្តិភាពឱ្យនៅស្ថិតស្ថេរគង់វង្ស និងលើកទឹកចិត្តស្ថាបត្យករ ឬវិស្វករ បើកចិត្តឱ្យទូលាយ ទទួលយកភាពច្នៃប្រឌិត ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរនាសហសម័យរបស់កម្ពុជាកាន់តែរីកចម្រើន។

គន្លឹះសន្សំប្រាក់ ៤ យ៉ាងសម្រាប់យុវជន ដើម្បីធានាសុខភាពហិរញ្ញវត្ថុល្អនាពេលអនាគត

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/12/2024

ការចាប់ផ្តើមបែងចែកចំណូល និងចំណាយប្រចាំខែឱ្យច្បាស់លាស់ ហើយចាប់ផ្ដើមសន្សំ​លុយទុក ទោះជាមានចំនួន​បន្តិច​បន្តួច​ជា​រៀងរាល់​ខែក៏ដោយ ប៉ុន្តែវា​អាចជួយ​អ្នកបានច្រើននាពេលអនាគត

ត្រឹមអាជីវកម្មលក់ទឹកក្រឡុកតាមរទេះពេលរាត្រី ក៏អាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានសមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 06/12/2024

ប្រសិនបើលោកអ្នកបានទៅទឹកដីវប្បធម៌នាខេត្តសៀមរាប ហើយចេញដំណើរដើរលេងកម្សាន្តនាពេលរាត្រីម្ដុំផ្សាររាត្រី តាមបណ្ដោយមាត់ស្ទឹងសៀមរាប នោះនឹងបានឃើញពន្លឺភ្លើងភ្លឹព្រោងព្រាតពីរទេះលក់នំចំណីអាហារ និងភេសជ្ជៈចម្រុះជាច្រើនស្ទើរគ្មានចន្លោះទំនេរ

រយៈពេល​១១ខែ ឆ្នាំ២០២៤ វៀតណាម ​បោះទុនវិនិយោគ​នៅកម្ពុជា​ចំនួន​៥៥៧​លាន​ដុល្លារ​អាមេរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

វៀតណាម បាន និងកំពុង​បោះទុនវិនិយោគនៅកម្ពុជា​ជា​បន្តបន្ទាប់ ដោយគិតមកដល់ពេលនេះ គម្រោង​វិនិយោគវៀតណាម​មានជាង ​២០០គម្រោង​មានទឹកប្រាក់ ២,៩១ពាន់ដុល្លារ​

សម្រាប់តែខែវិច្ឆិកា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគជាង៤០ មានទុនសរុបជាង៩៤០លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

គ្រាន់តែក្នុងខែវិច្ឆិកាឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគជាង ៤០ ដែលមានទុនសរុបជាង ៩៤០ លានដុល្លារអាម៉េរិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត” ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 06/12/2024

នេះគឺជាឆ្នាំទី៤ ដែលអម្រឹតបានបង្កើត “គណនីក្មេងឆ្លាត” ជាមួយនឹងគោលបំណងចូលរួមបំពេញក្តីស្រមៃរបស់អតិថិជនដែលជាមាតាបិតាក្នុងការរៀបចំគម្រោងអនាគតការសិក្សារបស់កូនៗនៅថ្នាក់មហាវិទ្យាល័យរយៈពេល៤ឆ្នាំ

ប្រតិភូរដ្ឋាភិបាល និងពាណិជ្ជករឡាវ មកទស្សនកិច្ចសិក្សាស្វែងយល់ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/12/2024

បច្ចេកវិទ្យាសុខាភិបាល​ឌីជី​ថ​ល មានគុណប្រយោជន៍ខ្ពស់ បង្កើតភាពងាយស្រួលដល់គ្រូពេទ្យ និងអ្នកជំងឺ ដែលអាចចងក្រងឯកសារ និងប្រវត្ដិរបស់អ្នកជំងឺដោយប្រព័ន្ធឌីជីថល

ស្វែងយល់ពីការយកកម្រៃសេវាលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា(CamDX)

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/12/2024

ប្រព័ន្ធឌីជីថលរបស់វិស័យឯកជនតាមថ្នាល CamDX សំដៅធ្វើឲ្យប្រសើរនូវការផ្តល់សេវាសាធារណៈរបស់រដ្ឋ និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្មរបស់វិស័យឯកជន តាមទម្រង់ឌីជីថល ស្របតាមមុំទី ៥ នៃយុទ្ធសាស្ត្របញ្ជកោណ-ដំណាក់ទី ១ របស់រាជរដ្ឋាភិបាល

ក្នុង​រយៈ​ពេល​១០ខែ ឆ្នាំ​២០២៤ រាជធានីភ្នំពេញទទួល​បានគម្រោង​សាងសង់​ចំនួន ៥១៦​គម្រោង មាន​ទុន​វិនិយោគ​ជាង​១ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/12/2024

ភ្នំពេញ នៅតែ​ជាតំបន់ដែលមានសក្ដានុពលទាក់​ទាញ​ការ​វិនិយោគ​ខ្លាំង​ជាង​គេ​នៅក្នុងប្រទេសកម្ពុជា​ ដោយរយៈពេល១០ខែ ទទួលបានគម្រោងសាងសង់ជាង ៥០០គម្រោង មានទុន​ប្រមាណ ​១ពាន់​លានដុល្លារ

តម្លៃប្រេងឡើងថ្លៃបន្តិចបន្ទាប់ពី OPEC+ ពន្យារពេលបង្កើនទិន្នផលប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/12/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៥ ភាគរយ ឬ ៧២,៦៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក US West Texas Intermediate (WTI) ឡើងថ្លៃ ០,៦ ភាគរយ ឬ  ៦៨,៩០ ដុល្លារក្នុងមួយបារ៉ែល